សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​គយ​ប៉ៃលិន​ថ្មី​សំ​សុវណ្ណារិទ្ធ​និង​ទី​ប៊ុន​ឡង់​រង​ការ​ចោទ​ថា​បាននិងកំពុង​ដើរ​តាម​គន្លង​មេ​គយ​ចាស់​ត្រូវ​ជាមួយ​ឈ្មួញ​មាន​ឥទ្ធិពល​?!

​មេ​គយ​ប៉ៃលិន​ថ្មី​សំ​សុវណ្ណារិទ្ធ​និង​ទី​ប៊ុន​ឡង់​រង​ការ​ចោទ​ថា​បាននិងកំពុង​ដើរ​តាម​គន្លង​មេ​គយ​ចាស់​ត្រូវ​ជាមួយ​ឈ្មួញ​មាន​ឥទ្ធិពល​?!

ប៉ៃលិន ៖ លោក សំ សុវណ្ណរិទ្ធ​អតីមន្ត្រី​គយ​ខេត្ត​រតនៈគិរី ត្រូវបាន​ប្រកាស​ឲ្យ​ឡើង​កាន់​ជា​ប្រធាន សាខាគយ​នឹង​រដ្ឋាករ​ក្នុង ខត្ត​ប៉ៃលិន​កាលពី​ថ្ងៃ​ទី​២៩ ខែ​មិនា ឆ្នាំ​២០១៧​ដោយ​មាន​លោក ទី ប៊ុន​ឡង់​មន្ត្រី​គយ​មកពី​កោះកុង​មក​ជា​អនុ​ទទួលបន្ទុក​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រុំ​។​ប៉ុន្មាន​ខែ​បន្ទាប់ពី​ការប្រកាស​ឲ្យចូល​កាន់​តំណែង​ដោយ​លោក​ហ៊ី​វ គឹម​ហេង អគ្គ​នាយរង​នៃ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​និង​លោក​អៀង​វុ​ធ​អភិបាលរង​ខេត្ត​ប៉ៃលិន​ដែល​បាន​ស្នើសុំ​ឲ្យ​លោក​មេ​គយ​ថ្មី​ខិតខំ​បង្កើន​ចំណូល​ពន្ធ​មក​មាន ។​

​សេចក្តីរាយការណ៍​ពី​អាជីវករ​តូចតា​ចឲ្យដឹងថា  ៖​លោក​សំ សុវណ្ណារិទ្ធ​និង​លោក​ទី ប៊ុន​ឡង់​ធ្វើ​ការងារ​មិន​ខុស​គ្នា​អី​ពី​សម័យ​លោក​ទុំណូ​កាល​នៅ​ជា​មេគយ​ប៉ៃលិន​និង​លោក​រិត​គង់​កាល​នៅ​ជា​មេ​គយ​ច្រក​ព្រុំ​អញ្ចឹង​ដែរ​គឺ​ការឃុបឃឺត​គ្នា​ជាមួយ​ឈ្មួញ​មាន​ឥទ្ធិពល​ក្នុង​ខេត្ត​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដដែល​។

