សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បុរស​៣​នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​របង​ផ្ទះ​ស្លាប់​ម្នាក់​រងរបួស​ពី​នាក់​នៅ​ក្រុង​សែន​មនោ​រម្យ​

បុរស​៣​នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​របង​ផ្ទះ​ស្លាប់​ម្នាក់​រងរបួស​ពី​នាក់​នៅ​ក្រុង​សែន​មនោ​រម្យ​

​ខេត្ត​មណ្ឌលគិរី ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​ធ្វើឱ្យ​មនុស្ស
​ម្នាក់​បាន​ស្លាប់ និង​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់ ខណ​:​ពួក​គេ​ផឹក​ស្រវឹង​រួច​ជិះ​ម៉ូតូ​លឿន ចុះ​ចំណោត បាន​ជ្រុល​ទៅបុក​របង​ផ្ទះ​ប្រជាពលរដ្ឋ ។ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ខាង​មុខ​ហាង កោះ​ឋាន​សូគ៌ ស្ថិតនៅក្នុង​ភូមិ ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី​។​

​បើ​តាម​សំដី​របស់​មន្ត្រី   សមត្ថកិច្ច​នគ​បាល បាន​និយាយ​ប្រាប់ឪ្យដឹង​ថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មួយ​មានឈ្មោះ​ភាព​ចាន់ វឌ្ឍន​: ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មាន​មុខរបរ​ជា​មន្ត្រីនគបាល​បានស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​មក​ដល់​មន្ទីពេទ្យ​ទី​២​មានឈ្មោះ សាន​សុភាព អាយុ​២៣​ឆ្នាំ​មាន​ទីលំនៅ ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ​ក្រុង​សែ​មនោរម្យ ជនជាតិ​ខ្មែរ​និង​ទី​៣​ឈ្មោះ ក្រូយ ប៊ុន​ធឿន​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​រស់នៅ​ក្នុង​ភូមិ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា​ខេត្ត​មណ្ឌលគិរី រងរបួស​ធ្ងន់ កំពុង​សំរាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មណ្ឌលគិរី ។​

​សមត្តកិច្ច​នគ​បាល​បានឪ្យដឹង​ទៀត​ថា សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់​ទៅឱ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ត្រូវ​យក​មក​ត​ក្សារ​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​សែន​មនោ​រម្យ​រងចាំ​ដោះស្រាយ​ពេល​ក្រោយ ៕
​ហ៊ិ​ន សុគ​ន់​

2014_12_09a

Filed in: សន្តិសុខសង្គម