រាជធានីភ្នំពេញ៖នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ចំនួន ៥នាក់ និងស្រាល៦នាក់។
បើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍០៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៨ថគ្រឿង រថយន្ដធុនតូចចំនួន១គ្រឿង និងរថយន្តធំ១គ្រឿង។ មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, មិនប្រកាន់ស្ដាំ១លើក និងបត់គ្រោះថ្នាក់១លើក៕