សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខ្យល់​កន្ត្រាក់​លាយឡំ​ផ្គរ​រន្ទះ ពាំនាំ​ទឹកភ្លៀង​ព្រម​ទាំង​ព្រិល​ទឹកកក អនាម័យ​មក​ស្រោចស្រព​ព្រះធរណី​ដ៍​កាច​សាហាវ​នៃ​ទឹកដី​ខេត្ត​រតនគិរី​

ខ្យល់​កន្ត្រាក់​លាយឡំ​ផ្គរ​រន្ទះ ពាំនាំ​ទឹកភ្លៀង​ព្រម​ទាំង​ព្រិល​ទឹកកក អនាម័យ​មក​ស្រោចស្រព​ព្រះធរណី​ដ៍​កាច​សាហាវ​នៃ​ទឹកដី​ខេត្ត​រតនគិរី​

ខេត្ត​រតនគិរី ៖ នា​ល្ងាច​ថ្ងៃទី​២៣ ខែ មេសា ឆ្នាំ ២០១៧ វេលា​ម៉ោង​ប្រមាណ​5,​និង​10​នាទី នៅ​ទូទាំង​ខេត្ត​រតនគិរី មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​លាយឡំ​និង​ខ្យល់​កន្ត្រាក់​ផង​នោះ  បាន​កញ្ឆក់​យក​ជីវិត​មនុស្ស​ម្នាក់ និង​ទ្រព្យសម្បត្តិ​សាធារណៈ ធ្វើអោយ​បាត់បង់​ខូចខាត​យ៉ាងដំណំ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​នេះ​កើតឡើង​ប្រមាណ​ជាង​មួយ​ម៉ោង​ប៉ុណ្ណោះ​ក្នុង​ទឹកដី​ខេត្ត​រតនគិរី​។

តាម​ប្រភព​ពី​ប្រជា​ពលរដ្ធ​ពេញ​ក្រុង​បាន​លុង​បានអោយដឹងថា​៖ ស្រប​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​លាយឡំ​និង​ខ្យល់​បោកបក់​ខ្ទរ័​ផែនដី  ផ្លេកបន្ទោរ​ឆ្វេត​ឆ្វា​ត​រន្ទះបាញ់​ផុង​ផាំង​ដូច​គ្រាប់ផ្លោង​។​ល​។ និង​មាន​ជ្រុះ​គ្រាប់​ព្រិល​ទឹកកក​លាន់​ឭ​ពេញ​ដំបូល​សង្ក័សី តាម​ដងផ្លូវ​សា​ធារៈ​មាន​ភាពស្ងប់ស្ងាត់​ជ្រងំ​ក្នុងការ​ចរាចរណ៍  ។​

​ប្រភព​បាន​បន្តទៀតថា​៖ ចំឡែក​តែ​រឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​04​នាក់​ខំប្រឹង​បើកបរ​កាត់​ដំណក់​ព្យុះ​ទឹកភ្លៀង​យ៉ាង​រំភើយ គ្មាន​ការភ័យព្រួយ​បារ​ម្មណ៍​អ្វី​បន្តិច​សោះ ហោ៑រ​កញ្ជ្រៀវ​សប្បាយ​រីករាយ​និង​ទឹកភ្លៀង​ទៅ​វិញ   ។ ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុចកើតហេតុ ទល់មុខ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​រតនគិរី (​ដំរី​លើកជើង​) ស្ថិតក្នុង​ភូមិ​ភ្នំ​ស្វាយ​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​ខេត្តរតនគិរី ក៏​ត្រូវ​ចរន្ត​រន្ទះបាញ់​តែម្តង បណ្តាល​អោយ​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​លើ​រ៉ឺម៉ក នៅ​កន្លែងកើតហេតុ​។

​ប្រភពពី​អ្នករួមដំណើរ​បានអោយ​ដឹងថា ៖ ជនរងគ្រោះ​រន្ទះបាញ់​ស្លាប់​មានឈ្មោះ ឯម  វិរះ ភេទ​ប្រុស អាយុ 17​ឆ្នាំ ជនជាតិខ្មែរ  មុខរបរ កម្មករ មាន​ទីលំនៅ​បច្ចុប្បន្ន  ភូមិ​ជ័យជំនះ សង្កាត់ ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី ។ (​ទល់មុខ​ហាង ងួន ទ្រី ម្ហូប​ការ  ភូមិ​ថ្មី​)  រី់ឯ អ្នករួមដំណើរ​03​នាក់​ទៀត​ពុំ​ស្គាល់​ឈ្មោះ​មាន​សុវត្ថិភាព​ល្អ​សូម្បី​តែ​របួសស្នាម​ក៍​គ្មាន ។​

​ប្រភព​ដដែល​បន្តថា ៖ ជន​រងគ្រោះ​ឃើញ​ពាក់​នាឡិការ​ដៃ (​សង្ស័យ​នាឡិការ​ទូរស័ព្ទដៃ​) មិន​បាន​បិទ​ប្រព័ន្ធ និង​ពាក់​ខ្សែក ផ្លាក់​ទីន ត្រូវ​រន្ទះបាញ់​ដាច់​ខ្សែក​ជា​ពីរ​។

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ​អ្នករួមដំណើរ​ដឹក​បន្ត ទៅ​ប្រគល់អោយ​ក្រុមគ្រួសារ  ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ដោយឡែក ក្នុង​ឧបទ្វិ​វះ​ហេតុដ៍​កំណាច​នេះ​ផង​ដែរ ដែល​បង្កឡើង​ដោយ​ខ្យល់ព្យុះ​កន្ត្រាក់ នោះ គេ​សង្កេតឃើញ​តាមផ្លូវ​សា​ធា​រណះ​ពុះ​ចែក​ទ្រូងផ្លូវ ទល់មុខ​ស្នងការដ្ធាន​នគរបា​ល​ខេត្តរតនគិរី បាក់​ស្លាក​ប៉ាន់​ណូ​លំអរ​ភ្លេឺង​ព័ណ​ក្រុង​បាន​លុងដួ​លបាក់​រលំ​កាត់ថ្នល់   និង តូប​ល្វែង​លក់​ឥ​វ៉ាន់​ក្នុង​ផ្សារ​រាត្រី់​ត្រូវ​រំលើង​ទាំង​គ្រឹះ​ដួល​រាប​ដល់​ដី បាត់បង់​ខូចខាត​ជា​ច្រើន​ផ្ទាំង​។
​ដោយ ៖ ចាប សំអាន​

 

Filed in: ព័ត៌មានជាតិ