សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពលករ​ខ្មែរ​រងគ្រោះ​ព្រោះ​មេ​នគរបាល​វរៈ​ការ​ព្រុំដែន​៨៩១​និង​៩១១!?

​ពលករ​ខ្មែរ​រងគ្រោះ​ព្រោះ​មេ​នគរបាល​វរៈ​ការ​ព្រុំដែន​៨៩១​និង​៩១១!?

បន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ដែល​លួច​ឆ្លងដែន​តាម​ច្រករបៀង​ខុសច្បាប់ ទាំង​ចាស់​ក្មេង រួម​ទាំង​កុមារ​តូចៗ​រាប់រយ​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​ដឹក​មក​ទម្លាក់​ចោល​នៅ​ច្រក​ព្រំដែន​ប៉ោយ​ប៉ែត​កាល​ពី​យប់ ថ្ងៃទី​២៦ ខែ​មេសា​និង​បន្ត​មក​ដល់​ថ្ងៃទី​២៧​ខេ​មេសា ឆ្នាំ​២០១៧​។ មន្ត្រី​នៃ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បានឲ្យដឹងថា ពលករ​ដែល​អាជ្ញាធរ​ថៃ​បញ្ជូន​មក​នេះ​មាន​ចំនួន សរុប​ជាង ១​ពាន់​នាក់ ហើយ​ពួកគេ​នឹង​ត្រូវ​បញ្ជូន​មក​ចាប់​ពី​យប់​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧ ។ ករណី​មួយ​នេះ​ត្រូវបាន​អ្នកស្រុក​ប៉ោយប៉ែត​និយាយ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ​ដូច​ចុះ​ទឹក​ក្រពើ​ឡើង​លើ​ខ្លាចឹ​ង​។ ព្រោះ​គ្មាន​ពលក​រណា​ចង់​លួច​ទៅ​ធ្វើការ​ក្នុង​ស្រុក​គេ​អត់​ច្បាប់​នោះ​ទេ​តែ​វា​លំបាក​ជីវភាព​។​ម្យ៉ាងទៀត​បើ​ពួក​នគ​រគ​របាល​ការពារ​ព្រុំដែន​បើក​ឲ្យចូល​ទេ​ពួកគេក៏​មិន​អាច​ចូល​ទៅ​បាន​ដែរ​។

​ប្រភពពី ពលករ​បានឲ្យដឹងថា​៖ ពួកគេ​ត្រូវបាន​ក្រុម​មេខ្យល់​នាំ​ចូល​ទៅ​ប្រទេស​ថៃ តាម​ច្រករបៀង​ជា​ថ្នូរ​នឹង​ការបង់ប្រាក់​ប្រមាណ ៧០​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់​?​។​បើ​តាម​ប្រជាពលរដ្ឋ​នៅតាម​ព្រុំដែន​ខេត្ត​បន្ទាយ​មាន​ជយ័​ក្នុងក្រុង​ប៉ោយប៉ែត​និង​ស្រុក​អូរជ្រៅ​និយាយថា​៖​មេ​នគរបាល វរៈ​ព្រំដែន​លេខ ៨៩១​លោក​ហាំ វណ្ណះ និង​មេ​វរៈ​នគរបាល​ការពារ​ព្រំដែន​លេខ​៩១១ លោក​សូ​ចាន់​រី​គឺជា​អ្នក​មាន​ចំណែក​បង្កើត​ច្រករបៀង​នាំ​ចេញ​ពលករ​និង​នាំ​ទំនិញ​ខុសច្បាប់​ចេញចូល​ផងដែរ​។

