សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលរដ្ឋ​នៅ​ជាយ​ដែន​ខ្មែរ​ថៃ​រអ៊ួរទាំ​ក្រោយពីឮ​ព័ត៌មាន​វៀតណាម​នាំ​ចូល​ជ្រូក​ផ្ទុកមេរោគ​មក​លក់​នៅ​ក្រុង​ប៉ោយប៉ែត​

ពលរដ្ឋ​នៅ​ជាយ​ដែន​ខ្មែរ​ថៃ​រអ៊ួរទាំ​ក្រោយពីឮ​ព័ត៌មាន​វៀតណាម​នាំ​ចូល​ជ្រូក​ផ្ទុកមេរោគ​មក​លក់​នៅ​ក្រុង​ប៉ោយប៉ែត​

បន្ទាយមានជ័យ​៖​ក្រុម​ពលរដ្ឋ​អ្នក​និយម​ទទួលទាន​សាច់ជ្រូក ប្រចាំ​ថ្ងៃ​បាន​លើកឡើង​និង​សម្តែង​នូវ​ក្តីបារម្ភ​ខ្លាច​ប៉ះពាល់​សុខុមាលភាព​របស់​ពួកគាត់ ថ្លែង​ដោយ​ទឹកមុខ​ក្រៀមក្រំ​ស្ត្រី​កូនកាត់​ចិន​មាន​វ័យ​អាយុ​៤៥​ឆ្នាំ​បាន​ប្រាប់ថា សព្វថ្ងៃនេះ​រូបគាត់ ពិបាក​នឹង​ជ្រើសរើស​មុខម្ហូប​ដើម្បី​ទទួលទាន​ខ្លាំងណាស់ ព្រោះ​បន្លែ​ត្រី​សាច់​នៅលើ​ទីផ្សារ​ភាគច្រើន​នាំចូល​ពី​ប្រទេសជិតខាង លោក​ស្រី​ថា ថ្មីៗ​នេះ​ថៃ​គេ​ប្រតិកម្ម​មិន​អនុញាត​ឲ្យ​ខ្មែរ​នាំ​ចេញ​ត្រី​យួន​ចូលទៅ​ប្រទេស​គេ​ម្តង​រួចមកហើយ ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃនេះ​ទៀតសោត ព័ត៌មាន​សង្គម​ហ្វេ​សប៊ុក​បាន​ផ្សព្វផ្សាយ​ថា យួន​នាំចូល​សត្វ​ជ្រូក​ក្រហម​ដែល​មាន​ផ្ទុក​មេរោគ​ប៉ែ​ស្ត ត្រចៀក​ខៀវ យកមក​លក់​នៅ​ក្រុង​ប៉ោយប៉ែ​ត​ប្រមាណ​ជាង​៤០​ក្បាល ។​

ពាក់​ពន្ធ័​និង​បញ្ហា​នេះ ក្រុមអាជីវករ​អ្នក​លក់​សាច់​ជ្រូក​បានលើកឡើង​ថា សព្វថ្ងៃនេះ ពួកគាត់​ជួល​ស្តង់​១​កន្លែង​តម្លៃ​៥​ម៊ឺន​បាត​១​អាណត្តិ​៣​ឆ្នាំ ហើយ​ពួកគាត់​ត្រូវ​បង់ប្រាក់​ថ្លៃ​បាតង់​១​ឆ្នាំ​៤០​ម៉ឺន​រៀល ហើយ​មន្ត្រី​ពេទ្យសត្វ​តម្រូវ​ឲ្យ​ពួកគាត់​បង់​ប្រាក់​ចំនួន​៤០​ម៉ឺន​រៀល​ទៀត​ថ្លៃ​លក់​សាច់​។

​ក្រុមអាជីវករ​ដដែល​ថា នៅ​ខេត្ត​បាត់ដំបង​អាជីវករ​គេ​បង់​ប្រាក់​ថ្លៃ​បាតង់​អាជីវកម្ម​ត្រឹមតែ​៨​ម៊ឺន​រៀល​ទេ​ក្នុង​១​ឆ្នាំ បញ្ហា​នេះ​ពលរដ្ឋ​លោក​សន្និដ្ឋាន​ថា មន្ត្រី​ពេទ្យសត្វ​នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​ប​/​ជ អាច​ជាប់ជំពាក់​និង​អំពើពុករលួយ​( យកប្រាក់​ពលរដ្ឋ​ក្រៅផ្លូវការ​) ។ បែបណា​ក៏​ដោយ​លោក ហ៊ុយ ទួច មន្ត្រី​បសុព្យាបាល​ខេត្ត​ប​/​ជ មិន​បាន​លើកឡើង​ពី​ទឡ្ហ័យករណ៏​ជុំវិញប​ញ្ហា​ពលរដ្ឋ​បារម្ភ​នោះ​ឡើ​យ ដោយ​លោក​ហាក់​ស្រពិចស្រពិល​ក្នុង​ការបង្ហាញ​អង្គហេតុ​ដោះ​បន្ទុក​៕

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានសំខាន់