សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ល្បែងស៊ីសង​កើត​ច្រើន​ក្នុង​អាណាចក្រ​ចំការមន​របស់លោក​ព្រុំ​សំខាន់​

​ល្បែងស៊ីសង​កើត​ច្រើន​ក្នុង​អាណាចក្រ​ចំការមន​របស់លោក​ព្រុំ​សំខាន់​

​ភ្នំពេញ ៖ ​សម្តេច​ក្រឡាហោម​ ស ​ខេង ​ឧបនាយករដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​យកចិត្តទុកដាក់​លុបបំបាត់​ល្បែងស៊ីសង​តាម​នយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​។​បន្ថែម​លើ​នេះ​សម្តេច​ក៏​បាន​បង្កើត​នាយកដ្ឋាន​នគរបាល​បង្ក្រាប​ល្បែងស៊ីសង​ថែម​ទៅទៀត​ដើម្បី​ឲ្យ​បទ្បញ្ជា​ររបស់​លោក​មាន​ប្រសិទ្ធីភាព​។​តែ​ផ្ទុយទៅវិញ​សមត្តកិច្ច​នៃ​អាជ្ញាធរ​នៅ​ក្បែរ​ច្រមុះ​ក្រសួងមហាផ្ទៃ ហាក់​គ្មាន​សម​ត្តភាព​ឬ​ក៏​មិន​អនុវត្តន៍​តាម​បទបញ្ជារ​សម្តេច​ក្រឡាហោម​ទៅវិញ​?​។​ជាក់ស្តែង​អាជ្ញាធរ​នគរបាល​និង​សមត្ថកិច្ច​ខណ្ឌ​ចំការមន​បាន​បណ្តែតបណ្ដោយ​អោយ​ល្បែង​ក្រឡុក​ខ្លា​ឃ្លោក​ដ៏​ធំ​កំពុង​ដំណើរការ​យ៉ាង​អនាធិបតេយ្យ​លេង​យ៉ាង​គគ្រឹក​គ្រែង​នៅតាម​ផ្លូវ​ឌឿងហែម​កន្លែង​លក់​សាច់​ឆ្កែ​១៦៨​ខាងក្រោយ​អធិកា​រដ្នា​ន​នគរបាល​ខណ្ឌ​ចំការមន​។

​ពួក​គេ​លេង​ចាប់ពី​ម៉ោង​៥​ល្ងាច​រហូតដល់​ម៉ោង​១២​យប់ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​ដោយឡែក​ទាក់​និង​ល្បែងស៊ីសង​នេះ​ដែរ បើ​តាម​ប្រភព​ពី​អ្នកញៀន​ល្បែង​បានឲ្យដឹងថា នៅក្នុង​រាជធានី​ភ្នំពេញ ល្បែង​ដែល​មាន​ច្រើនជាងគេ គឺ​ខណ្ឌ​៧​មករា និង​ខណ្ឌចំការមន ហើយ​សម្រាប់​ខណ្ឌចំការមន​វិញ គឺ​មាន​ល្បែង​រហូតដល់​ទៅ​ជាង​៦០​ទីតាំង​ឯណោះ នេះ​មិន​រាប់​បញ្ជូល​ល្បែង​តូចតាច​នោះ​ទេ​។
​ប្រភព​បាន​ទម្លាយ​ទីតាំង​ល្បែង​មួយ​កន្លែង​ថា ជា​ប្រភព​ចំណូល​របស់​អាជ្ញាធរ ហើយក៏​ជា​បណ្ដុំ​ជនល្មើស​ផង​ដែរ ដោយ​ផ្លាក​ខាងក្រៅ​ដាក់ថា ដក ដាក់​លុយ​វី​ង ឬ​អ៊ី​ន​ធើ​ណែ​ត ដោយ​ទីតាំង​ស្ថិតនៅ​ខាងក្រោយ​អតីត​រោងកុន​គិរី​រម្យ ក្បែរ​មន្ទីរពេទ្យ​ខេមរា ក្រៅពីនោះ​នៅ​ជិត​ផ្សារ​សុ​វណ្ណា នឹង​នៅ​ផ្សារ​បឹងត្របែក​ជាដើម ។ គេ​ចាំ​មើល តើ​លោក​ចៅហ្វាយខណ្ឌ​ចំកា​មន លោក​អធិការ​ខណ្ឌ ហ៊ាន​បង្ក្រាប​ទីតាំង​ខាងលើ​បាន​ឫ​អត់​?៕

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់