រាជធានីភ្នំពេញ៖នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់ចំនួន១៥នាក់ និងស្រាលចំនួន៤នាក់។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៤លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៥គ្រឿង រថយន្ដធុនតូចចំនួន៣១គ្រឿង និងរថយន្តធំ២គ្រឿង គោយន្ដ១គ្រឿង និងអ្នកថ្មើរជើងម្នាក់។ មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន ៥លើក, ស្រវឹង២លើក, មិនគោរពសិទ្ធ២លើក, ប្រជែង២លើក, មិនប្រកាន់ស្ដាំ២លើក និងកត្តាយានយន្ដ១លើក៕