សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សិប្បកម្ម​ជនជាតិ​វៀតណាម​អត់​ច្បាប់​មួយ​កន្លែង​ត្រូវ​បាន​ចុះ​បង្ក្រាប​

សិប្បកម្ម​ជនជាតិ​វៀតណាម​អត់​ច្បាប់​មួយ​កន្លែង​ត្រូវ​បាន​ចុះ​បង្ក្រាប​

ខេត្ត​រតនគិរី ៖ ផ្ទះ​លួច​បើ​ករោង​សិប្បកម្ម​កែច្នៃ​ឈើប្រណិត​មួយកន្លែង ត្រូវបាន​ព្រះរាជអាជ្ញា​ចុះបង្ក្រាប​នឹង​រឹបអូស​ឈើ​ធ្នង់​២ រឺ​ម៉ក​ម៉ូតូ​យក្ស​។​ការចុះ​បង្ក្រាប​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង​១០​នឹង​៤០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​

​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត កម្លាំង​ប៉ុស្ថ៍​ឡា​បាន​សៀក កម្លាំង​អធិការ​នគរបាល​ក្រុង​បាន​លុង មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នឹង​លោក អ៊ុន ស៉ី​ដេត អភិបាលរង​ក្រុង​បាន​លុង​។​

​នគរបាល​ចុះ​បង្ក្រាប​បានឲ្យដឹងថា ផ្ទះ​ជនជាតិ​វៀតណាម លួចលាក់​បើ​ករោង​សិប្បកម្ម​ដោយ​ខុសច្បាប់​រយះពេល​៥​ឆ្នាំ​មកហើយ ត្រូវបាន​ព្រះរាជអាជ្ញា​ឡើង​ថ្មី​ចុះបង្ក្រាប​នឹង​រឹបអូស​ឈើ​ជាច្រើន​ដុំ ចំណែក​ម្ចាស់ផ្ទះ​ឲ្យធ្វើ​កិច្ចសន្យា​នឹង​ធ្វើ​ច្បាប់​អាជីវកម្ម​។​

​មន្ត្រី​ដដែល​បាន​បន្តថា ម្ចាស់ផ្ទះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហូ យាំុង​ឡុក ភេទ​ប្រុស​អាយុ​៤២ ឆ្នាំ​ជនជាតិ​វៀតណាម បាន​បើក​សិប្បកម្ម​អត់​ច្បាប់​ជា​យូ​ឆ្នាំ​មកហើយ មិន​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចុះ​បង្ក្រាប​ឡើយ​។​

​បច្ចុប្បន្ន ឈើ​ត្រូវបាន​រឹបអូស​យក​មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ឈើ​ទាំង​នោះ​មិនទាន់​ធ្វើ​ការវាស់វែង​នៅឡើយ ។​

​សូមបញ្ជាក់​ថា រោង​សិប្បកម្ម​កែច្នៃ​ឈើ​អត់​ច្បាប់​នៅក្នុង​ក្រុង​បាន​លុង​មាន ៥០​ទៅដល់​៦០ កន្លែង​ទៀត​ពុំមាន​ច្បាប់​ទន្លាប់​ទេ​ធ្វើ​យ៉ាង​អណាធិបតេយ្យ​បំផុត សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​បាន​ដាក់​ខែ​រួចហើយ បើ​មិន​ដូច្នោះ​ទេ គេ​នឹង​បង្ក្រាប​ភ្លាម ៕

 

Filed in: ព័ត៌មានជាតិ