សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេបញ្ជាកា​រង​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា ខឹង​ប្រពន្ធ​មិន​ឲ្យ​លុយ​៥០០​ដុល្លា បាញ់​គម្រាម​ប្រពន្ធ​ចំនួន​៧​គ្រាប់​ផ្អើល​អ្នកភូមិ​រត់​ចូល​ក្រោម​គ្រែ​

​មេបញ្ជាកា​រង​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា ខឹង​ប្រពន្ធ​មិន​ឲ្យ​លុយ​៥០០​ដុល្លា បាញ់​គម្រាម​ប្រពន្ធ​ចំនួន​៧​គ្រាប់​ផ្អើល​អ្នកភូមិ​រត់​ចូល​ក្រោម​គ្រែ​

មណ្ឌលគិរី ៖ មន្ត្រី​អាវុធហត្ថ​ម្នាក់​ដោយសារតែ​ខឹង​និង​ប្រពន្ធ​មិន​ឲ្យ​លុយ​៥០០​ដុល្លារ​បាន​យក​កាំភ្លើង​បាញ់​គម្រាម​ផ្អើល​អ្នក​ភូមិ​អូរ​អាម​ឃុំ​ស្រែ​ខ្ទុម​ស្រុកកែ​វសិមា​ដែល​ខ្លះ​រត់​ចូល​ក្រោម​គ្រែ កាលពី​ថ្ងៃ​ទី​២៦​មេសា​២០១៧ វេលា​ម៉ោង​២០​និង​៤០​នាទី   ។​ករណី​លោក​ស៊ុន ប៊ុនធឿន អធិការនគរបាល​ស្រុក​កែវ​សីមា​បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២៦​មេសា​២០១៧ វេលា​ម៉ោង​២០​និង ៤០​នាទី  នៅ​ភូមិ​អូរ​អាម​ឃុំ​ស្រែ​ខ្ទុម​ស្រុកកែ​វសិមា ខេត្ត​មណ្ឌលគិរី មាន​ករណី​ផ្ទុះអាវុធ​ចំនួន​៧​គ្រាប់ ដោយ​សាមន្ទ្រី​កងរាជអាវុធហត្ថ​ស្រុក​បាន​បាញ់ គម្រាម​ប្រពន្ធ មូលហេតុ​សុំ​លុយ​ចំនួន​៥០០​ដុល្លា​មិន​បាន​។  មន្ត្រី​អាវុធហត្ថ​នោះ​បាន​កាំភ្លើង​ម៉ា​កឡុក បាញ់ ៧​គ្រាប់​តែ​អត់​ផ្ទុះ​១​គ្រាប់  រួច​ក៏​ជិះ​រថយន្ត​គេចខ្លួន​បាត់​ទៅ​។

​លោក​បញ្ជាក់ថា ករណី​បាញ់​បោះ​ខាងលើ ត្រូវបាន​កំលាំង​សមត្តកិច្ច​ស្គាល់​អត្តសញ្ញាន​ហើយ មានឈ្មោះ ស៊ួ សុវណ្ណ​ធី មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​កែវ​សីមា​។ លោក​អធិការនគរបាល​ស្រុក​កែវ​សីមា​បានបញ្ជាក់​ថា​៖ រហូតមកដល់​ពេលនេះ កំលាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពុង​ចាត់កា​រឿង​នេះ​ហើយ​ព្រោះ​PM​គ្នា​គេ​។

​សុំ​បញ្ជាក់​ថា កន្លង​មក​ឈ្មោះ​លោក ស៊ួ សុវណ្ណ​ធី​នេះ​គឺជា​ថៅកែ​រកស៊ី​ឈើ​និង​ជា ស្ដេច​ក្រាញ់ ផ្នែក​បាញ់បោះ​សិរី​ប្រចាំ​ស្រុក​អូ​រាំង​និង​ស្រុក​កែវ​សីមា  ដោយ​មិន​ខ្លា​ញញើត​ច្បាប់​នោះឡើយ​។​ការពិត​ព្រោះ​គ្មាន​អស់លោក​ណា​ហ៊ាន​ធើ​អី​ដោយសារ​តែ​មន្ត្រី​អាវុធហត្ថ​និង​ជា​ឈ្មួញ​ឈើ​រូបនេះ​គាត់​ធ្លាប់​ផឹកស៊ី​និង​ចាយ​សេវា​ជូន​សមត្តកិច្ច​មូលដ្ឋាន​នៅ​តំបន់​នោះ​អស់​ហើយ​ចឹងចង់​ម្សៀ​ឈ្មោះ ស៊ួ សុវណ្ណ​ធី​បាញ់​អី​បាញ់​ទៅ​កុំឲ្យ​តែ​បាញ់​ក្បាល​ពួកគាត់​ហើយ​មើលទៅ​? ៕

Filed in: ព័ត៌មានជាតិ