សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គំនរ​ឈើប្រណិត​រាប់សិប​កន្លែង ស្តុប​ទុក​ក្នុង​ឃុំ​សេ​ដា​ដោយ​មិន​ខ្វល់

គំនរ​ឈើប្រណិត​រាប់សិប​កន្លែង ស្តុប​ទុក​ក្នុង​ឃុំ​សេ​ដា​ដោយ​មិន​ខ្វល់

រតនគីរី ៖ គំនរ​ឈើប្រណិត​ជាច្រើន​កន្លែង និង​ជា​ច្រើន​រយ​ដុំ​ដែល​ពួក​ឈ្មួញ​ដឹក​យក​មក​លា​ក់​ស្តុប​ទុក នៅ​ចំណុច​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្ដ​រតនគីរី មិន​មាន​សមត្ថកិច្ច​ណា​អាច​ចុះ​បង្ក្រាប​បាន​ទេ​។​

​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក លំផាត់ ខេត្ដ​រតនគីរី បានដាក់​ការរិះគន់ និង​និយាយ​តៗ​គ្នា​ថា​៖ លោក នូ ថេ  អភិបាល​ស្រុក​លំផាត់  កំពង់តែ​បើកដៃ អោយ​ឈ្មួញ​ដឹក​ជញ្ជួន​ឈើប្រណិត​ចេញ ពី​ស្រុក​លំផាត់ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​បាន​ដោយ​សេរី និង​បណ្ដែតបណ្ដោយ អោយ​ឈ្មួញ​លើ​ធំៗ​ទាំងអស់នោះ លា​ក់​ស្តុប​ទុក​ឈើ​ប្រណិត នៅ​មាត់ព្រៃ និង​តាម​ផ្ទះ​ក្នុង​ភូមិ ក្នុង​ឃុំ​សេ​ដា ស្រុក​លំផាត់ ដោយ​មិន​ដែល​ឃើញ​មាន​ចំណាត់ការ ទប់ស្កាត់​បង្ក្រាប​ម្ដង​ណា​នោ​ទេ ទោះបីជា​រាងរាល់​ថ្ងៃ​នេះ មាន​ការដឹកជញ្ជូន​ឈើ​ចេញ ពី​ស្រុក​លំផាត់ ចេញ​ទៅ​វៀតណាម​យ៉ាង​គគ្រឹក​គ្រែ​ង និង​មាន​គំន​ឈើប្រណិត​ស្តុប​គទុក នៅក្នុង​ស្រុក​លំផាត់​ជាច្រើន​យ៉ាងណាក៏ដោយ​ក៏​លោក នៅតែ​មិន​ដែល​ឃើញ​មាន​ចំណាត់ការ​នោះឡើយ​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង ស្រុក​លំផាត់ មួយចំនួនធំ​បាន​ដាក់​ការងឿងឆ្ងល់ និង​បាន​និយាយ​តៗ​គ្នា​ថា តើ​លោក អភិបាល​នៃ​គណៈ​អភិបាលស្រុ នូ ថេ លោក​បាន​ដឹង​បានលឺ​បាន​ជ្រាប​បានឃើញ និង​ចាប់​អា​រម្ម​ណ៌​ពី​បញ្ហា​ទាំងអស់ ដែល​ពួក​ឈ្មួ​ដឹកជញ្ជួន​ឈើ​ចេញ​ពី​ក្នុង​ស្រុក​លំផាត់ និង​ពួក​ឈ្មួញ​ដឹក​ជញ្ជួន​ឈើ​មកលា​កស្តុប​ទុក​ឈើប្រណិត យ៉ាង​អនាធិបតេយ្យ នៅក្នុង​ស្រុក​មួយ​នេះ​ដែ​រឺទេ​? រឺ​មួយ​លោក​ដឹង​ហើយ​ធ្វើ​មិនដឹង ឫ​ក៏​លោក​មាន​ការពា​ក់ព​ន្ធ័ អ្វី​ផ្សេង​បាន​មិន​អាច​ចំណាត់ការ​បាន​យ៉ាងដូច​ច្នេះ​។​

