សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុមហ៊ុន​ដួង​ស្រួច​សកម្ម​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហ៊ារ​ក្រោមរូបភាព​អភិវឌ្ឍ​ន៍​!

ក្រុមហ៊ុន​ដួង​ស្រួច​សកម្ម​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហ៊ារ​ក្រោមរូបភាព​អភិវឌ្ឍ​ន៍​!

​ខេត្ត​ព្រះវិហារ ៖ រថយន្ត​ប៉ា​កុង​ដឹកជញ្ជូន​ឈើ​ហ៊ុប​១​គ្រឿង​មាន​ផ្ទុក​ឈើមូល ក្នុង​ចំណោម​រថយន្ត​២​គ្រឿង ដែល​គេ​ស្គាល់​ថា ជា​របស់​ក្រុមហ៊ុន​ដួង​ស្រួច​កាលពី​ល្ងាច​ថ្ងៃ​២​ឧសភា ត្រូវបាន មន្ត្រី​អង្គការ​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ (WCF)​ឃាត់​ចាប់​នៅ​ចំណុច​ផ្លូវបំបែក ភូមិ​កំពេញ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​ ។ ​សេចក្តីរាយការណ៍​បានឲ្យដឹងថា រថយន្ត​ដឹក​ឈើ​របស់​ក្រុមហ៊ុន​ឌួង​ស្រួច​នេះ បាន​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ក្នុង​ព្រៃ​សហគមន៍​ឈើភ្លើង​កោង​យ៉ោង និង​ព្រៃ​សហគមន៍​ព្រះ​រការ ស្ថិតក្នុង​ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត នាំ​ចូល​មក​ក្នុង​ក្រុមហ៊ុន​ដួង ស្រួច ដែល​មាន​មូលដ្ឋាន នៅក្នុង​ដែនដី​រដ្ឋបាល​ស្រុក​ជាំ​ក្សាន្ត​។

​មន្ត្រី​មូលដ្ឋាន​បាន​បង្ហើប​ឲ្យដឹងថា សុពលភាព​ក្នុង​ការប្រើប្រាស់​លិខិត​អនុញ្ញាតិ ( PC ) ពី​រដ្ឋបាល​ព្រៃឈើ​រនបស់​ក្រុមហ៊ុនដួង ស្រួច​នេះ នោះ គឺ​បាន​ផុតកំណត់​ទៅហើយ ។​ពេល​នេះ​មេការ​ក្រុមហ៊ុន​នេះ កំពុង​រត់​ការ​បន្ត ( PC )​ដើម្បី​ធ្វើ​ការប្រមូលទិញ​ឈើ​ពី​តាម​បណ្តា​ព្រៃ​សហគមន៍ និង​ព្រៃ​ការពារ​របស់​រដ្ឋ​មួយចំនួន ដឹកជញ្ជូន​យកមក​ទុក​នៅ​ក្នុង​ក្រុមហ៊ុន អារ​ពុះ និង​ច្រៀ​កដោយ​ម៉ាស៊ីន​រ៉ៃ​ធំៗ ដើម្បី​ដឹកជញ្ជូន​តាម​រថយន្ត​ធំៗ​នៅពេល​យប់ យកទៅ​លក់​ឆ្លងខេត្ត​បាន​ប្រាក់​កម្រៃ​យ៉ាងខ្ពស់​។

​ទាក់ទង​និង​សកម្មភាប​កាប់បំផ្លាញ​ព្រៃឈើ​បង្កឡើង​ដោយ​ក្រុមហ៊ុន​ដួង​ស្រួច​នេះ​សេចក្តីរាយការណ៍​បាន​បន្តទៀតថា មន្ត្រី​សហគមន៍​ការពារ​ព្រៃឈើ​ទាំងនោះ បាន​រង​ការរិះគន់​ថា បាន​ឃុបឃិត​គ្នា​បង្កើតឲ្យមាន​បទល្មើស​ព្រៃឈើ ហើយ​បើកដៃ​ឲ្យ​ឈ្មួញ​ចូល​កាប់​បំផ្លាញ​ព្រៃឈើ ដោយ​១​ដើម​ទទួលបាន​ប្រាក់​លាភសក្ការៈ​ចំនួន​២​ម៉ឺន​រៀល ដែល​ក្នុង​១​ថ្ងៃៗ​ព្រៃឈើ​សហគមន៍​បាន​រង​ការកាប់បំផ្លាញ​រាប់សិប​ដើម​។

