សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​ចំនួន ០៩ គ្រួសារ​បាន​មក​ទទួល​អំណោយ​មនុស្សធម៌ ពី សាខា​កាកបាទក្រហមកម្ពុជា​

​ប្រជាពលរដ្ឋ​ចំនួន ០៩ គ្រួសារ​បាន​មក​ទទួល​អំណោយ​មនុស្សធម៌ ពី សាខា​កាកបាទក្រហមកម្ពុជា​

ខេត្ត​រតនគិរី  :  នា​ព្រឹក​ថ្ងៃទី  ២៨  ខែ​មេសា​ឆ្នាំ  ២០១៧ វេលា​ម៉ោង ៨ :៣០ នាទី  នៅ​ចំណុច​សាលា​ស្រុក​លំផាត់  នឹង​កន្លែង​ផ្ទះ​ជនរងគ្រោះ ប្រជាពលរដ្ឋ​ចំនួន 0៩ គ្រួសារ​ ដែល​រង​គ្រោះ​មហន្តរាយ​គ្រោះធម្មជាតិ  (​ខ្យល់​កន្ត្រាក់​) កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ​។​

​ពិធី​ចែក​អំណោយ  របស់​សាខា​កាកបាទ​ក្រហម​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង 0៩ គ្រួសារ​ខាងលើ  តាមរយៈ​ឯកឧត្តម ថង សាវុន អភិបាល​គណៈ​អភិបាលខេត្ត​រតនគិរី​​និង​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​ខេត្ត​រតនគិរី   និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​គតិ​ព្រិទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ពាំនាំ​នៅ​អំណោយ​ដ៏​ថ្ថ្លាថ្លៃ ជូន​ដល់​​ប្រជា​ពលរដ្ឋ​ផ្ទាល់​ដៃ​ទាំង 0៩ គ្រួសារ ។ ក្រោយពី​បាន​ទទួល​អំណោយ​ប្រជាពលរដ្ឋ​ទាំង 0៩ គ្រួសារ​ដែល​មាន​ពីរ​ភូមិ គឺ​ភូមិ​ការឡែង 0៨ គ្រួសារ​និង​ភូមិ​ប៉ា​តាង​ចំនួន​មួយ​គ្រួសារ​​បាន​សំដែង​នូវ​ការ​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង និង​អំណរ​អរគុណ​ដល់​សាខារ​កាកបាទ​ក្រ​​ហម  ដែលមាន​សម្តេច គតិ​ព្រិទ្ធ​បណ្ឌិត ហ៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន​បាន​យកចិត្តទុកដាក់ ដល់​ប្រជាពលរដ្ឋ ទាល់​ពេល​គ្រប់​ទីកន្លែង​ដោយ​មិន​ប្រកាន់ និន្នាការ នយោបាយ ជាពិសេស​ដូចជា​​ថ្ងៃ​នេះ​ផ្ទាល់ ហើយ​ពួកគាត់​បាន​ជូនពរ​ដល់​ថ្នាក់​ដឹកនាំ​ឲ្យ​ជ័យជំនះ​គ្រប់​ភារកិច្ច  ។​

​ជា​ចុងក្រោយ​ឯកឧត្តម ថង សាវុន ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំង​0៩​គ្រួសារ ក៏​ដូច​ជា​បងប្អូន​ទាំងអស់ សូមអោយ​មាន​ការប្រុងប្រយ័ត្ន​ជានិច្ច ចំពោះ​ហានិភ័យ​ផ្សេងៗ ដែល​កើតមាន​ជា​យក្ខ​ថា​ហេតុ មិន​ថា ខ្លល់​កន្ត្រាក់ ឬ​គ្រោះមហន្តរាយ​ផ្សេងៗ ។​ល​។ ព្រោះ​រដូវ​នេះ តែង​ជួប​ផលប៉ះពាល់​ជា​និច្ច ។​
​ដោយ ៖ ចាប សំអាន​

 

Filed in: ព័ត៌មានជាតិ