សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កូរ៉េខាងជើង​ចាប់ខ្លួន​ពលរដ្ឋ​អាមេរិក​ដើមកំណើត​កូរ៉េ​៣​នាក់​

កូរ៉េខាងជើង​ចាប់ខ្លួន​ពលរដ្ឋ​អាមេរិក​ដើមកំណើត​កូរ៉េ​៣​នាក់​

សេ​អ៊ូ​ល ៖ ទីភ្នាក់សារ​ព័ត៌មាន​យ៉ុន​ហាប់ បានឲ្យដឹង​ថា​កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា ពលរដ្ឋ​អាមេរិក​ទី​០៣​ម្នាក់​ត្រូវបាន​អាជ្ញាធរ​កូរ៉េខាងជើង​ចាប់ខ្លួន​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ ទីក្រុង​ព្យុងយ៉ាង នៅ​អំឡុង​ពេល​ត្រៀម​ចាកចេញ​ពី​ប្រទេស​កុម្មុយនីស្ដ​មួយ​នេះ​។

​ការចាប់ខ្លួន​បុរស​៣​នាក់​ខាងលើ​នេះ មិនទាន់​ត្រូវបាន​ទម្លាយ ឱ្យ​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​តាម​អះអាង​របស់​សារព័ត៌មាន​ដដែល​បានបញ្ជាក់​ថា ពលរដ្ឋ​អាមេរិក​ដើមកំណើត​កូរ៉េ មាន​នាមត្រកូល​គីម ដែល​ធ្វើ​ការងារ​ជា​គ្រូបង្រៀន​នៅឯ​សកល​វិទ្យាល័យ បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ Yanbian ក្នុង​ប្រទេស​ចិន ព្រមទាំង​ជា​អ្នក​ដឹកនាំ​សកម្មភាព​ជំនួយ​មនុស្សធម៌​សម្រាប់​កូរ៉េខាងជើង​។​

​គួរបញ្ជាក់​ថា លោក គីម ជា​ពលរដ្ឋ​អាមេរិក ទី​០៣​ហើយ ត្រូវបាន​ចាប់ឃុំខ្លួន​នៅ​កូរ៉េ​ខាងជើង បន្ទាប់ពី​លោក Kim Dong-chul និង​និស្សិត​អាមេរិក​ម្នាក់​ទៀត​ឈ្មោះ Otto Warmbier ដែល​ត្រូវបាន​កាត់ ទោស និង​ឃុំខ្លួន​ពី​បទ​ចោទប្រកាន់​ថា បានធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក គីម ជុង​អ៊ុន ៕

Filed in: អន្តរជាតិ