​ប្រធាន​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​(WCF) លោក​ស៊ុន គង់ បាន​ប្រាប់​តាម​ទូរស័ព្ទ​ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​៣​ឧសភា​នេះ​ថា កម្លាំង​ការពារ​ដែនជម្រកសត្វព្រៃ ពិតជា​បាន​ចុះ​ឃាត់​រថយន្ត​ប៉ា​កុង​ដឹកឈើ​ហ៊ុប​បាន​១​គ្រឿង ក្នុងចំណោម​២​គ្រឿង​នោះ​មែន កាលពី​ម៉ោង​ជាង​៥​ល្ងាច​ថ្ងៃ​២​ឧសភា​ម្សិលមិញ ត្រង់​ចំណុច​ផ្លូវបំបែក ភូមិ​កំពេញ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ដោយ​រថយន្ត​នោះ​បាន​ផ្ទុក​ឈើមូល​ចំនួន​៥​ដើម បញ្ជូន​មកកាន់​ស្នាក់ការ​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​(WCF) ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​។ លោក​ថា មូលហេតុ​ដែល​មិន​បាន​ឃាត់​រថយន្ត​ប៉ាង​កុង​១​គ្រឿង​ទៀត នាំយកមក​កាន់​ស្នាក់​ដែន​ជម្រក​សត្វព្រៃ​នៅ​គ្រា​នោះ ដោយសារ​តៃកុងរ​យន្ត​នោះ​បាន​រត់គេចខ្លួន ហើយ​គ្មាន​អ្នកបើក ឯ​កម្លាំង​លោក​តិច ម្យ៉ាង​ព្រៃ​ក៏​ជ្រៅ មេឃ​ក៏​ភ្លៀង​ខ្លាំង និង​យប់​ទៅហើយ តាមពិតរ​យន្ត​ដែល​បំរើ​ឲ្យ​ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​នោះ លោក​ត្រូវ​តែ​រឹបអូស តែ​ដោយសារ​ជួប​ឧបសគ្គ​បែបនេះ​។ ចំពោះ​ត្រង់​ពាក្យ​ចរចា​មរាម​ថា ក្រុមមន្ត្រី​លោក​បាន​ចាប់​រថយន្ត​ដឹកឈើ​ពីរ​គ្រឿង ហើយ​ដោះលែង​១​គ្រឿង​ជា​ថ្នូរ​នឹង​ប្រាក់​៣​ពាន់​ដុល្លារ​នោះ គឺជា​រឿង​មិន​ពិត​នោះទេ​។

​ករណី​ខាងលើ​នេះ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហ៊ារ លោក​អ៊ា សុខា បាន​ប្រាប់​កាសែត​ថា ការចុះ​បង្ក្រាប​រថយន្ត​ប៉ា​កុង​ដឹក​ឈើមូល​ខាងលើ​នោះ លោក​មិន​បានដឹងថា ក្រុម​មន្ត្រី​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​(WCF) ឃាត់​បាន​រថយន្ត​ប៉ុន្មាន​គ្រឿង និង​ឈើ​ហ៊ុប​ប៉ុន្មាន​ដើម​ច្បាស់លាស់​នោះ​ទេ តែ​លោក​គ្រាន់តែ​ដឹងថា នៅ​ល្ងាច​ថ្ងៃ​២​ឧសភា​ម្សិលមិញ ក្រុមមន្ត្រី​WCF បាន​ចុះ​ធ្វើការ​បង្ក្រាប​រថយន្ត ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើមូល​នោះ ប៉ុណ្ណោះ​។

​ទាក់ទិន​នឹង​រឿង​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​សហ​គន៍​ខាងលើ​នោះ​ដែរ មាន សេចក្តីរាយការណ៍​បានឲ្យដឹងថា មាន​រថយន្ត​ប៉ា​កុង​ដឹកឈើ​ហ៊ុប​ពីរ​គ្រឿង ចេញពី​ព្រៃ​សហគមន៍​ឈើភ្លើង​កោង​យ៉ោង និង​សហគមន៍​ព្រៃក្តា ដែល​រថយន្ត​ទាំង​ពីរ​គ្រឿង​នោះ មាន​ម្ចាស់​ឈ្មោះ ម៉ាច និង​ប្អូន ឈ្មោះ អូន ស៊ីឈ្នួល​ដឹក​ជញ្ជូន​ឲ្យ​មន្ត្រី​យោធា​មួយ​រូប នៅក្នុង​អង្គភាព​កងពលធំ​អន្តរាគមន៍​លេខ​៣ ថ្នាក់​ឧត្តមសេនីយ៍ត្រី​យោធា មានឈ្មោះ​ឈិន វណ្ណ​នី ។

​តាម​ការកត់សម្គាល់​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថាៈ​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុនដួង​ស្រួច​ដែលមាន​ខ្នងបង្អែក​ជា​ទា​ហ៊ាន​បាននិងកំពុង​សកម្ម​ក្នុង​ការកាប់​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហ៊ារ​និង​រាល​ចូលមក​ខេត្តស្ទឹងត្រែង​ដើម្បី​នាំចេញ​ក្រោមរូបភាព​អភិវឌ្ឍន៍​ជូន​យោធិន​! ៕

 

Filed in: ព័ត៌មានជាតិ