សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឡាន​ដឹក​ឈើ​យាយ​ម៉ៃ​ក្រឡាប់​ម្ចាស់​ប្រុង​ដុតបំផ្លាញ​ភស្តុតាង​!

ឡាន​ដឹក​ឈើ​យាយ​ម៉ៃ​ក្រឡាប់​ម្ចាស់​ប្រុង​ដុតបំផ្លាញ​ភស្តុតាង​!

ខេត្ត​ឧត្តរមានជ័យ​៖ រថយន្ត​កាមរី​បា​ឡែន​មួយ​គ្រឿង​ដឹក​ឈើ​ក្រញូង​ពេញ ដែល​ប្រជាពលរដ្ឋ​និយាយថា​៖ របស់​មេ​ឈ្មួញ​វៀតណាម​ម្នាក់ ខណៈ​កំពុង បាន​ក្រឡាប់​ធ្លាក់​ពីលើ​ផ្លូវ​ចាក់​ឈើ​ចោល​អស់​កាល ពី​ល្ងាច​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៧ ស្ថិតនៅ​ជាប់​ផ្លូវ​យុទ្ធសាស្ត្រ​ព្រំដែន ក្នុង​ភូមិ​ទំនប់​លើ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ។​

​ប្រជាពលរដ្ឋ​ដែល ឃើញ​ហេតុ​ការ​និយាយថា​ម្ចាស់​រថយន្ត​នេះ​ខឹងសម្បារ​យ៉ាងខ្លាំង ឮ​ថា​បញ្ជា​ឲ្យ​កូនចៅ​របស់​ខ្លួន​ដុត​រថយន្ត​ចោល តែ​បំណង​ចង់​បំបាត់ភស្ដុតាង​នេះ មិនបាន​សម្រេច​ឡើយ ព្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​ឃាត់​។

​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ប្រប់​អោយដឹងថា មុនពេល​កើតហេតុ  គេ​ឃើញ​រថយន្ត​ដឹកឈើ​ខាងលើ បើកបរ​យ៉ាង​លឿន ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច តាម​ដង​ផ្លួវ​គ្រួស​ក្រហម ស្រាប់​មក​ដល់​ផ្លូវបំបែក​ចូល​ភូមិ រថយន្ត​ក៏​ជ្រុល​ចង្កូត ក្រឡាប់​ចូល​ទឹក​រណ្តៅ​អេស្ការ​កាយធ្វើ​ផ្លូវ ហើយ​ភ្លាមៗ​នោះ ក៏​មាន​មនុស្ស​ពីរ​ទៅ​បីនាក់ បើក​រថយន្ត​ដឹក​តៃកុង​រថយន្ត​កា​ម៉ា​រី ចេញ​ទៅ​បាត់​។ មួយសន្ទុះ​ក្រោយមក ក៏​មាន​មនុស្ស​ជាង​១០​នាក់ ជិះ​រថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័​រមួយ​គ្រឿង និង​រថយន្ត​កា​ម៉ា​រី​ឆ្លាម​មួយទៀត បាន​បើករថយន្ត​មក បំណង​ប្រុង​ដុត​រថយន្ត​ដឹកឈើ​គ្រញូង​នោះ​ចោល តែ​ត្រូវបាន​ប្រជាពលរដ្ឋ ដែល​នៅ​កន្លែងកើតហេតុ​ឃាត់​ទាន់ រួចហើយ​ក៏​បើក​រថយន្ត​ចេញ​ទៅ​បាត់​។

​ក្រោយ​កើតហេតុ រថយន្ត និង​វត្ថុតាង​ឈើ​គ្រញូង ត្រូវ​សមត្ថ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នាំយក​ទៅ​វាស់វែង​និង​រក្សាទុក​នៅ ទីស្នាក់ការ​។ ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា រថយន្ត​កាមរី​បា​ឡែន ដឹកឈើ​គ្រញូង ខាងលើ​នេះ​ជា​របស់​ថៅកែ​ឈ្មោះ ខ្វៀ​ង ធី​ម៉ៃ ហៅ​យាយ​ម៉ៃ ជា​ជនជាតិ​វៀតណាម ដែល​ជា​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង ដ៏​សកម្ម​ប្រចាំ​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ​។

​សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា​ឆ្នាំ​២០១៧​កន្លងទៅនេះ ក្រុមអ្នកកាសែត​ប្រចាំ​នៅ​ខេត្ត​ឧត្តរមានជ័យ ២​ទៅ​៣​នាក់ ត្រូវបាន​កូនចៅ ថៅកែ​ឈើ​គ្រញូង​ជនជាតិ​វៀតណាម​រូបនេះ ដេញ​វាយ​ព្រមទាំង​វាយ​រថយន្ត​ផង​ដែរ​ដោយសារ​ក្រុមអ្នកកាសែត បាននាំគ្នា​ថត​យក​រូប​ភាព​ស្តីពី​សកម្មភាព​ជ្រៀក​ឈើ​គ្រញូង មួយ​នៅក្នុង​ចំការ​ស្វាយចន្ទី​មួយកន្លែង នៅ​ភូមិ​ទំនប់​លើ ឃុំ​ត្រពាំង​ប្រីយ៍​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។

​ក្រុមអ្នកកាសែត ដែល​រងគ្រោះ​ដោយ​ការប្ររមាថ ពី​ក្រុម​ឈ្មួញ​ឈើ​គ្រញូង បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​រួចហើយ តែ​រហូត​មកដល់ពេលនេះ មិនទាន់​ដឹង​ពី​ចំណាត់ការ​របស់​តុលាការ​នៅ​ឡើយ​ទេ​។​ទោះជា​យ៉ាងណា រហូតមកដល់​ថ្ងៃនេះ​ផងដែរ យាយ​ម៉ៃ​នៅតែ​បន្ត​ដឹកឈើ​ក្រញូង​ដោយ​ពុំ​ខ្លាច​ញញើត​សមត្ថកិច្ច​អ្វី​ឡើយ​! ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់