សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប៉េអឹម​បង្ក្រាប​ឈើ​ដែល​នាំចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ភ្នំ​ក្រហម​តែ​មេ​វរៈ​ការពារ​ព្រំដែន​ថា​កន្លែង​គាត់​ចេញ​តិច​ទេ​នៅ​ផ្លូវ​លេខ​១៩​បាន​ច្រើន​!

ប៉េអឹម​បង្ក្រាប​ឈើ​ដែល​នាំចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ភ្នំ​ក្រហម​តែ​មេ​វរៈ​ការពារ​ព្រំដែន​ថា​កន្លែង​គាត់​ចេញ​តិច​ទេ​នៅ​ផ្លូវ​លេខ​១៩​បាន​ច្រើន​!

រតនគិរី ៖ ឈើ​ខុសច្បាប់​រាប់សិប​ម៉ែត​ត្រីគុណ ត្រូវ​គេ​លួច​ដឹក​យ៉ាង​លាក់កំបាំង​បំផុត​ជា​ច្រើន​ខែ​ឆ្នាំ​មកហើយ​តាម​ច្រក​ភ្នំ​ក្រហម​ចេញ​ទៅ​ស្រុក​យួន​ដោយ​មាន​ការឃុបឃឹត​ជាមួយ​សមត្តកិច្ច​ការពារ​ព្រំដែន ។ ឈើ​ប្រណីត​ខុស​ច្បាប់​ទាំងនោះ ត្រូវបាន​ដឹក​តាម​ផ្លូវ​មួយ​ខ្សែ​កាត់​ព្រៃ​កៅស៊ូ កាត់​អូរ តាក់​ជ្រលង​ភ្នំ ដែល​កន្លង​មក​សកម្ម​ភាព​ដឹកជញ្ជូន​បទល្មើស​បែបនេះ ពុំ​ធ្លាប់​បាន​ត្រូវ​គេ​ជួបប្រទះ​និង​បង្ក្រាប​នោះឡើយ​។​

​ជាក់ស្តែង នៅវេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​៥ ខែ​ឧសភា នេះ​យើង​ឃើញ​មាន រថយន្ត​ដឹក​ឈើប្រណិត​តម្រៀប​គ្នា​មួយ​ខ្សែ​កំពុង​ធ្វើដំណើរ​ដោយ​សេរី​នៅ​ក្នុង​ព្រៃ​ចំការកៅស៊ូ​របស់​ក្រុមហ៊ុន​៧៤ ក្បែរ​ចំណុច​ច្រករបៀង​ភ្នំ​ក្រហម ដែល​ជា​ច្រក​ទទួលខុសត្រូវ​ដោយ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០១​ចំណុះ​អោយ​វរៈ​សេនា​ធំ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២៣​។​ក្បួន​ឡាន​ដឹកឈើ​ប្រណីត​ខុសច្បាប់​នេះ​ត្រូវបាន​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ និង​អាវុធហត្ថ​ខេត្ត​រតនៈគីរី​ចាប់​បង្ក្រាបបាន​ទាន់ពេលវេលា ក្រោយពី​មាន​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ។​

​រថយន្ត​ដឹកឈើ​ដែល​ឃាត់​បាន​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ មាន​ចំនួន​៤​គ្រឿង សុទ្ធតែ​ជា​ប្រភេទ​រថយន្ត​ឡង់​គ្រិះ​ស័រ​កែច្នៃ ។​ចំណែក​១​គ្រឿង​ទៀត ត្រូវ​គេ​រាយការណ៍​ថា បាន​ទម្លាក់​ឈើ​ចេញ ហើយ​បាន​បើក​គេចខ្លួន​ផុត​ពី​ប្រតិបត្តិការ​បង្ក្រាប​នោះ​ដោយសា ម្ចាស់​រថយន្ត​១​គ្រឿង​នោះ​បាន​ដឹង​អំពី​ការចុះ​បង្ក្រាប​ដែល​រាយការណ៍​ដោយ​អ្នកកាសែត​នេះ​។ មិនទាន់​មាន​ទិន្ន័យ​ច្បាស់លាស់ ថា​តើ​ឈើ​ដែល​ចាប់​ទាំងនោះ​មាន​ប៉ុន្មាន​ម៉ែត្រត្រីគុណ​ទេ​។
​តែ​បើ​តាម​ការសន្និដ្ឋាន​ថា មិន​ក្រោម​ពី​៣០​ម៉ែត្រត្រីគុណ​នោះឡើយ​។ នៅវេលា​ម៉ោង​ជាង​១​រសៀល​ថ្ងៃ​ទី​៥​ឧសភា​ដដែល​នេះ ឈើ​ទាំង​នោះ នៅ​មិនទាន់​យក​ចេញ​អោយ​ផុត​ពី​ចំការកៅស៊ូ​ក្រុមហ៊ុន​៧៤​នោះ​នៅឡើយ​ទេ ដោយសារ​តែ​ផ្លូវ​ដែល​ត្រូវ​យក​វត្ថុតាង​ទៅ​កាន់​ទីរួមស្រុក​អូរយ៉ាដាវ​នោះ មាន​ស្ថានភាព​ខូចខាត​និង​លំបាក​ធ្វើដំណើរ​ខ្លាំងពេក​។​

