សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឃាត់ខ្លួន​​អ្នកកាសែត ០៦ នាក់ ព្រោះ​​ដឹង​ពីសកម្មភាព​ដឹកនាំ​ឈើ​តាមគោ​យន្ត

ឃាត់ខ្លួន​​អ្នកកាសែត ០៦ នាក់ ព្រោះ​​ដឹង​ពីសកម្មភាព​ដឹកនាំ​ឈើ​តាមគោ​យន្ត

ខេត្ត​រតនគិរី ៖ អ្នកកាសែត​០៦​នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​លំ​ជ័រ ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី កាលពី​វេលា​ម៉ោង​១២​និង​៤៩​នាទី​រំលង​អាធ្រា​ត ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០១៧ នេះ បន្ទាប់ពី​ក្រុម​អ្នកកាសែត​បាន​ថត​រូបភាព​គោយន្ត​ដឹក​បទ​ល្មើ​លស​ព្រៃឈើ​ចូល​ផ្ទះ​មួយ​កន្លែង​ដែល​គេ​ដឹងថា​ជា​ផ្ទះ​របស់​មន្ត្រី​កងរាជអាវុធហត្ថ​។​

​នៅពេល​អ្នកកាសែត​បាន​ស្ថិតក្នុង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​នោះ គឺ​ត្រូវ​គេ​សួរ​រក​អត្ត​សញ្ញា​ប័ណ្ណ  លិខិត​អត្តសញ្ញាណ លិខិត​បេសកម្ម​របស់​អភិបាល​ខេត្ត​ជា​ដើម បើទោះបីជា​អ្នកកាសែត​ថា ការស្នើរ​សុំ​ខ្លះ​មិន​ត្រឹមត្រូវ​ក៏​ដោយ ។ អ្នកកាសែត​ដែល​អង្គុយ​នៅ​ក្នុង​ប៉ុស្តិ៍​ត្រូវ​នគរបាល​ថតរូបរ​បៀ​ប​ដូច​ជនល្មើស​ដូច្នោះ​ដែរ​។​

​នគរបាល​ប៉ុស្តិ៍​ឃុំ​លំ​ជ័រ ដែល​ហៅ​អ្នកកាសែត​ទៅនោះ បាន​បញ្ជា​អោយ​អ្នកកាសែត​ត្រូវ​ជ្រើស​យក​ជម្រើស​ចំនួន​២ គឺ​ជម្រើស​ទី​១ អ្នកកាសែត​ត្រូវ​ចូល​ទៅ​ដេក​នៅក្នុង​ឡាន ដោយ​នគរបាល​តម្រូវ​ដក​សោរ​ឡាន​យកទៅ​រក្សាទុក គឺ​មិន​អនុញ្ញាអោយ​អ្នកកាសែត​បើកបរ​នៅតាម​ដងផ្លូវ​ជាតិ​នោះ​ទេ​។

​ជម្រើស​ទី​២​គឺ​បាន​បញ្ជា​អោយ​អ្នកកាសែត​ទាំង​៦​នាក់ ត្រឡប់​រថយន្ត​ទៅ​ក្រោយ​ជាបន្ទាន់ ធ្វើ​យ៉ាងណា​ត្រូវ​ចេញ​អោយ​ផុត​ពី​ទឹកដី​រដ្ឋបាល​ស្រុក​អូរយ៉ាដាវ​ជាដាច់ខាត​។

​ពួកគេ​បាន​បន្ទោស​អ្នកកាសែត​ថា សកម្មភាព​របស់​អ្នកកាសែត ដាច់ខាត​ត្រូវ​ជូនដំណឹង​មក​នគរបាល​ជា​មុន បើ​ទោះបី​ចង់​ធ្វើ​សកម្មភាព​អ្វី​ក៏ដោយ​ចុះ​។

​មន្ត្រីនគរបាល​ប៉ុស្តិ៍​លំ​ជ័រ​ដែល​កំពុង​ធ្វើ​កំណត់ហេតុ​ជាមួយ​អ្នកកាសែត​នោះ​បាន​និយាយថា​ការងារ​នេះ​គឺ​ពួកគាត់​បាន​ធ្វើតាម​បញ្ជា​របស់​មេ​របស់​ពួកគាត់​ទេ​។ មន្ត្រីនគរបាល​នោះ​និយាយថា ទឹកដី​រដ្ឋបាល របស់លោក លោក​ជា​អ្នកគ្រប់គ្រង ។ ដូច្នេះ​អ្នកកាសែត​ចង់​ធ្វើ​សកម្មភាព​អ្វី​មួយ ត្រូវតែ​ជូនដំណឹង​មក​នគរបាល​លោក​ជា​ដាក់​ខាត​។​

