សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ចុះ​វាស់ដី​រក្សា​ការពារ​របស់​តុល​ការ​ពេលដែល​លោក​អៀ​គុយ​ម៉ុង​.​ហៅ​ក្ដាន់​អ្នក​លួច​ដី​ប្រជាជន​លក់​ត្រូវ​តុលាការ​រាជធានី​ភ្នំពេញ​បង្គាប់​ឲ្យចូល​ខ្លួន​

​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ចុះ​វាស់ដី​រក្សា​ការពារ​របស់​តុល​ការ​ពេលដែល​លោក​អៀ​គុយ​ម៉ុង​.​ហៅ​ក្ដាន់​អ្នក​លួច​ដី​ប្រជាជន​លក់​ត្រូវ​តុលាការ​រាជធានី​ភ្នំពេញ​បង្គាប់​ឲ្យចូល​ខ្លួន​

កំពង់ឆ្នាំង ៖ សេចក្ដីរាយការណ៍​ព័ត៌មាន​ពី​ខេត្ត​កំពង់ឆ្នាំង​បានឲ្យដឹង​ថា​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំ​ង​បាន​បញ្ជា​កំលាំង​ចំរុះ​ចុះ​វាស់វែង​ដីធ្លី​មួយ​កន្លែង​នៅ​ខាងកើត​ជិត​តំបន់​អភិវឌ្ឍន៍​ក្រុង​កំពង់ឆ្នាំង​ដែល​កំពុង​មានទំនាស់រ​វាង​ក្រុម​លោក លី ផេង និង​ក្រុម​លោក​អៀរ គុ​ម៉ុង​នៅពេល​ដី​នេះ​កំពុង​ស្ថិត​ក្នុង​ដីកា​រក្សា​ការពារ​របស់​តុលាកា​នៅ​ឡើយ ។ ឯ​លោក​អៀ​គុយ​ម៉ុង​.​ហៅ ក្ដាន់​អ្នក​លួច​ដី​ប្រជាជន​លក់​ត្រូវ​តុលាការ​រាជធានី​ភ្នំពេញ​បង្គាប់​ឲ្យចូល​ខ្លួន​នៅ​ថ្ងៃ​ទី​២៧​មេសា​ខាង​មុខ​ផង​ដែរ​។

​ប្រភព​បាន​អោយដឹងថា សកម្មភាព​ចឹងបង្ហាញ​ថា​៖​អាជ្ញាធរខេត្ត​បាន ខិតខំ​(​កែឆ្នៃ​)​សំណុំរឿង​.​ចោទប្រកាន់​ឈ្មោះ​អៀរ គុយ​ម៉ុង​.(​ហៅ​ក្តាន់​)​រឿង​លួច​ដី​អ្នក​ដ៏​ទៃ​លក់​អោយ​ទៅ​ប្រជាពលរដ្ឋ​ដែល​ភាគច្រើន​ជា​ឈ្មួញ​ដី​ប្រមា​៤៣​គ្រួសារ​ហើយ​អ្នក​ទាំងនោះ​មាន​អ្នក​នៅ​ក្រុង​កំពង់ឆ្នាំង​ខ្លះ​និង​មកពី​ខេត្ត​ផ្សេងៗ​ខ្លះ​។

​ប្រភព​បាន​អោយដឹង​ផង​ដែរ​ថា​ករណី​នេះ​មាន លេចឮ​ថា​លោក​អៀរ គុយ​ម៉ុង​មាន​មិត្ត​ភ័ក្ដិ​ជា​អ្នក​ធំ​នៅ​ភ្នំពេញ​និង​នៅក្នុង​ខេត្ត​នៅ​ពីក្រោយ​ខ្នង​ក្នុង​ការជួយ​រត់​ការកែ​បំភ្លៃ​សំណុំរឿង​ហើយ​ក្នុងនោះ​ក៏​មាន​គូកន​ម្នាក់ទៀត​ឈ្មោះ​សាយ​សូ​.​កំពុង​ជាប់ពន្ធ​ធានា​គា​ព្រៃ​ស​នៅឡើយ​ដែរ​។​ប្រភព​ពី​ខាងក្នុង​ទម្លាយ​ខ្សឹប​ប្រាប់​ថា អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​កំពុង​ជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ក្នុង​ការឃុប​គ្នា​ជា​ប្រព័ន្ធ​លួច​លក់​អចលនៈទ្រព្យ​របស់​អ្នក​ដ៏​ទៃ​លក់​យក​លុយ​ចែក​គ្នា​ដាក់​ហោប៉ៅ​។

​ភាគី​ម្ចាស់​ដី​ពិតប្រាកដ​លោក​.​ជៀម​ហៃ​.​តំណាងអោយ​ប្រជាពលរដ្ឋ​ប្រមាណ​១៥​គ្រួសារ​ដែល​បាន​លក់​ដី​អោយទៅ​ឈ្មោះ​លី​ផេង​.​និយាយថា​គាត់​បាន​កាន់កាប់​ដី​នោះ​តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​ឆ្នាំ​១៩៧៩​ស្របច្បាប់​ដូច​ប្រជាពលរដ្ឋ​ដ៏​ទៃៗ​ទៀត​ដែរ​តែ​អកុសល់​មាន​ដី​លក់​បន្តិច​បន្ទួច​ហើយ​បែជា​ជួប​បញ្ហា​ចឹង​ទៅវិញ​។​លោក​ជៀម​ហៃ​អះអាង​ថា​បើ​អាជ្ញាធរ​ខេត្ត​កំពុងឆ្នាំង​មិន​យុត្តិធ​ម៌ចឹង​.​រូបលោក​និង​ប្រជាពលរដ្ឋ​ម្ខាស់​ដី​ត្រូវ​បង្ខំចិត្ត​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​លោក​អភិបាលខេត្ត​កំពង់​ឆ្នាំ​ទៅ​ក្រសួង​មហាផ្ទៃ​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​.​និង​ប្ដឹង​ទៅ​សម្ដេច​តេជោ​ហ៊ុន សែន​ដើម្បី​រក​យុត្តិធម៌​ជូន​ពួក​គាត់​ហើយ​។

