សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រកឃើញ​គំន​រឈើប្រណិត​ស្តុក​ទុក​ច្រើនរ​កន្លែង​ក្នុង​ឃុំ​សេ​ដា​សមត្តកិច្ច​ទុក​ស៊ី​?

​រកឃើញ​គំន​រឈើប្រណិត​ស្តុក​ទុក​ច្រើនរ​កន្លែង​ក្នុង​ឃុំ​សេ​ដា​សមត្តកិច្ច​ទុក​ស៊ី​?

​រតនៈគិរី​ ៖ ​គំន​ឈើប្រណិត​ជាច្រើន​កន្លែង​មាន​រាប់រយ​ដុំ​ដែល​ពួក​ឈ្មួញ​ដឹក​យក​មក​លា​ក់​ស្តុប​ទុក​ត្រូវបាន​ប្រជាពលរដ្ឋ​រកឃើញ​កាលពី​ថ្ងៃ​ទី​៣០​មេសា នៅ​ចំណុច​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្ដ​រតនគីរី​តែ មិន​មាន​សមត្ថកិច្ច​ណា​អាច​ចុះ​បង្ក្រាប​ដែល​គេ​ជឿ​ថា​មាន​ការឃុបឃឺត​។​ករណី​នេះ​អ្វីដែល​គួរឲ្យ​ហួសចិត្ត​គឺ​លោក មេឃុំ សេ​ដា បាន​ប្រាប់​ទូរ​សព្ទ័ មកកាន់ អ្នក​យក​ពត៌មាន​ថា លោក​មិនដឹងថា មាន​គំន​ឈើប្រណិត​ទាំងនោះ​ស្តុបគ​រទុកក្នុង​ឃុំ​លោក​នោះ​ទេ ព្រោះ​គេ​មិន​ប្រាប់​គាត់​(​ស៊ិក​)​។

​ឯ​លោក នាយ​ប៉ុស្តិ៍​សេ​ដា ក៏ មិន​ខុស​គ្នា​ពី​លោក​មេឃុំ​នោះដែ គឺ​លោក​បាន​ឆ្លើយថា លោក​មិន​បានដឹង​ពី​រឿង​និង​ទេ បើ​មាន​ការ​លា​ក់​ស្តុប​ឈើ​មែន ចាំ​លោក​អោយ​កូនចៅ លោក​ចុះ​ទៅ​មើល​?​។​ករណី​នេះ​ប្រជាពលរដ្ឋ បាន​និយាយថា​៖ លោក នូ ថេ  ម្ចាស់​អាណាចក្រ​ស្រុក​លំផាត់​ប្រាកដ​ជា​អ្នក​បើកដៃ អោយ​ឈ្មួញ​ដឹក​ជញ្ជួន​ឈើប្រណិត​ចេញ ពី​ស្រុក​លំផាត់ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​បាន​ដោយ​សេរី​មិន​បាន​អន​វត្ត​ន៍​តួនាទី​សមត្តកិច្ច​ថ្នាក់ក្រោម​ជាតិ​ដែល​នាយក​រដ្ឋមន្ត្រី​ប្រគល​ឲ្យ​នោះឡើយ​។

​ករណីនេះ លោក នូ ថេ អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​លំផាត់​ពេល​រាយការណ៍​ពី​គនរ​ឈើ​ប្រណីត​ខុសច្បាប់​នេះ លោក​ថា​បាន​ទទួល​ហើយ​តែ​លោក​ថា លោក​មិន​ដឹង​ពី​រឿង​នោះទេ ចាំ​លោកតេ​ទៅ​រដ្ឋបាល​ព្រៃឈើ​អោយ​ចុះទៅពិនិត្យ​។ តែ​យ៉ាង​ក៏​នៅតែ​មិន​មាន​ចំណាត់ការ​អ្វី​ដដែល​ចំពោះ​ឈើ​ប្រណីត​ដែល​ឈ្មួញ​គរ​ទុក​នៅ​ក្នុង​ឃុំ​សេ​ដា​ដើម្បី​នាំចេញ​ទៅ​ស្រ​យុក​យួន​នោះឡើយ​មកដល់​ថ្ងៃ​ទី​១​ឧសភា​ឆ្នាំ​២០១៧​នេះ ។