​តាម​ប្រភព​ខាងលើ​និយាយ​ថា​ពួកគេ​បាន​ឃុបឃិត គ្នា​ជាមួយ​ក្រុម​ឈ្មួញ បើកដៃ​ឲ្យ នាំ​ទំនិញ គេចពន្ធ និង​ទំនិញ​ខុសច្បាប់ យ៉ាង​គគ្រឹក គ​គ្រេង តាម​ច្រក​គ្រប់គ្រង របស់ខ្លួន ជា​ផលប្រយោជន៍ ផ្ទាល់ខ្លួន ដោយ​មិន ខ្វល់​ទៅ និង​បទបញ្ជា​របស់ ថ្នាក់ដឹកនាំ​នោះឡើយ​។​ជាក់ស្តែង​ភ្នាក់ងា​រពតិ​មាន​យើង បាន​ស្រង់​មតិ ប្រជាពលរដ្ឋ រស់នៅ​ក្នុង​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត បានឲ្យដឹងថា ច្រករបៀង ក្នុង​មូលដ្ឋាន របស់​ពួកគាត់ មានការ​នាំចូល ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុសច្បាប់ យ៉ាង​ពេញបន្ទុក ដោយសារ​ឈ្មួញ មាន​ការឃុប ឃិត​ជាមួយ មន្ត្រីនគរបាល វរ​ការពារ​ព្រំដែន​គោក លេខ​៨៩១ ។

​តាម ប្រភព​ព​តិមាន​ចេញពីផ្ទៃ​ក្នុង​របស់ន​គ​របាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨៩១​ឈរជើង​នៅ​ប៉ុស្តិ៍​លេខ​១០​ស្ទឹង​បត់​ស្ថិតក្នុង​ភូមិ​ស្ទឹង​បត់​សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹង​ទៀតថា​៖ លោក​អនុសេនីយ៍ឯក ភឹម សំណាង ត្រូវ​ជា​នាយ​ប៉ុស្តិ​ខាងលើ គាត់​មាន​ប្រពន្ធ​ជា​ឈ្មួញ​នាំ​ទំនិញ​ខុសច្បាប់​ចូល​ទៅ​លក់​នៅ​ផ្សារ​ថៃ​ផង​នោះ សព្វថ្ងៃ​បាន​និង​កំពុង​រកស៊ី​ដឹក​ទំនិញ​គេច​ពន្ធ ពេលយប់​ចេញ​តាម​ច្រករបៀង​ខុសច្បាប់​ស្ទឹង​បត់​នេះ​រាប់សិប​តោន​គគ្រឹកគគ្រេង​នា​ក្នុង​មួយ​យប់ៗ ដែល​ជា​ហេតុ​ធើ្វ​ឲ្យ​ខាតបង់​ប្រាក់​ចំណូល​ពន្ធ​រដ្ឋ​រាប់ម៉ឺន​ដុល្លារ​អាមេរិក ។

​ប្រភព​មួយ​បាន​រាយការណ៍​ឲ្យដឹងថា នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ ដែល​ឈរជើង​នៅ​ចំណុច ខាងត្បូង​ផ្លូវជាតិ​លេខ​៥ ក្រោម​ការគ្រប់គ្រង​និង​បញ្ជា​ផ្ទាល់​ដោយ​លោក ហាំ វណ្ណៈ មេបញ្ជាការ​ប៉ូលិស​ការពារ​ព្រំដែន​គោក​លេខ​៨៩១ បាន​បណ្តែត បណ្តោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ឃុប​ឃឹត​ជាមួយ​ឈ្មួញ​នាំ​ទំនិញ​គេ​ចព​ន្ឋ ចេញ​ចូល​តាម​ច្រករបៀង​ដូច​គេ​ហែរ​កឋិន​ទាំងថ្ងៃទាំងយប់​។ មន្ត្រី​ប៉ុស្តិ៍​ច្រករបៀង​និមួយៗ​បែរ​ជា​សប្បាយ​នឹង​រាប់​ក្បាល​ឡាន​ដឹក​ទំនិញ​គេ​ចព​ន្ឋយក​លុយ​ទៅ​វិញ ទង្វើ​នេះ​គឺ​ផ្ទុយ​ពី​បទ​បញ្ជា និង​ការណែនាំ​របស់​ថ្នាក់លើ​ទាំងស្រុង​។