​ករណី​សំណុំរឿង​កំពុង​ស្ថិត​ក្នុង​ដៃ​តុលា​នៅ​ឡើយ​និង​មាន​ដី​ការរក្សា​ការពារ​ផង​នោះ​បែ​ជា​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​បញ្ជារ​ក្រុមចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក​សោម​សុជាតា​.​ប្រធាន​មន្ទីរ អធិការ​កិច្ចទំនាក់ទំនង​រដ្ឋសភា​និង​ព្រឹទ្ធសភា​និង​លោក​លី​សុភា​.​ប្រធាន​មន្ទីរ​សូរិយោដី​ខេត្ត​កំពង់ឆ្នាំង​និង​លោក​កែវ ពៅ​ប្រធាន​មន្ទីរ​សាធារណៈការ​នៅ​ព្រឹក​ថ្ងៃទី​25​ខែ​មេសា​ឆ្នាំ​2017​នេះ​ចុះ​វាស់វែង​ដី​អោយ​ភាគី​ម្ខាង​ដោយ​យក​ប្រជាពលរដ្ឋ​មក​ជា​ឡេស​.​ប្រឆាំង​ហ្នឹង​ដី​ការរក្សា​ការពារ​របស់​តុលាការ​។

​លោក សោម សុជាតា .​ប្រធាន​មន្ទីរ​អធិការ​កិច្ចទំនាក់ទំនង​រដ្ឋសភា​និង​ព្រឹទ្ធសភា​បាន​ប្រាប់​អ្នកកាសែត​នៅ​ព្រឹក​ថ្ងៃទី​២៥​មេសា​នេះ​អោយដឹងថា​៖​ការចុះវាស់វែង​ដី​នេះ​ជា​ការសម្រេច​របស់​ក្រុម​ការងារ​ចម្រុះ​អាជ្ញាធរ​ខេត្ត​ដោយ​ក្រោម​បញ្ជារ​របស់​ឯកឧត្ដម​អភិបាលខេត្ត​កំពង់ឆ្នាំង ។ លោក លី សុភា ប្រធាន​មន្ទីរ​សូរិយោដី​ខេត្ត​កំពង់ឆ្នាំង​បាន​អះអាង​ថា​ក្រុមចម្រុះ​ចុះមក​ថ្ងៃនេះ​គឺ​ដើម្បី​វាស់វែង​ដី​អោយ​ប្រជាពលរដ្ឋ​ដែល​បាន​ទិញ​ពី​ឈ្មោះ​អៀ​គុយ​ម៉ុង​រី​ឯ​រឿង​ដី​ការរក្សា​ការពារ​គឺ​មាន​អាជ្ញា​យុ​ការ​ត្រឹម​៦​ថ្ងៃ​ប៉ុណ្ណោះ​គឺ​ចេញ​ក្រោយ​សេចក្ដីសម្រេច​របស់​ក្រុមចម្រុះ ។ រឿង​នេះ​បើ​តុលាការ​រក​ឃើញ​ថា​អៀ​គុយ​ម៉ុង​.​ឬ​លី​ផេង​.​និង​ជៀម​ហៃ​.​គឺជា​រឿង​ភាគី​ទាំង​បី​.​បើ​តុលាការ​សម្រេច​អោយ​ដី​នេះ​ទៅ​អ្នកណា​ក៏​ត្រូវតែ​ដោះស្រាយ​អោយ​ប្រជាពលរដ្ឋ​ដែរ​។

​ការ​ដែល​ចុះ​វាស់វែង​ដី​ខាងលើ​គឺ​មាន​គេ​ខ្សឹប​ប្រាប់​ថា ជា​ការសម្រេច​ដើម្បី​ជួយ​ដោះ​បន្ទុក​អោយឈ្មោះ​អៀ គុយ​ម៉ុង ហៅ​ក្ដាន់​រួចផុត​ពី​ការចោទប្រកាន់​របស់​តុលាការ​ខណៈ​គេ​រកឃើញ​កំហុស​ធ្ងន់ធ្ង​របស់​អៀ​គុយ​ម៉ុង​ដែល​នៅ​ព្រឹក​ថ្ងៃទី​25​ខែ​មេសា​ឆ្នាំ​2017​នេះ​ចុះ​ទៅ​ចង្អុលបង្ហាញ​បញ្ជារ​អោយ​ក្រុមចម្រុះ​វាស់វែង​ជា​ការបង្ហាញ​អោយឃើញ​ថា​៖​អាជ្ញាធរ​ខេត្ត​ពិតជា​ចេតនា​ជួយ​និង​កាង​អៀ​គុយ​ម៉ុង​ដើម្បី​លាភសក្ការៈ​។​ដោយ​មិន​អាច​ទាក់ទង​ពន្យល​បាន​អ់ស់​អង្គភាព​សារព័ត៌មាន​យើង​ស្វាគមន៍​រាល​ការបកស្រាយ​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បើ​មានប្រត្តិកម្ម​ណាមួយ​នោះ ៕

Filed in: ព័ត៌មានជាតិ