សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខ្យល់ក​ន្ទ្រា​ក់នៅ​ខេត្តរតនគិរី​ធ្វើអោយ​ខូចខាត​ផ្ទះ​១០​ខ្នង សាលា​មតេយ្យ​មួយ​ខ្នង​និង​បាក់​ភ្លៅ​បុរស​ម្នាក់​

ខ្យល់ក​ន្ទ្រា​ក់នៅ​ខេត្តរតនគិរី​ធ្វើអោយ​ខូចខាត​ផ្ទះ​១០​ខ្នង សាលា​មតេយ្យ​មួយ​ខ្នង​និង​បាក់​ភ្លៅ​បុរស​ម្នាក់​

រតនគិរី ៖ កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៧ វេលា​ម៉ោង ១៦​និង​៥០​នាទី មាន​ករណី​ខ្យល់​កន្ត្រាក់ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​ចាង​រ៉ា ឃុំ​បា​តាង ស្រុក​លំផាត់ ខេត្ត​រតនគិរី ចំនួន​០១​លើក បណ្តាល​អោយរ​បើក​ដំបូលផ្ទះ ចំនួន ១០​ខ្នង សាលា​មតេយ្យ​ចំនួន ០១​ខ្នង និង​អ្នកជិះ​ម៉ូតូ​ទៅ​យក​ក្មេង​ចេញពី​រៀន របួស​បាក់​ភ្លៅ ខាងស្តាំ ០១​នាក់​។​

​ជនរងគ្រោះ​
១.​ឈ្មោះ រស់ សារ៉ាត់ ភេទ ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ និង ប្រពន្ធ ឈ្មោះ ចេង មករា ភេទ ស្រី អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ ផ្ទះ​ទំហំ​៥m×៦m ប្រក់​ស័ង្គសី រង​ការខូចខាត​ដំបូល​ទាំងស្រុង
២.​ឈ្មោះ ពុំ ផល្លា ភេទ ស្រី អាយុ ៥៧​ឆ្នាំ ជនជាតិខ្មែ​(​មេម៉ាយ​) ផ្ទះ​ទំហំ​៣m×៤m ខូចខាត​ដំបូលផ្ទះ​ទាំ​ស្រុង
៣.​ឈ្មោះ គឹម ច​ន្តា ភេទ ប្រុស អាយុ ៥៦​ឆ្នាំ ជនជាតិខ្មែរ និង​ប្រពន្ធ ឈ្មោះ ហែម សុ​ភី ភេទ ស្រី អាយុ ៥២​ឆ្នាំ ជនជាតិខ្មែរ ផ្ទះ​៥m×៦m រង​ការខូចខាត ដំបូលផ្ទះ មធ្យម
៤.​ឈ្មោះ ប៉េក ពេជ្រ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ និង ប្រព្ធ ឈ្មោះ សំណាង បូ​ណា ភេទ​ស្រី អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ ផ្ទះ​ទំហំ​៦m×៧m ប្រក់​ស័ង្គសី​ដំបូល​ផ្ទះ​រង​ការខូច​ខាត មធ្យម
៥.​ឈ្មោះ សែម ស្រា​ស់ ភេទ ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែរ និង​ប្រពន្ធ ឈ្មោះ សរ ស្រេន ភេទ​ស្រី អាយុ ៣៧​ឆ្នាំ ជនជាតិខ្មែរ ផ្ទះ​ទំហំ ៤m×៥m ប្រក់​ស័ង្គសី រង​កា​ខូចខាត​ដំបូល មធ្យម
៦.​ឈ្មោះ សយ គឹម លុច ភេទ ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ និង​ប្រពន្ធ ឈ្មោះ ដឿ​ន ស្រី​ម៉ៅ ភេទ​ស្រី អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ ផ្ទះ​ទំហំ ៤m×៥m ប្រក់​ស័ង្គសី រង​កា​ខូចខាត មធ្យម
៧.​ឈ្មោះ រឿន ម៉ុង ភេទ ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែរ និង​ប្រពន្ធ ឈ្មោះ អុល លី ភេទ​ស្រី អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ ផ្ទះ​ទំហំ ៤m×៥m ខូចខាត​ដំបូល មធ្យម​
៨.​ឈ្មោះ ឈូក សារ៉ាត់ ភេទ ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ ផ្ទះ​ទំហំ ៤m×៤m ប្រក់​ស័ង្គសី ដំបូល​រង​ការខូចខាត មធ្យម
៩.​ឈ្មោះ គ្រួ​យ ម៉េង​គ្រី ភេទ ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិខ្មែរ និង​ប្រពន្ធ ឈ្មោះ ង៉ែ​ង មុំ ភេទ​ស្រី អាយុ ៣៣​ឆ្នាំ ជនជាតិ​ខ្មែរ​ផ្ទះ​ទំហំ ៤m×៥m ប្រក​ស័ង្គសី ដំបូល​រង​ការខូចខាត​ទាំងស្រុង
១០.​ឈ្មោះ ម៉េង ប៊ុ​ស៊ន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិខ្មែរ និង​ប្រពន្ធ ឈ្មោះ ឡឹ​ក លេង ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ ផ្ទះ​ទំហំ ៣m×៤m ដំបូល​ប្រក់​ស័ង្គសី រង​ការខូចខាត ទាំងស្រុង​
១១.​សាលា​មតេយ្យ ចាង​រ៉ា ប្រក់​ស័ង្គសី រង​ការខូចខាត​ដំបូល មធ្យម​
១២.​អ្នក​ទៅ​យក​ក្មេង​ចេញពី​រៀន បាក់​ភ្លៅ ០១​នាក់ ឈ្មោះ តាំ កា​ហឹប ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ វីឡា​កាត់ សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្ត​រតនគិរី ៕
​រតនគីរី​

 

Filed in: ព័ត៌មានជាតិ