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ លោក សុខ មីន នៅ​ក្នុង​ប្រតិបត្តិការ​នោះ​បាន​អោយដឹងថា វត្ថុតាង​ទាំងនេះ​នឹង​ត្រូវ​ដឹក​ទៅ​កាន់​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក ដើម្បី​កសាង​នីតិវិធី មុននឹង​បញ្ជូន​អោយ​ទៅ​ស្ថាប័ន​ជំនាញ​ផ្សេងទៀត​នោះ​។

​លោក សុខ មីន បន្តថា ក្រោម​បញ្ជា​ពី​ឧត្តមសេនីយ៍ត្រី គឹម រស្មី កំលាំង​របស់​បាន​ខិតខំ​ទប់ស្កាត់​លើ​ជំនួញ​ព្រៃឈើ​នេះ​យ៉ាង​សកម្ម តាមរយៈ​សេចក្តីរាយការណ៍ របស់​ភ្នាក់ងារ​សម្ងាត់​ដែល​ផ្តល់​ជូន​សមត្ថកិច្ច​របស់លោក និង​ការចុះ​តាមដាន​ដោយផ្ទាល់​ផង​នោះ​ទៀត​។​លោក​បាន​បញ្ជាក់ថា ឈើ​មួយ​ចំនួន គឺ​ក្រុម​ឈ្មួញ​បាន​ទិញ​ពី​អ្នកដឹកឈើ​តាម​ម៉ូតូ​។ ជាក់ស្តែង កំណាត់ឈើ​ខ្លីៗ​នេះ គឺជា​ប្រភេទ​ឈើ​ដែល​ដឹក​តាម​ម៉ូតូ​។​

​សូមជម្រាបថា រយៈពេល​ប្រមាណ​ជាង​3​ខែ​មក​ហើយ នៅ​ចំណុច​វរៈ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០១​ច្រករបៀង​ភ្នំ​ក្រហម​នេះ បាន​លេចឮ​ព័ត៌មាន​ថា មានការ​លួចលាក់​ធ្វើ​ជំនួញ​ឈើ​ខុសច្បាប់ តាម​ច្រករបៀង​ភ្នំ​ក្រហម​នេះ​យូរណាស់​មកហើយ ដោយសារតែ​មាន​ការបើក​ដៃ​ពី​មេ​ប៉ុស្តិ៍​ច្រករបៀង​ភ្នំ​ក្រហម​ឈ្មោះ យ៉ា​ត ។ ប្រភព​បាន​និយាយថា រាល់​ជំនួញ​ឈើ​ខុសច្បាប់​ទៅ​ប្រទេស​វៀតណាម មិន​ត្រឹមតែ​ចេញ​តាម​ច្រក​ភ្នំ​ក្រហម​នេះ​ទេ គឺ​នៅ​មាន​ច្រក​មួយទៀត ហៅថា ច្រករបៀង​សង្កេតការណ៍​ភូមិ​ឡំ ។​

​ជុំវិញ​ការចោទប្រកាន់​ប៉ុស្តិ៍​សង្កេតការណ៍​ទាំង​ពីរ​ក្រោយពី​ចាប់​បាន​ភ​សត្តុ​តាង​ជាក់ស្តែង​នេះ លោក យ៉ា​ត មេ​ប៉ុស្តិ៍​សង្កេតការណ៍​ច្រករបៀង​ភ្នំ​ក្រហម មិន​អាច​ស្វែងរក​ការបំភ្លឺ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​បានទេ ដោយសារ​តែ​ទូរ​សព្ទ​ចូល​គ្មាន​អ្នក​លើក​។ ដោយឡែក ច្រករបៀង​សង្កេតការណ៍​ភូមិឡំ​ក៏ មិន​អាច​ស្វែងរក​ការទំនាក់ទំនង​បានឡើយ​។ ប៉ុន្តែ​នៅ​មុន​នេះ​បន្តិច មេ​ប៉ុស្តិ៍​ច្រករបៀង​ភ្នំ​ក្រហម លោក យ៉ា​ត បាន​ប្រាប់​កាសែត​ថា មូលហេតុ​មាន​ការចាប់​បទល្មើស​នេះ ដោយសារតែ នៅ​រាត្រី​នោះ ឈ្មួញ​សុំ​ចេញ​តែ​លោក​មិន​អោយ​ចេញ​ទេ​ថ្ងៃនេះ​?? ។

​ទាក់ទង​និង​ការចាប់​បង្ក្រាប​បា​បទល្មើស​ដឹក​ឈើប្រណិត​ចេញទៅ​ស្រ​យក​យួន​តាម​តំបន់​ដែល​ទទួលខុសត្រូវ​ដោយ​អង្គភាព​វរៈ​សេនា​ធំ​នគរបាល​ការពារ​ព្រំដែន​លេខ​៦២៣​នេះ​លោក ងួន សុ​វណ្ណា ហៅ អូន​ធំ ដែល​ជា​មេបញ្ជាការ បានអោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ថា សកម្មភាព​បទល្មើស​នេះ​គឺ​តិចតួច​ទេ បើ​ចង់​ចាប់​សូម​ចាប់​តាម​ផ្លូវ​លេខ​១៩ គឺ​មាន​ច្រើន​ជាង​នេះ​(​កន្លែង​លោក​ទទួលខុសត្រូវ​)​ទៅទៀត​៕
​ដោយៈ យឹម សារិទ្ធិ

 

Filed in: ព័ត៌មានជាតិ