សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្តម​ លី ធុជ ប្រធាន​​ក្រុមការងា​ចុះ​ពង្រឹង​ខេត្ត​រតនគិរី និង​ឯកឧត្តម​ថង សាវុន ចុះសំណេះសំណាល​​ជាមួយ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​ក្នុង​ស្រុក​អូរយ៉ាដាវ និង​ស្រុក​លំផាត់

ឯកឧត្តម​ លី ធុជ ប្រធាន​​ក្រុមការងា​ចុះ​ពង្រឹង​ខេត្ត​រតនគិរី និង​ឯកឧត្តម​ថង សាវុន ចុះសំណេះសំណាល​​ជាមួយ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​ក្នុង​ស្រុក​អូរយ៉ាដាវ និង​ស្រុក​លំផាត់

ខេត្ត​រតនគិរី​៖ ឯកឧត្តម​ លី ធុជ ប្រធាន​ក្រុមការងា​ចុះ​ពង្រឹង​ខេត្ត​រតនគិរី និង​ឯកឧត្តម​ថង សាវុន គណ​អភិបាលខេត្ត​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា នេះ​បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​ក្នុង​ស្រុក​អូរយ៉ាដាវ និង​ស្រុក​លំផាត់ ក្នុង​ថ្ងៃ​តែមួយ​។​
​ក្នុង​ជំ​នួន​ជា​មួយ​សមាជិក សមាជិកា​នោះ​ឯកឧត្តម​លី ធុជ និង​ឯកឧត្តម​ថង សាវុន អភិបាលខេត្ត​បាន​ប្រាប់​ទៅ​សមាជិក​របស់​ខ្លួន​ឲ្យ​ត្រៀម​បោះឆ្នោត​ជូន​គណ​បក្ស​ប្រជាជន​។​

​ក្នុងជំនួប​សំនេះសំណាល​សាកសួរ​សុខទុក្ខ​លោកគ្រូ អ្នកគ្រូ ដែល​ជា​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​នៅក្នុង​ស្រុក​អូរយ៉ាដាវ និង​ស្រុក​លំផាត់​នោះ ឯកឧត្តម​បាន​ប្រាប់​ទៅ​សមាជិក​ទាំងអស់​សូម​ត្រៀម​រៀបចំ​ឯកសារ​ឲ្យបាន​គ្រប់គ្រាន់​ដើម្បី​ចូលរួម​បោះឆ្នោត​បាន​គ្រប់ៗ​គ្នា​នា​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ ខាងមុខនេះ គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​ថា​ការបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន គឺ​ដើម្បី​បន្ត​ថែរក្សា​សន្តិភាព​និង​ការអភិវឌ្ឍន៍ បោះឆ្នោត​អោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បោះឆ្នោត​អោយ​ខ្លួនឯង​។​

​ឯកឧត្តម​មាន​ប្រសាសន៍​បញ្ជាក់​ថា​សមិទ្ធិផល​ជាច្រើន​បាន​កើតឡើង​ក្រោយ​សង្គ្រាម​គឺ​ទទួលបាន​មក​ពី​ការខិតខំ​ប្រឹងប្រែង​អភិឌ្ឍន៍​ពី​បាតដៃ​ទទេ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាពិសេស​អភិវឌ្ឍន៍​លើ​ធនធានមនុស្ស​។ រយៈពេល​៣៨​ឆ្នាំ​កម្ពុជា​បាន​អភិវឌ្ឍន៍​លើ​ផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ​ហើយ​និង​បាន​បញ្ជប់​នូវ​សង្គ្រាម​បង្ហូរឈាម​ដែល​ធ្វើឲ្យ​កម្ពុជា​ប្រែ​ក្លាយទៅជា​ប្រទេស​មួយ​មានឈ្មោះ មានមុខមាត់​នៅលើ​ឆាក​អន្តរជាតិ ដោយ​ផ្តើមចេញពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​។​

​លោក​បាន​មានប្រសាសន៍ថា​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​គឺ​បាន​និង​កំពុង​យកចិត្តទុកដាក់​និង​ផ្តល់​អាទិភាព​យ៉ាងខ្លាំង​លើ​វិស័យ​សុខាភិបាល​ជាពិសេស​គឺ​វិស័យ​អប់រំ​តែម្តង​។ ជាមួយគ្នា​នោះ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​តាម​រយៈ​ការ​តម្លើង​ប្រាក់បៀវត្ស ប្រាក់​ឧបត្ថម្ភ​ជូន​ដល់​មន្ត្រីរាជការ​ពិសេស​លោកគ្រូ អ្នកគ្រូ​និង​វិស័យ​សុខាភិបាល​។​

​ឯកឧត្តម​បាន​មានប្រសាសន៍ថា តាមរយៈ​ការផ្តល់​ចំណេះដឹង​ពី​លោកគ្រូ អ្នកគ្រូ បាន​ធ្វើ​ឲ្យ​ក្មួញៗ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី ក្លាយទៅជា​ធនធានមនុស្ស​យ៉ាង​សំខាន់​នៅ​ទូទាំង​ប្រទេស ដែល​ជា​កក្តា​ធំ​រុញអោយ​ប្រទេស​កាន់តែ​មាន​ការអភិវឌ្ឍ​ន៍​ថែម​មួយ​កំរិត​ទៀត ហើយ​ធនធាន​ទាំងនោះ​បាន​និង​កំពុង​ប្រែ​ក្លាយខ្លួន​ជា​អ្នក​បំរើ​សង្គម​តាម​បណ្តាល​មន្ទីរ ក្រសួង វិស័យ​ផ្សេងៗ​។​

​ក្នុង​ឱកាស​ពិធី​សំណេះសំណាល​នោះ លោកគ្រូ អ្នកគ្រូ នៅ​វិទ្យាល័យ​ជ័យ​ឧត្តម​ក្នុង​ស្រុក​លំផាត់ បាន​ឡើង​ថ្លែងអំណរគុណ​ដល់​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​បន្ថែម​សាលា និង​ទីចាត់ការ​ថ្មី​សំរាប់​ពួកគាត់​។​

​នៅ​ចុងបញ្ចប់​ពិធី​សំណេះសំណាល​ក្រុមការងារ​ថ្នាក់ជាតិ និង​ក្រុមការងារ​ថ្នាក់​ខេត្ត​រួម​ទាំង​ថ្នាក់​ស្រុក​ផង​នោះ​បាន​ចែក​អំណោយ​សារុង និង​ថវិកា​មួយចំនួន​ដល់​សមាជិក​សមាជិកា​ផង​ដេរ​៕
​យឹម សារិទ្ធ​

 

Filed in: ព័ត៌មានជាតិ