​សេចក្ដីរាយការណ៍ បានឲ្យដឹងថា ក្រុម​ឈ្មួញ​ជាច្រើន​នាក់ បានធ្វើ​សកម្មភាព ដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ច្រក​ព្រំ ខេត្ត​ប៉ៃលិន ដោយ​មាន​ការ ឃុបឃិត​គ្នា ជាមួយ​ស្ថាប័នគយ ដែល​គេ​ដាក់​ការសង្ស័យ ថា​បាន​ប្រព្រឹត្ត អំពើពុករលួយ យ៉ាង​ពេញបន្ទុក​។ ក្នុងនោះ​ឈ្មួញ​ម្នាក់ ក្នុងចំណោម​ជាច្រើន​នាក់​ទៀត ត្រូវបាន​គេ​ស្គាល់​ថា យាយ​(​ញ៉​) ជា​ឈ្មួញ​ដុះ​ស្លែ​ប្រចាំ​ច្រក​ព្រំ​បាន នាំចូល​ផលិតផល ពី​សត្វ​ដែល​គេ​ហាមឃាត់ និង​បង្កប់​ទំនិញ គេចពន្ធ យ៉ាង​គគ្រឹកគគ្រេង មិន​ត្រូវបាន សាខា​គយ​និង​រដ្ឋាករ ខេត្ត​ប៉ៃលិន និង​គយ​ច្រក​ព្រំ ធ្វើការ​បង្ក្រាប​នោះ​ឡើយ​។​នេះ​មិន​និយាយ​ពី​ឈ្មួញ​ធំៗ​ដូចជា​ក្រុមហ៊ុន​គា​ធី​និង​ក្រុមហ៊ុន​ជំទាវ​ដ៏​មាន​អំណាច​នៅ​ខេត្ត​ប៉ៃលិន​ដែល​គយ​មិន​ហ៊ាន​ក្អក​ជាមួយ​និង​ដេក​ចាំតែ​ទទួល​លាភសក្ការៈ​ជាជាង​បង្ក្រាប​នោះ​ឡើយ​។

​គេ​បាន​រាយការណ៍​មក​ថា ច្រក​ព្រំ ខេត្ត​ប៉ៃលិន មាន​ឈ្មួញ​ជា​ឧកញ៉ា​២​រូប គឺ​លោក គា ធី ជា​នាយ​នគរបាល​ពាក់​ស័ក្តិ​៥​នៅ​ក្រសួង​មហាផ្ទៃ និង​លោក ស៊ីន ឃឹម ជា​អ្នក​ដែល​រកស៊ី​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទ ក្នុងនោះ​គេ​បាន​បញ្ជាក់ថា ឧកញ៉ា គា ធី នាំ​ទំនិញ​ជា​គ្រឿង​អេឡិចត្រូនិក ជា​រថយន្ត​ទំនើបៗ​កាត់ត ប៉ុន្តែ​បង់ពន្ធ​ស្រប​ច្បាប់​ជា​ប្រភេទ​ទំនិញ​ចាប់ហួយ ។​

​ប្រការ​ដែល​ស្ថាប័នគយ​ខេត្ត​ប៉ៃលិន​ទាំង​សម័យ​លោក​ទុំ​ណូរិ​តគង់​ចូលមក​ដល់​សម័យ លោក សំ សុវណ្ណរិទ្ធ​និង​លោកទី​ប៊ុន​ឡង់​មិនមានការ បង្ក្រាប​នូវ​ទំនិញ គេច​ពន្ធ​របស់​ឈ្មួញ​ធំៗ​បែបនេះ ទទួលរង នូវ​ការរិះគន់​ថា នាំឲ្យ​បាត់បង់ ចំណូល​ចូល​ថវិការ​រដ្ឋ ក្នុង​១​ខែៗ យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​កន្លងមក​មាន សារព័ត៌មាន ក្នុងស្រុក​មួយ​ចំនួន បាន​ចុះផ្សាយ អំពី​ការ បែកធ្លាយ រឿងអាស្រូវ ចំពោះ​ការនាំ ចូល​ទំនិញ គេចពន្ធ ទំនិញ​បង្កប់ និង​ការបង់ពន្ធ មិន​គ្រប់​ជាហេតុ ធ្វើអោយ​បាត់ បង់​ចំណូល​រដ្ឋ​យ៉ាងច្រើន​។​

​ប្រភព​បន្ថែមថា រាល់​ឈ្មួញ ដឹកជញ្ជូន ទំនិញ​ឆ្លងកាត់ ប៉ុស្ដិ៍​ច្រក​ព្រំ ត្រូវបាន ទំនាក់ទំនង ជាមួយ​សាខា គយ​ខេត្ត​ប៉ៃលិន និង​ការិយាល័យ គយ​ច្រក​ព្រំ ជាប្រចាំ បើ​មិន​ដូច្នេះ ទេ មិនអាច រកស៊ី​នៅ ច្រក​ព្រំ បានឡើយ​។