​គេ​សង្កេតឃើញថា ចាប់ពី​ចំណុច​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រហូតដល់ ច្រក​អូរ​ល្ហុង​ក្នុង​ភូមិសាស្ត្រ​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ លោក ហាំវ​ណ្ណៈ មេបញ្ជាការ​បាន​រាយ​កូនចៅ​ប្រចាំ​ច្រ​ឆ្លង​ចេញចូល តាម​បន្ទាត់​ព្រំដែន ដូចជា​លោក ណុល​ម៉ាប់​ហៅ​ស្តេច​ខ្លាធំ បុរស​មាឌធំ​ខ្មៅ​ម្នាក់​នេះ​ជា​មេ​ប៉ុស្តិ៍​ប្រចាំ​ច្រក​ដើម​ពោធិ៍ មានការ​ចរាចណ៏ បើកដៃ​អោយ​ពលករ​ខ្មែរ​លួច​ឆ្លងដែន​ខុសច្បាប់​ផង​ដែរ​។ នៅ​ចំណុច​ច្រក​បុរី​ថ្មី​ស្ថិតក្នុង​ភូមិ​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​ច្រក​នេះ​គ្រប់គ្រង​ដោយ​លោក ភោគ វិបុល បុរស​មុខ​ប្រជាប្រិយ​មាន​រហ័ស​នាម​ថា​ផ្កា​រីក​គ្រប់​រដូវ ច្រក​មួយ​នេះ​គេ​អាច​និយាយបាន​ថា ជា​ប៉ុស្តិ៏លេខ​១​សម្រាប់​វរ​ការពារ​ព្រំដែន​គោក លេខ​៨៩១ ពីព្រោះ​លោក ភោគ វិបុល មាន​ជំនាញ​ខាង​កាប់​ដាវ​ក្នុង​ការនាំ​ទំនិញ​ល្អៗ គេ​ចព​ន្ឋ ដូចជា​ហ្គាស​យ៉ាងច្រើន​បំផុត ។

​ករណី​នេះ​បើ លោក ហាំ វណ្ណៈ ជា​មេបញ្ជាការ វរ​សេនា​តូច​លេខ​៨៩១ មិន​បើកដៃ​ឲ្យ​ឈ្មួញ​និង​បក្ខពួក​របស់​ខ្លួន នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ តាម​អំពើ​ចិត្ត​ទេ​ក៏​កូចចៅ​លោក​មិន​ហ៊ាន​ដែរ​ព្រោះ​ជា​វិន័យ​កងកម្លាំង​។​

​ដូចគ្នា​ហ្នឹង លោក​សូ ចាន់​រី មេបញ្ជាការ វរ​ព្រំដែន​លេខ ៩១១ ក៍​បាន​បើកដៃ ឲ្យ​ក្រុម​ឈ្មួញ នាំ​ទំនិញ គេចពន្ធ និង​ទំនិញ ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ​តាម​ច្រករបៀង​ជាប់​ព្រុំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត មិន​ចាញ់ លោក​ហាំ វណ្ណះ​មេវរៈ​៨៩១ ប៉ុន្មាន​ដែរ​។