​ប្រជាពលរដ្ឋ​បានអោយដឹង​ទៀត​ថា ៖ ឈើ​ទាំង​អស់​ដែល​ឈ្មួញ​ស្តុក​លាក់ទុក​នៅក្នុង​ឃុំ​សេ​ដា​នៃ​អាណាចក្រ​ស្រុក​លំផាត់​នេះ​គឺ​ដឹក​ចេញមក ពី​ដែន​ការពារ ដែន​ជំរក​អភិរក្ស​ព្រៃ​ក្នុង​ស្រុក​លំផាត់​ដែល​ទទួលខុសត្រូវ​ដោយ​មន្ត្រី​បរិ​សា្ថន និង​ការពារ​ដោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។ ការចោទប្រកាន់​នេះ​គឺ​នៅក្រោយពេល​ដែល​គេ​ប្រទះឃើញ​បទល្មើស​ព្រៃឈើ ។​

​សូម​បញ្ជាក់​ដែរ​ថា​៖​កាលពី​ថ្ងៃ​ទី​១៥ ខែ​កម្ភៈ ឆ្នាំ​២០១៧​ប្រជាពលរដ្ឋ​បាន​រកឃើញ​ឈើប្រណិត​ជាច្រើន​កំណាត់​ដែល​ដាក់ពង្រាយ​ក្នុងព្រៃ​នៅ​ខាងក្រោយ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ស្រុក​លំផាត់ ចំងាយ​ប្រហែលជា​១៥០​ម៉ែត្រ​ទៅ​២០០​ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​អូរ​ល្វា​ក់ ឃុំ​ជ័យ​ឧត្ដម ស្រុក​លំផាត់ ខេត្ត​រតនគិរី​។​

​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បាន​រាយការណ៍​ថា បទល្មើស​ព្រៃឈើ មាន​ប្រភេទ​ឈើ​ធ្នង់ និង សុ​ក្រំ ត្រូវ​គេ​ដឹក​ជញ្ជូន​ជា​រៀងរាល់ថ្ងៃ​ទៅ​លាក់​ពង្រាយ​នៅ​ខាងក្រោយ​ស្នាក់​ដែនជម្រកសត្វព្រៃ ដើម្បី​លក់​បន្ត​ទៅឲ្យ​ក្រុម​ឈ្មួញ​។ ពួក​គាត់​បញ្ជាក់​ថា អ្នក​ដែល​ដឹក​ទៅ​ដាក់ពង្រាយ​នោះ គឺ​មិន​ក្រៅពី​បក្សពួក សាច់សាលោហិត​របស់​មន្ត្រី​បរិស្ថាន​ដែល​មានឈ្មោះ សុខ ឡេង មាន​តួនាទី​ជា​ប្រធាន​ក្រុម​ល្បាត ប្រចាំ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​លំផាត់ ព្រមទាំង​បក្សពួក​២​នាក់​ទៀត​ដែល​មានឈ្មោះ ធី និង ឈ្មោះ រ៉ុន ជា​មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​ទីនោះ​ជាមួយ​គ្នា​នោះទេ​។

​ប្រជាពលរដ្ឋ​បន្តថា គំនរ​ឈើ​ដែល​ដាក់ពង្រាយ​នៅក្រោយ​ស្នាក់ការ​នោះ គឺជា​ឈើ​ដែល​មន្ត្រី​បរិស្ថាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ ហើយ​បើសិនជា ប្រជាពលរដ្ឋ​ណា មិន​លក់​ឈើ​ឲ្យ​ក្រុម​មន្ត្រី​បរិស្ថាន​ខាងលើ​នេះ​ទេ ឈឺ​ទាំង​នោះ ត្រូវបាន​គេ​ចាប់​ឃាត់​ទុក ហើយ​ម្ចាស់​ឈើ​ក៏​ប្រហែល​នឹង​ត្រូវ​រង​ទុក្ខ​ផ្នែក​ច្បាប់​ផង​ដែរ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់