សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រសួង​ជំទាវ​ភឿង​ស​ក្កណា​ចាប់ផ្តើម​ការងារ​អភិរក្សនិយម​ដោយ​ហា​មក​ញ្ញ​ដេនី​ខ្វាន់​មិន​ចូលរួម​សកម្មភាព​សិល្បៈ​១​ឆ្នាំ​ព្រោះ​ស៊ិច​ស៊ី​ពេក​!!!

​ក្រសួង​ជំទាវ​ភឿង​ស​ក្កណា​ចាប់ផ្តើម​ការងារ​អភិរក្សនិយម​ដោយ​ហា​មក​ញ្ញ​ដេនី​ខ្វាន់​មិន​ចូលរួម​សកម្មភាព​សិល្បៈ​១​ឆ្នាំ​ព្រោះ​ស៊ិច​ស៊ី​ពេក​!!!

​ភ្នំពេញ ៖ តារា​សម្ដែង​សិច​ស៊ី ចូលចិត្ត​បង្ហាញ​របស់របរ​កេរ្តិ៍​ម៉ែ​ដែល​គេ​ស្គាល់​ថា​កញ្ញា ដេននី ខ្វាន់​ត្រូវបាន ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​របស់​លោកជំទាវ​ភឿង​ស​ក្កណា​ហាម មិនឲ្យ​មាន​សកម្មភាព​អ្វី​ទាំងអស់ ក្នុង​វិស័យ​សិល្បៈ ក្នុងនោះ​រួម​មាន​ការសម្តែង ថត​ខ្សែភាពយន្ត ថត​ខារ៉ាអូខេ ច្រៀង​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ជាដើម រយៈពេល​១​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​២៥​មេសា​ឆ្នាំ ២០១៧​។​

​លោក ចំរើន វ៉ាន់​ថា ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​អនុប្រធាន​លេខាធិការដ្ឋាន ដែល​ដឹកនាំ​កិច្ចប្រជុំ​អា​រឿង​ដាក់​ពិនយ័​នេះ បាន​ប្រាប់​កាសែត​ថា​៖ ក្រុមប្រឹក្សា​ពិន័យ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​សម្រេច​ថា ទី​១ ក្រសួង​វប្បធម៌​សម្រេច​ដាក់​ពិន័យ កញ្ញា ដេននី ខ្វាន់ មិនឲ្យ​ធ្វើ​សកម្មភា​ពពាក់ព័ន្ធ ជាមួយនឹង​វិស័យ​សិល្បៈ​វប្បធម៌​រយៈពេល​១​ឆ្នាំ ចាប់តាំងពី​ថ្ងៃ​ចុះ ហត្ថលេខា ទៅលើ​លិខិត​នេះ​តទៅ​។

​ទី​២ ក្រសួង​វប្បធម៌ ក៏ដូចជា​ក្រុមប្រឹក្សា​ពិន័យ ក៏​បាន​សំណូមពរ និង​ស្នើ​ដល់​សមាគម​សិល្បៈ​ទាំងអស់ ស្ថានីយទូរទស្សន៍ ផលិតកម្ម​នានា សូម​ចូលរួម​សហការ ជាមួយ​នឹង​ក្រុមប្រឹក្សា​ពិន័យ ចំពោះ​ការដាក់ពិន័យ​ទៅលើ កញ្ញា ដេននី ខ្វាន់ នេះ ដោយ​សុំ​សំណូមពរ​មិន​ឲ្យ​យកតួ​នេះ​ទៅ​ថត ទាំង​រឿង និង​ស្ពតពាណិជ្ជកម្ម​ផ្សេងៗ​។ ទី​៣ កិច្ចប្រជុំ​បាន​ស្នើ​ដល់​ផលិតកម្ម​ទាំងអស់ ពេល​ចង់បាន​តួ​ថត ឬ​សម្ដែង​ក្នុង​រឿង​របស់​ខ្លួន គួរ​ធ្វើ​ការទំនាក់ទំនង​តាមរយៈ សមាគម​សិល្បៈ​ដែលមាន​ស្រាប់ ដើម្បី​ការពារ​ហានិភ័យ ឬ​ការរិះគន់​ណាមួយ​កើតឡើង​។

​ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ លោក សុះ ម៉ាច និង​លោក ហេង ឡុង ជា​តំណាង​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ជួយ​សង្គម​របស់​អ្នកស្រី​ច​ន​ចន្ទ​លក្ខិណា អ្នក​ទាំង​ពីរ បាន​ឯកភាព​ទាំងស្រុង​ចំពោះ​ការ​ដាក់​ពិន័យ​លើ កញ្ញា ដេននី ខ្វាន់ មិនឲ្យ​មាន​សកម្មភាព​រយៈពេល​១​ឆ្នាំ​។

​សូមបញ្ជាក់​ថា​៖​កញ្ញា ដេននី ខ្វាន់ មិន​បាន​បង្ហាញ​វត្តមាន ចូលរួម​ក្នុង​កិច្ចប្រជុំ តាម​ការអញ្ជើញ​របស់​ក្រសួង​ឡើយ​។​កន្លងមក កញ្ញា ដេននី ខ្វាន់ ក៏​ធ្លាប់​ទទួលបាន​ការណែនាំ ពី​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ គឺ​លោក ថៃ នរៈសិត្យា រួម​មក​ហើយ​ដែរ ជុំវិញ​ការបញ្ចេញ​រូបភាព​សិច​ស៊ី ហួសហេតុ​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​តម្លៃ​ស្ត្រី​ខ្មែរ និង​វប្បធម៌​ប្រពៃណី ជាច្រើន​លើក​មក​ហើយ ប៉ុន្តែ​តារា​សម្ដែង រូបនេះ នៅតែ​ចូលចិត្ត​បង្ហោះ​បង្ហាញ​សាច់​ខ្ចី​ញ៉េញ​របស់​នាង​ដដែល​។

​មន្ត្រី​ក្រសួង​វប្បធម៌​អះអាងថា និង​ធ្វើ​ឡើង​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត និង​ចាត់វិធានការ​ក្ដៅ​ណាមួយ ប្រសិនបើ​សាមីខ្លួន នៅតែ​ផ្គើន​មិន​គោរព​តាម​ការណែនាំ និង​ដាក់ពិន័យ​។ ក្រសួង​ក៏​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​ចូលរួម​សហការ​ឲ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់ ចំពោះ​ការដាក់ពិន័យ​លើ តារា​សម្ដែង​រូបនេះ ដើម្បី​ជា​គំរូ​មួយ សម្រាប់​អ្នកសិល្បៈ​ដទៃ​ទៀត​បាន​ដឹង និង​អនុវត្ត​តាម​។​ចាំ​មើល​ថា​ក្រសួង​អាករក​ញ្ញ​ដេនី​ខ្វា់ន់​ម្នាក់​តើ​បន្លាច​បាន​តារា​សិច​ស៊ី​ប៉ុន្មាន​?​។

​ទោះជា​យ៉ាងណា ករណី​មួយ​នេះ​ប្រជាពលរដ្ឋ​ដែល​និយម​ភាព​ស៊ីវីល័យ​ក្នុងសម័យ​សក​លូ​ប​នីយ៍កម្ម​បាន​និយាយថា​៖​ក្រសួង​លោកជំទាវ​ភឿង​ស​ក្កណា​ចេះ​តែ​ធើ​បាប​គេ​ហើយ​អាង​គេ​ស្លូត​!!​។​អា​រឿង​បញ្ចេញ​ប្រដាប់​វា​មាន​ទៅ​ខូចខាត​អី​?​ផស់​គេ​តើ​ចង់​មើល​ឬ​មិន​មើល​មាន​អ្នកណា​គេ​ហាម​!​ណោះ​រឿង​គ្រឿងញៀន​ចោរប្លន់​ទឹក​លិច​ក្រុង​បាន​វា​ប៉ះពាល់​៕

 

Filed in: ព័ត៌មានជាតិ