សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឆ្នោត​មហាលាភ​បើក​ស្ពោធ​នៅ​រាជធានី​ភ្នំពេញ​សំរាប់​ប្រជាពលរដ្ឋ​លេង​កំសាន្ត​

ឆ្នោត​មហាលាភ​បើក​ស្ពោធ​នៅ​រាជធានី​ភ្នំពេញ​សំរាប់​ប្រជាពលរដ្ឋ​លេង​កំសាន្ត​

ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​២៨ មេសា ២០១៧  នៅ​ស្នាក់ការ​អគារ​លេខ​៣០ ផ្លូវ​៤៣២ សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក្រុមហ៊ុន​ឆ្នោត​ថ្មី​មួយ​ឈ្មោះ មហាលាភ​បាន​បើកសម្ពោធ ដាក់​ឲ្យ​ដំណើរការលេង​កំសាន្ត ផ្សងសំណាង សំរាប់​ប្រជា​ពល រដ្ឋ​ទូទាំងប្រទេស​។​

​លោក ផូង វ៉ាន់​ហាច នាយក ប្រតិបត្តិ​របស់​ក្រុមហ៊ុន​មហាលាភ​ឡូតូ បាន​ថ្លែង​ប្រាប់​អ្នក កាសែត​ថា​ឆ្នោត​មហាលាភ​គឺជា ប្រព័ន្ធ​ឆ្នោត​ថ្មី​មួយ ដែល​ផ្តល់ឲ្យ​នូវ​ភាព​សុក្រឹត​ទៅ​កាន់ប្រជាជន​កម្ពុជា​ទាំងអស់​ក្នុងការ​ឈ្នះ ដើម្បី​មាន​ឱកាស​អាច​ផ្លាស់ប្តូរ កំរិត​ជីវភាព​របស់​ពួ​គាត់ ។​

​ការចាប់​ឆ្នោត​ជា​លើកដំបូង​នឹង ប្រព្រឹត្តទៅ​នៅ​ម៉ោង​៤ និង​៤៥ នាទី​រសៀល​ថ្ងៃ​ទី​២​ខែ​ឧសភា ២០១៧​ជាមួយ​រង្វាន់​ធំ Jackpot​ចំនួន​៣០០ លាន រៀល​ឬ​$75,000​។​រៀងរាល់ថ្ងៃ បើ​គ្មាន​អ្នកឈ្នះ​រង្វាន់​ធំ​នេះ​នឹង បូក​បញ្ចូល​ទៅ​ថ្ងៃ​ចាប់​បន្ទាប់​ទៀត​ជាមួយ​ទឹកប្រាក់​២​លាន​រៀល​ឬ​$500​បន្ថែម​។​

​លោកនាយក បន្តថា​ក្រុមការងារ​របស់​លោក បាន​ធ្វើ​កាត​ងារ​នេះ​ច្រើន​ខែ​មក ហើយ​ដោយ​ចុះ​ស្រាវជ្រាវ​ស្វែង យល់​ពី​មតិ​យោបល់​អ្នកលេង ឆ្នោត​ទាំងអស់​ទូទាំង​ប្រទេស​។ លោក​ទទួលស្គាល់​ថា​ការ​លេងឆ្នោត​មាន​សន្ទុះ​ខ្លាំង​ទាំង​នៅ​ទីក្រុង​និង​តា​មី​ជនបទ​វា​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នកលេង គ្រប់​វ័យ​និង​គ្រប់​ស្រទាប់វណ្ណៈ ។ លោក​បាន​តក​ឃើញ​ថា​ទំនុក ចិត្ត​និង​តម្លាភាព​គឺ​ជា​បញ្ហា​មួយ ដែល​អតិថិជន​លេងឆ្នោត​ចង់ បាន​ក្នុង​ការលេង​របស់​ពួកគាត់ ។

​លោក វ៉ាន់ ហា​ច បញ្ជាក់ថា មហាលាភ​បានដិះ​ស្រាយ កង្វល់​ទាំងនេះ​ដោយ​ប្រើ​បច្ចេក វិទ្យា​ថ្មី​ដើម្បី​សុវត្ថិភាព ហើយ គ្រប់ការ​ចាប់ឆ្នោត​ទាំងអស់​ត្រូវ ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់ តាម ទូរទស្សន៍​CTN​ជា​រៀងរាល់ថ្ងៃ នៅវេលា​ម៉ោង​៤​និង​៤៥​នាទី រសៀល​ជាមួយ​គណៈកម្មាធិការ ចាប់ឆ្នោត​។

