សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្មានថា​ជា​ព័ត៌មាន​ពិត ឃើញ​គេ​ចុះផ្សាយ​ក្នុង កាសែត​ភ្នំពេញ​ប៉ុស្តិ៍​?

ស្មានថា​ជា​ព័ត៌មាន​ពិត ឃើញ​គេ​ចុះផ្សាយ​ក្នុង កាសែត​ភ្នំពេញ​ប៉ុស្តិ៍​?

មាន​ការភ្ញាក់ផ្អើល​ក្នុងចំណោម​អ្នក​តាមដាន​ព័ត៌មាន​តាម​បណ្តាញ​សង្គម​Fb ដោយ​សួរដេញដោល​គ្នា ស្មានថា​ជា​ព័ត៌មាន​ពិត ព្រោះ​ឃើញ​គេ​ចុះ​ផ្សាយ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​ជា​កាសែត​ដ៏​ល្បី​ល​ដាប់​អន្តរជាតិ ហើយ​ដាក់​ចំណងជើង​ធំៗ​នៅ​ទំព័រមុខ​ផ្នែក​ខាងលើ​ទៀត ខំ​ដើរក​ទិញ តែ​ពុំ​មាន កាសែត​ភ្នំពេញ​ប៉ុស្តិ៍​លេខណា​មាន​ចេញផ្សាយ​អត្ថបទ​នេះ​សោះ ចឹង​ទើប​ដឹងថា​ជា​ព័ត៌មាន​មិន​ពិត ក្លែងក្លាយ ។​

​តែ​ករណី​នេះ​មិនដឹង​ជា អង្គភាព​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជា​អ្នក​ច្នៃប្រឌិត​ធ្វើ​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​បាន​ល្បី ឬ​បុគ្គល​សាមីខ្លួន ជា​អ្នក​ធ្វើ​ការកាត់ត​រូប​ខ្លួន​ឯង​បញ្ចូល ក្នុង​កាសែត​១​នេះ ដើម្បី​បាន​ល្បី​ឈ្មោះ​នោះ​ទេ​? ។

​បើ​ចឹង​មែន​ទៅ​ថ្ងៃ​មុខគេ​អាច​ច្នៃប្រឌិត​ព័ត៌មាន​ផ្សេងៗ ដែល​អាច​បំភ័យ ឬ​ញុះញុង​តាមរយៈ​កាសែត​នេះ បាន​ដែរ​ហើយ ព្រោះ​បើ​អ្នក​មិន​បានដឹង​ច្បាស់ នឹង​មាន​ការយល់ច្រឡំ​ហើយ​ជឿ​ថា​ជា​ព័ត៌មាន​ពិត​? តែ​នេះ​គ្រាន់តែ​ជា​ការ​លេងសើច​សំរាប់​អ្នក​និយម​និង​ពូកែ​ក្នុង​ការច្នៃប្រឌិត​ក្នុង​ហ្វ៊េ​សប៊ុក​ប៉ុណ្ណោះ ព្រោះ​ម្ចាស់​កាសែត​ទំនងជា​គេ​មិន​រក​រឿង​ឬ​ក៏​គេ​បើកដៃ​ឲ្យ​មហាជន​ធ្វើ​ដើម្បី​បាន​ល្បីឈ្មោះ​កាសែត​របស់​គេ​ដែរ​ក៏​មិនដឹង​? ៕

 

Filed in: ព័ត៌មានជាតិ