​ប្រភព​ពី​មន្ត្រី​គយ​តូចតាច​នៅក្នុង​ខេត្ត​ប៉ៃលិន ដែល​សុំ​លាក់​ឈ្មោះ បានឲ្យដឹងថា លោក សំ សុវណ្ណារិទ្ធ មក​កាន់ដំណែង ជា​ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន គឺ​មាន​កេរ្តិ៍ឈ្មោះ មិន​សូវ​ល្អ តាំងពី​នៅ​ធ្វើ ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តរតនៈគិរី​មកម្ល៉េះ​។​បច្ចុប្បន្ន​នៅ​ការិយាលយ័​គយ​ខេត្ត​ប៉ៃលិន​និង​ច្រក​ព្រុំ​គ្មាន​ការកែប្រែ​អ្វី​ជា​ដុំកំភួន​នោះទេ​គឺ​ពួគគេ​ធ្វើ​តាម​លំនាំ​ចាស់​របស់​លោក​ទុំណូ​និង​ខ្មោច​លោករឹត​គង់ដ​ដែល​ហ្នឹង​ដើម្បី​ស្រង់ដើម​សេវា​ដែល​ចំណាយ​ក្នុង​ការដូ​ប៉ុស្តិ​ពី​រតនៈគីរី​មក​ប៉ៃលិន​នេះ​។

​ពាក់ព័ន្ធ​ការលើកឡើង នឹង​រិះគន់​ខាងលើ​សារ​ពិត​មាន​យើង​មិនទាន់​អាច​សុំ​កា​បំភ្លឺ ពី​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​នឹង​រដ្ឋាករ ខេត្ត​ប៉ៃលិន​ចំ​ពើ​សេចក្តីរាយការណ៍​ខាងលើ បានទេ ដោយ​គ្មាន​លេខ​ទូរស័ព្ទ ធ្វើ​ការទំនាក់ទំនង​។ អង្គភាព​យើង​សង្ឃឹមថា​៖​និង​មាន ការបកស្រាយ​ពី​លោក សំ សុវណ្ណារិទ្ធ​មេ​គយ​ប៉ៃលិន​និង​លោក​ទី​ប៊ុន​ឡង់​មេ​គយ​ច្រក​ព្រុំ នៅ​រៀងរាល​ម៉ោង់​ធ្វើការ​។

​គួរបញ្ជាក់​ថា​៖ យោងតាម​លិខិត​បង្គាប់ការ​លេខ​០៦៥៦/១៧​អ គ រ ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០១៧ ត្រូវបាន​ផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ គយ និង​រដ្ឋាករ​កម្ពុជា​គឺ លោក សំ សុ​ណ្ណា​រឹទ្ធ អត្តលេខ​១១១៩ បច្ចុប្បន្ន​ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ខេត្ត​រតនៈគីរី ត្រូវបាន​ផ្ទេរ​ភារកិច្ច​អោយ​ទៅ​បំពេញ​ការងារ​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន លោក ទី ប៊ុន ឡ​ង់ អត្តលេខ​១០៨២ បច្ចុប្បន្ន​ជា​អនុប្រធាន​ការិយាល័យ​រដ្ឋបាល និង​គ្រប់គ្រង​នៃ​សាខា​គយ និង​រដ្ឋាករ​ខេត្ត​កោះកុង ត្រូវបាន​ផ្ទេរ​ភារកិច្ច​ឱ្យ​ទៅ​បំពេញ​ការងារ​ជា​អនុប្រធាន​ក្តាប់​រួម​នៃ​ការិយាល័យ​គយ​និង​រដ្ឋាករ​ព្រំ ខេត្ត​ប៉ៃលិន និង លោក ស្រី រុន អត្តលេខ​១១៦៣​បច្ចុប្បន្ន​ជា​ភ្នាក់ងារ​ការិយាល័យ​គយ​និង​រដ្ឋាករ​ភ្នំ​ដី នៃ​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បាត់ដំបង ត្រូវបាន​ផ្ទេរ​ភារកិច្ច​ឱ្យ​ទៅ​បំពេញ​ការងារ​ជា​ភ្នាក់ងារ​ការិយាល័យ​គយ​និង​រដ្ឋាករ​ព្រំ នៃ​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់