​ប្រជាពលរដ្ឋ​បាន​រាបរាប់​ប្រាប់ អ្នក​យក​ពត៌មាន យើង​អោយដឹងទៀតថា​ ៖ ​ឈើ​ទាំងអស់នេះ​គឺ​ដឹក​ចេញមក ពី​ដែន​ការពារ ដែន​ជំរក​អភិរក្ស​ស្រុក​លំផាត់ និង​ការពារ​ដោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ បើ​មិន​មាន​ការឃុបឃិត​ត្រូវរ៉ូវ​គ្នា​នោះ​ទេ ក៏​មិន​អាច​ដឹកជញ្ជូន​ចេញ និង​លា​ក់​ស្តុប​ទុក​គជា​គំន​បាន​ដោយ​សេរី​បែបនេះ​បានទេ ។​

​ចំណែក​លោក មេឃុំ សេ​ដា បាន​ធ្វើ​យ​តាម​ទូរ​សព្ទ័​មកកាន់ អ្នក​យក​ពត៌មាន​យើង​ថា លោក​មិនដឹងថា មាន​គំន​ឈើប្រណិត​ទាំងនោះ​ស្តុប​គទុក​ក្នុងឃុំ​លោក​នោទេ ព្រោះ​គេ​មិន​ប្រាប់​គាត់​ទេ​

​រីឯ​លោក នាយ​ប៉ុស្តិ៍​សេ​ដា ក៏​បាន​រាបរាប់​ប្រាប់​អ្នក​យក​ពត៌មាន​យើង​តាម​ទូរ​សព្ទ័ មិន​ខុស​គ្នា​ពី​លោក​មេឃុំ​នោះដែ គឺ​លោក​បាន​ធ្វើ​យ​ថា លោក​មិន​បានដឹង​ពី​រឿង​និង​ទេ បេីមាន​ការលាក់ស្តុប​ឈើ​មែន ចាំ​លោក​អោយ​កូនចៅ លោក​ចុះ​ទៅ​មេ​ី​ល តែ​ជា​លត្ថផល​ឈើ​នៅ​តែឈើ នៅ​គ​ទុក​នៅ​ដដែល ហើយ​អ្នក​ធ្វើុ​យ​នៅ​តែ​ធ្វើយ​មិនដឹង​ដដែល ចង់​ឆ្ងល់​ថា បើ​លោក​មេឃុំ លោក​មេ​ប៉ុស្តិ៍ គ្រប់គ្រង​ក្នុង​មូលដ្ឋាន​របស់​ល​លោក ពួក​លោក​មិន​ដឹង​ពី​បញ្ហា​កើត​មាន​ក្នុង​មូលដ្ឋាន​របស់​លោក​ផង តើ​លោក​អាច​ដឹង​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​បាន​យ៉ាងដូចម្ដេច ខ្ញុំ​ក៏​ដូចជា​ប្រជាពលរដ្ឋ​គ្រាន់​ឆ្ងល់​ទេ ។​

​ចំណែក​លោក ថេង ចន្ទ័ធី អធិការ​ស្រុក​លំផាត់ បាន​ធ្វើ​យ​ឆ្លង​តាម​ទូរ​សព្ទ័​មកកាន់​អ្នក​យក​ពត៌មាន​យើង​ថា បើមាន​បញ្ជា​ពី​លោក អភិបាលស្រុក លោក​និង​ចុះ​ទៅ​ភ្លៀម ព្រោះ​ថា​ពួក​ឈ្មួញ​ទាំងនោះ​ប្រហើ​ន​ណាស់ ហើយ​លោក​មិន​ចង់អោយ​មាន​បទល្មើស គ្រប់​ប្រភេទ កើតឡើង​ក្នុង​ដែន​គ្រប់គ្រង​របស់​លោក​ទេ​
​បាទ​អរគុណ លោក​អធិការ​ដែល​លោក មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់​។​

​អ្នកយកព័ត៌មាន​យើង​ក៏​បាន​ទូរស័ព្ទ​ទៅ​សុំ​ការបំភ្លឺ​ពី​លោក នូ ថេ អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​លំផាត់ លោក​ក៏​បាន​ទទួល​ហើយ​រាបរាប់​ប្រាបថា លោក​មិន​ដឹង​ពី​រឿង​នោះទេ ចាំ​លោកតេ​ទៅ​រដ្ឋបាល​ព្រៃឈើ​អោយ​ចុះ​ទៅ តែ​យ៉ាង​ក៏​នៅតែ​មិន​មាន​ចំណាត់ការ​អ្វី​ដដែល ៕

 

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម