សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រុង​បាន​លុង​មាន​សិប្បកម្ម​កែច្នៃ​ឈើ​រាប់សិប​បង្ក្រាបបាន​មួយ​សង្ស័យថា​មកពី​អត់​សេវា​?

​ក្រុង​បាន​លុង​មាន​សិប្បកម្ម​កែច្នៃ​ឈើ​រាប់សិប​បង្ក្រាបបាន​មួយ​សង្ស័យថា​មកពី​អត់​សេវា​?

​រតនគិរី ៖ រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​មួយ​កន្លែង​ក្នុងចំណោម​រោង​សិប្បកម្ម​ជាច្រើន​នៅក្នុង​ក្រុង​បាន​លុង​ខេត្ត​រត្នៈ​គី​រី ត្រូវបាន​កម្លាំង​ចំរុះ​ដឹកនាំ​ដោយ​លោក​ជា ពេជ្រ ព្រះរាជអាជ្ញា​ចុះបង្ក្រាប​កាលពី​វេលា​ម៉ោង​១០​នឹង​៣០ នាទី ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​ដោយ​ចោទ​ថា​បើ​អត់​ច្បាប់​និង រឹបអូស​ឈើ ធ្នង់​បាន​២ រ​ម៉ក ។​

​ករណី​ចុះបង្ក្រាប​នេះ​មាន​ការ​និយាយដើម​ក្រុម​បង្ក្រាប​ថា​ប្រហែល​អត់​បង​សេវា​ឲ្យបាន​ជាត្រូវ​បង្ក្រាបព្រោះ​សិប្បកម្ម​នេះ​បើក​យូ​ហើយ ។ ជាក់ស្តែង បើ​តាម​ប្រភព​ពី​កម្លាំង​ចម្រុះ​ដែល​មាន​អធិការ​នគរបាល​ក្រុង​បាន​លុង មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នឹង​លោក អ៊ុក ស៊ី​ដេត អភិបាលរង​ក្រុង​បាន​លុង​បានឲ្យដឹងថា ផ្ទះ​ជនជាតិ​វៀតណាម​លួចលាក់​បើ​ករោង​សិប្បកម្ម​ដោយ​ខុសច្បាប់ រយៈពេល​៥–៦​ឆ្នាំ មកហើយ ត្រូវបាន​ព្រះរាជអាជ្ញា​ឡើង​ថ្មី ចុះបង្ក្រាប នឹង​រឹបអូស​ឈើ​ជា​ច្រើន​ដុំ ។

​ចំណែក​ម្ចាស់ផ្ទះ និង​ម្ចាស់ផ្ទះ​ឲ្យធ្វើ​កិច្ចសន្យា​នឹង​ធ្វើ​ច្បាប់​អាជីវកម្ម​។​ម្ចាស់ផ្ទះ​សិប្បកម្ម​នេះ ឈ្មោះ ហូ យ៉ាំង​ឡុក ភេទ​ប្រុស អាយុ​៤២ ឆ្នាំ ជនជាតិ​វៀតណាម បាន​បើក​សិប្បកម្ម​អត់​ច្បាប់​ជា​យូរ​ឆ្នាំ​មក​ហើយតេ​មិន​ត្រូវបាន​សមត្ថកិច្ច​ជំនា​ញ​ចុះ​បង្ក្រាប​នោះទេ​។​

​សូមបញ្ជាក់​ថា រោង​សិប្បកម្ម​កែច្នៃ​ឈើ​អត់​ច្បាប់ នៅក្នុង​ក្រុង​បាន​លុង​មាន​៥០​ទៅដល់​៦០ កន្លែង​ទៀត​ពុំមាន​ច្បាប់​ទន្លាប់​ទេ ធ្វើ​យ៉ាង​អានាធិបតេយ្យ បំផុត​។ ដូចជា​សិប្បកម្ម​កុង​លី សិប្បកម្ម​ឈ្មោះ​ទៀង និង​សិប្បកម្ម​ឈ្មោះ បេ និង​តាម​បណ្តា​យ​ស្រុក​មួយចំនួន​មាន​រហូត​រាប់​រយ​រោង​សិប្បកម្ម​ឯណោះ សង្ស័យ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​បាន​ដាក់​ខែ​រួចហើយ បើ​មិន​ដូច្នោះ​ទេ គេ​នឹង​បង្ក្រាប​ភ្លាម​៕

 

Filed in: ព័ត៌មានជាតិ