សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កាមរី​បា​ឡែន​ក្រឡាប់​ផ្ងារជើង​ចូលក្នុ​ង​រណ្ដៅ​ធ្លាយ​ចេញ​ឈើ​គ្រញូង​

កាមរី​បា​ឡែន​ក្រឡាប់​ផ្ងារជើង​ចូលក្នុ​ង​រណ្ដៅ​ធ្លាយ​ចេញ​ឈើ​គ្រញូង​

​ខេត្ត​ឧត្តរមានជ័យ ៖ រថយន្ដ​ម៉ាក​កាមរី​បា​ឡែន​មួយ​គ្រឿង​ពណ៌​ស្ករ​អត់​ស្លាក​លេខ​បាន​ក្រឡាប់​ផ្ងារជើង​ចូលទៅ​ក្នុង​រណ្ដៅ​ក្អែ​ចេញ​សុទ្ធតែ​ឈើ​គ្រញូង តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ដែល​ករណី​នេះ​កើតឡើង​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​៣០ ខែ មេសា​ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​ទំនប់​លើ​ឃុំ​ត្រពាំងប្រិយ​ស្រុក​អន្លង់វែង​ខេត្តឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា ដោយសា​តែ​តៃកុង​រថយន្ដ​បើក​លឿន​ដូច​ហោះ​ពេលមកដល់​ផ្លូវបត់​អក​ស៊ើក៍​បាន​ជ្រុល​ចង្កូត​ហួស​ផ្លូវ​ចូលទៅ​ក្នុង​រណ្ដៅ​ចញ្ចើមផ្លូវ​ក្រឡាប់​ផ្ងារ​ជើង​តែ​ម្ដង​ទៅ​តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​។ សមត្ថកិច្ច​បន្តថា រថយន្ដ​ដឹកឈើ​ក្រញូង​ក្រឡាប់​ផ្ងារជើង​ខាងលើ​គឺជា​របស់​មេ​ឈ្មួញ​របស់ ខ្វៀ​ង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ ដែល​បាន​ដឹកជញ្ជូន​ចេញពី​តំបន់​កងអនុសេនាធំ​លេខ​៥​នៃ​សឹក​រង​ស្រុក​ត្រពាំង​ប្រាសាទ គោលបំណង​យក​មក​ស្តុប​ទុក​នៅ​ក្នុង​ស្រុក​អន្លង់វែង និង​ធ្វើ​ការដឹកជញ្ជូន​បន្ដទៅ​ខេត្ត​ស្វាយរៀង​ដែល​ជា​ខេត្ត​គោលដៅ និង​បន្ដ​ចូល​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ សមត្ថកិច្ច​បញ្ជាក់ថា បើ​តាម​ការប៉ានស្មាន​ឈើ​ក្នុង​រថយន្ត​មាន​ប្រហែល​ជាង​មួយ​តោន នេះ​គ្រាន់តែ​ជាការ​បឋម​ដែល​ជំនាញ​មិនទាន់​មាន​ការវាស់វែង​បាន​ត្រឹមត្រូវ​នៅឡើយ​។​

​ដោយឡែក រថយន្ដ​រួមទាំង​វត្ថុតាង​ឈើ​ក្រ​រញូង​ត្រូវបាន​មន្ដ្រី​ជុំនាញ​ស្ទូច​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្តរមានជ័យ ខណៈ​តៃកុង និង​ម្ចាស់​បាន​រត់គេចខ្លួន​បាត់​ស្រមោល​៕

 

Filed in: ព័ត៌មានជាតិ