​អ្នកកាសែត​ទាំង​៦​នាក់​នោះ ត្រូវ​នគរបាល​ប៉ុស្តិ៍​លំ​ជ័រ​បណ្តេញចេញ​អោយ​ផុត​ពី​ស្រុក​អូរយ៉ាដាវ នៅ​ម៉ោង​ប្រមាណ​ជាង​២​រំលង​អាធ្រាត​យប់ដ​ដែល​នោះ ប្រសិនបើ​ឃើញ​រថយន្ត​បើកបរ​ក្នុង​ទឹក​ដី​ដដែល​លោក​នឹង​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​ថ្នាក់លើ​បន្ថែមទៀត​។​

​អ្នកកាសែត​ទាំង​៦​នាក់​បាន​ត្រឡប់​មក​ទី​រួម​ខេត្ត​វិញ​ទាំង​ក្តី​សង្ស័យ​ជាច្រើន​ទាក់ទិន​ទៅ​នឹង​បទល្មើស​ផ្សេងៗ​ដែល​អាច​នឹង​កើតមាន​នៅក្នុង​រាត្រី​នោះ​។ ពីព្រោះថា នៅ​មុន​នេះ​បន្តិច​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​រថយន្ត​មិន​ក្រោយពី​៣០​គ្រឿង​ទេ ក្នុង​១​យប់ៗ​ដែល​បាន​ដឹក​បទល្មើស​ព្រៃឈើ​គួរអោយ​ព្រឺ​សម្បុរ ចេញពី​ភូមិ​គង ឆ្ពោះ​មក​តាមផ្លូវ​ខាងក្រោយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​លំ​ជ័រ​នេះ​។

​ជាក់ស្តែង​ដូច​នៅក្នុង​ពេល​កំពុង​កើតហេតុ​គោយន្ត​កែច្នៃ​មួយ​គ្រឿង​បាន​ដឹក​បទល្មើស​ព្រៃឈើ​តាមផ្លូវ​ដូចដែល​មាន​សេចក្តីរាយការណ៍​នោះ​ពិតប្រាកដ​មែន​ហើយ​ឈើ​នោះ​ត្រូវបាន​ដឹក​ចូល​ទៅ​ផ្ទះ​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​មាន​ឈ្មោះ​គឹម ហួរ នៅក្នុង​ស្រុក​អូរយ៉ាដាវ​នោះ​។ ប៉ុន្តែ​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​មិញ​នេះ​សេចក្តីរាយការណ៍​បានបញ្ជាក់​ថា​គោយន្ត​ដឹក​ឈើ​នៅ​ក្នុងផ្ទះ​មន្ត្រី​ប៉េអឹម​ឈ្មោះ​គឹម ហួរ នោះ​បាន​ត្រូវ​គេ​ជំលៀស​បាត់​ហើយ​។​

​អភិបាលស្រុក​អូរយ៉ាដាវ​លោក​ម៉ា វិចិត្រ នៅ​ព្រឹក​ថ្ងៃទី​២៩ មេសា​នេះ បាន​ទូរស័ព្ទ​មក​អ្នកកាសែត​ថា​រឿង​នេះ​លោក​មិន​បាន​បញ្ជា​អោយ​ធ្វើ​ដូច្នេះ​ទេ​។

​កន្លងមក​នៅក្នុង​កិច្ចប្រជុំ​គណបញ្ជាការ​ឯកភាព​ស្រុក​គឺ​មិន​អនុញ្ញាត​អោយ​មាន​បទល្មើស​ព្រៃឈើ​ចរាចរ​ទេ នរណា​ហ៊ាន​អនុញ្ញាត​អ្នកនោះ​ជា​អ្នកទទួលខុសត្រូវ​។ ចំ​ណែ​លោក​គឹម ហួរ មន្ត្រី​ប៉េអឹម ក្រោយ​រថយន្ត​ដឹកឈើ​ចូលទៅ​ក្នុង​ផ្ទះ​របស់​លោក អ្នក​ក​កាសែត​បាន​ព្យាយាម​ទូរស័ព្ទ​សាក់សួរ ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ​ឆ្លើយតប​ទេ​៕
​យឹម សារិទ្ធ​

 

Filed in: ព័ត៌មានជាតិ