​លោក​បន្ត​ថា​អ្វី ដែល​កាន់តែ​ពិសេស​នោះ​គឺ អ្នកលេង​ឆ្នោត​អាច​លេង​បាន នៅ​គ្រប់​សាខា​វី​ង​ទាំងអស់ ដែល​បច្ចុប្បន្ន​មាន​២៥០០​សាខា​ហើយនឹង​ឈានទៅដល់​៤៨០០​សាខា​វី​ង​ទូទាំងប្រទេស​រួម​តែមួយ នៅ​ចុងខែ​ឧសភា​នេះ ក្រុមហ៊ុន​នឹង​ផ្តល់​សេវាកម្ម​ជា ច្រើន​ទៅលើ​ឆ្នោត​ប្រកបដោយ បច្ចេកទេស​ទំនើប​ដល់​អតិថិជន ទាំងអស់​ដែល​មាន​ភាព​ត្រឹម ត្រូវ​និង​តម្លាភាព ។​ក្រុមហ៊ុន​នឹង ផ្តល់​នូវ​លទ្ធផល​ជាក់លាក់ និង មិន​លំអៀង​ក្នុងការ​ចាប់ឆ្នោត សំរាប់​អតិថិជន​របស់​យើង​។

​សេចក្តីប្រាថ្នា​របស់​ក្រុមហ៊ុន​គឺ ដើម្បី​ឲ្យក្លាយ​ទៅ​ជា​ក្រុមហ៊ុន ផ្តល់​សេវាកម្ម​លេងឆ្នោត​ឈានមុខ​គេ​នៅ​កម្ពុជា ដើម្បី​កសាង កេរ្ត៍​ឈ្មោះ​និង​ភាពជឿជាក់​។  លោកនាយក​បន្តថា ឆ្នោត​មហា លាភ​ត្រូវបាន​វិនិយោគ​និង​គ្រប់ គ្រង​ដោយ​ជ​ជាតិខ្មែរ មិន​តែ ប៉ុណ្ណោះ​ឆ្នោត​មហាលាភ​នឹង ផ្តល់​មូលនុធិ​មួយភាគ​នៃ​ប្រាក់ ចំណេញ​របស់ខ្លួន ដល់​មន្ទីរពេទ្យ​ដើម្បី​កែ​លម្អ​និង​ការថែទាំ សុខភាព​នៅ​តាម​តំបន់​។ ក្រុម ហ៊ុន​កំពុងតែ​អនុវត្ត​ផែនការ និង ធ្វើការ​វាយតម្លៃ​ថា​តើ​សេវាកម្ម នេះ​ត្រូវការ​អ្វី​ជា​ចំបង និង​ធ្វើ​នៅ តំបន់​ណា​។ ឆ្នោត​នេះ​គឺ​ងាយ ស្រួល​ក្នុង​ការលេង​ជាមួយ​តម្លៃ ល្អប្រសើរ​ជាង​មុន​។​ដើម្បី​ឈ្នះឆ្នោត​នេះ​អតិថិជន​គ្រាន់តែ​ចំ ណាយ​ប្រាក់​ត្រឹមតែ​១០០០  រៀល​ក្នុង​១​ខ្សែ​។​អតិថិជន​មាន ជម្រើស​ក្នុង​ការជ្រើសរើស​លេខ របស់​ខ្លួន​ឬ​អាច​ឲ្យ​ម៉ាស៊ីន​ជ្រើសរើស​ជំនួស​ក៏បាន​។ ក្រុម ហ៊ុន​មាន​វិធី​ជា​ច្រើន​ដើម្បី​ឈ្នះ ឆ្នោត​គឺ​៖
-​ឈ្នះ​ទឹកប្រាក់​៨០,០០០ រៀល​ប្រសិនបើ​ត្រូវ​លេខ​៣ ខ្ទង់ ចុងក្រោយ ។​
-​ឈ្នះ​ទឹកប្រាក់​៨០០,០០០ រៀល​ប្រសិនបើ​ត្រូវ​លេខ​៤​ខ្ទង់ ចុងក្រោយ​។​
-​ឈ្នះ​ទឹកប្រាក់​៨​លាន​រៀល ប្រសិនបើ​ត្រូវ​លេខ​៥​ខ្ទង់​ចុង ក្រោយ​។​
-​ឈ្នះ​Jackpot ៣០០​លាន រៀល​ប្រសិនបើ​ត្រូវ​លេខ​៦​ខ្ទង់ ចុងក្រោយ ។​

​ប្រជាពលរដ្ឋ​អាច​តាមដាន​មើល បាន​ដោយ​ចូល​ទៅ​កាន់ គេហទំព័រ www.mohaleaplotto.com.kh ឬ​ហៅ​ទៅកាន់​ការិយាល័យ​តាម រយៈ​T  095 999 636 ៕

 

Filed in: ព័ត៌មានជាតិ