សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អភិបាលរង​ស្រុក​ចិត្រ​បុរី​ដឹកនាំ​កម្លាំង​បង្ក្រាប​ទី​តាំ​អ​ស្តុក​សារិកាកែវ​ជិត​១០០០​ក្បាល​

​អភិបាលរង​ស្រុក​ចិត្រ​បុរី​ដឹកនាំ​កម្លាំង​បង្ក្រាប​ទី​តាំ​អ​ស្តុក​សារិកាកែវ​ជិត​១០០០​ក្បាល​

ក្រចេះ ៖ កម្លាំងចម្រុះ​ដឹក​ដោយ​លោក អួ​ង សម្បត្តិ អភិបាលរង​ស្រុក​ចិត្រ​បុរី និង​សម្របសម្រួល​ដោយ​លោក ទុក វិនីត ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តក្រចេះ ចុះ​បង្គ្រាប​ទីតាំង​ស្តុក​សត្វ​សារិការកែវ​វង​ជិត​១​ពាន់​ក្បាល ដែល​ក្រុម ឈ្មួញ​បំរុង​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។​

​ហេតុការណ៍​ចុះ​បង្គ្រាប់​នេះ​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​០៣​ខែ​ឧសភា​ឆ្នាំ​២០១៧​នៅ​ភូមិ​បុស​លាវ​ឃុំ​បុស​លាវ​ស្រុក​ចិត្រ​បុរី​ខេត្ត​ក្រចេះ​។​

​លោក អ៊ួ​ង សម្បត្តិ អភិបាលរង​ស្រុក​ចិត្រ​បុរី​បានឲ្យដឹងថា ប្រតិបត្តិការ​នេះ រួមមាន​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ នគរបាល​ខេត្ត​កម្លាំង អាវុធហត្ថ ហើយ​បាន​រឹបអូស​សត្វ​សារិការ​កែ​វ​វង ជិត​១​ពាន់​ក្បាល់ ដែល​ស្តុក​ទុក​បំរុង​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តែ​អស់​លក្ខ័​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​បង្គ្រាប​រឹបអុស​យក​តែម្ដង​។​

​លោក អ៊ីវ ហាក់​នាង រង​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​បានឲ្យដឹងថា ម្ចាស់​លំនៅដ្នាន​ដែល​ស្តុក​សត្វ​សារិការកែវ​វង​នោះ មានឈ្មោះ ពក ណេង ភេទ​ប្រុស រស់​នៅ​ទីតាំង​កើតហេតុ​ខាងលើ បាន​រត់គេចខ្លួន​បាត់ ហើយ​កំលាំង​ជំនាញ​បាន​រិបអូស​សត្វ​សារិកាកែ​វ​ទាំងនេះ ទៅ​រក្សាទុក​បណ្ដុះ​អាសន្ន​នៅ​សង្កា​ត​រដ្ឋបាល​ព្រៃឈើ​កន្ទួត ហើយ​និង​ធ្វើ​កំណត់​ប្រលែង​ឲ្យ​សត្វ​ទាំងនេះ​មាន​សេរី​វិញ ៕

 

Filed in: ព័ត៌មានជាតិ