គួរ​រំលឹក​ដែរ​ថា ​កន្លងមក ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ឧត្តមសេនីយ៍ខេង​សាម៉េត​អគ្គស្នងការ​រងនគរ​បាល​ជាតិ​ក៏ដូចជា​លោក អាត់ ខែម ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ​ដែរ ធ្លាប់​ដាក់បទបញ្ជា ឲ្យ​មន្ត្រីនគរបាល​ការពារ​ព្រំដែន ចាត់វិធានការ​ទប់ស្កាត់ បទល្មើស​ឆ្លងដែន ដូចជា ការហូរចូល ទំនិញ​គេច​ពន្ធ ទំនិញ​ខុសច្បាប់ ក៏​ដូចជា​ទប់ស្កាត់ ករណី​ពលករ ចំណាកស្រុក ខុស​ច្បាប់​ជាដើម​។​តែ​បទបញ្ជារ​របស់​សម្តេច​និង​អស់លោក​នេះ​ជាមួយ​មេ​វៈ​៨៩១​និង​៩១១​ប្រៀប​បាន​នឹង​ផ្លុំ​ខ្លុយ​ឲ្យ​ក្របី​ស្តាប់​ចឹងដែរ​។

​ប៉ុន្តែ​ជាក់ស្ដែង មន្ត្រីនគរបាល វរ​ការពារ​ព្រំដែន​គោក​លេខ​៨៩១ ប្រចាំ​ប៉ុស្ដិ៍​លេខ​១០ ស្ទឹង​បត់ ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត និង​មេបញ្ជាការ វរ​ព្រំដែន​លេខ ៩១១ មិន​អនុវត្តន៍​តាម បទបញ្ជា​របស់​លោក អាត់ ខែម នោះទេ ហើយ​បទល្មើស​ឆ្លងដែន នៅ​តែ​កើត​ឡើង យ៉ាង​អនាធិបតេយ្យ បទល្មើស មិន​ត្រូវ​តែ​កើត​ឡើង តាម​តំបន់​ព្រំដែន ក្នុង​ក្រុង​ប៉ោយ​ប៉ែត ប៉ុណ្ណោះ​ទេ គឺ​នៅក្នុង​ស្រុក​ថ្មពួក ស្រុក​ស្វាយចេក ស្រុក​អូរជ្រៅ និង​ស្រុក​ម៉ាឡៃ ក៏​កើត​មាន យ៉ាង​រាលដាល​ដែរ ហើយ​ថែមទាំង មាន​ករណី​ឈ្មួញ នាំ​ចូល​រថយន្ត​អត់​ពន្ធ ម៉ូតូ​គេច​ពន្ធ និង​ឈើ​គ្រញូង ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ​ទៀតផង​។

សូមបញ្ជាក់​ថា ៖​ព្រំដែន​កម្ពុជា​ថៃ របស់​ខេត្ត​បន្ទាយមានជ័យ មាន​ស្រុក​ចំនួន​០៤​គឺ ស្រុក​ម៉ាឡៃ ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក ស្រុក​ថ្មពួក​និង​ក្រុង​ប៉ោយប៉ែ​ត​ហើយ​ក្នុងស្រុក​នីមួយៗ មាន​នគរបាល​ការពារ​ព្រំដែន​ប្រចាំការ​ព្រមទាំង​មាន​ប៉ុស្តិ​ជា​ច្រើន​ក្រៅពី​មាន​ប៉ុស្តិ​ហើយ​នោះ​នាយប៉ុស្តិ៍​ខ្លះ​និង​មេបញ្ជាការ​វរ​ផង​បាន​ឃុបឃិត​គ្នា​លួចលាក់​ចេញចូល​នូវ​នាំ​ទំនិញគេចពន្ធ​ឆ្លងដែន​ខុសច្បាប់​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា ជាក់ស្តែង​ដូច​ករណី ច្រករបៀង​ប៉ុស្តិ​លេខ​១០​ជាដើម​។​ល។

​ខាងលើ​នេះ​ជា​សេចក្តីរាយការណ៍​ដែល គេហទំព័រ មាតុភូមិ​ទទួលបាន​សង្ឃឹមថានឹង​ទទួលបាន ការបកស្រាយ បំភ្លឺ​ពី​រ លោក​ហាំ វណ្ណះ និង​លោក​សូ ចាន់​រី អំពី​ករណីយ៍​នេះ​ជាមិនខាន​៕

 

Filed in: ព័ត៌មានជាតិ