សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នាយករដ្ឋមន្ត្រី​កម្ពុជា​-​វៀតណាម​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ស្ពាន​ឆ្លង​ព្រំដែន​ជ្រៃ​ធំ​-​ឡុង​ប៊ិញ​

​នាយករដ្ឋមន្ត្រី​កម្ពុជា​-​វៀតណាម​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ស្ពាន​ឆ្លង​ព្រំដែន​ជ្រៃ​ធំ​-​ឡុង​ប៊ិញ​

រាជធានី​ភ្នំពេញ​៖​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក ង្វៀន សួន​ហ្វ៊ុក នាយករដ្ឋមន្ត្រី​វៀតណាម នៅ​ថ្ងៃ​ចន្ទ ទី​២៤ ខែ​មេសា ឆ្នាំ​២០១៧​នេះ រួម​គ្នា​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ផ្លូវ និង​ស្ពាន​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​វៀតណាម (​ជ្រៃ​ធំ​- ឡុង​ប៊ិញ​) តម្លៃ​ជាង​៣៦​លាន​ដុល្លារ​អាមេរិក ជាមួយ​ការរំពឹង​ផ្តល់​ប្រយោជន៍ ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ប្រជាពលរដ្ឋ នៅ​ជាប់​ព្រំដែន​តែម្តង​។​

​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​វៀតណាម ជ្រៃ​ធំ​-​ឡុង​ប៊ិញ ឆ្លងកាត់​ដៃ​ទន្លេបាសាក់ ហៅ ព្រែក​ជ្រៃ​ធំ ឬ ព្រែកបាក់​ដាយ ព្រំប្រទល់​កម្ពុជា​-​វៀតណាម មាន​ចម្ងាយ ១.២២៥ ម៉ែត្រ ពី​ចំណុចប្រសព្វ​ទន្លេបាសាក់ និង​ព្រែក​ជ្រៃ​ធំ ស្ថិតនៅក្នុង​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្តាល ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២១ ក្នុង ខេត្ត​កណ្តាល ទៅ​នឹង​ផ្លូវជាតិ​លេខ​៩៥៦ ក្នុង​ខេត្ត​អាន​យ៉ាង នៃ​សាធារណរដ្ឋ សង្គមនិយម វៀតណាម​។ នេះ​បើ​តាម​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

​លោក​ទេសរដ្ឋមន្ត្រី​បន្តថា ស្ពាន​នេះ​មាន​បណ្តោយ​ប្រវែង ៤២៧.៤៤​ម៉ែត្រ ក្នុង​នោះ​ភាគី​កម្ពុជា ទទួលបន្ទុក​សាងសង់​ប្រវែង ២១៣.៧២ ម៉ែត្រ និង​ភាគី​វៀតណាម ទទួលបន្ទុក​សាងសង់​ប្រវែង ២១៣.៧២​ម៉ែត្រ ជា​ប្រភេទ​ស្ពាន​ប្រអប់​បេតុង​អារ​មេ សរសៃដែក​ទាញ មាន​ទទឹង ១៣,៥០​ម៉ែត្រ ចែក​ជា​ពីរ​គន្លង​សម្រាប់​ផ្លូវ​រថយន្ត (​មួយ​ទៅ​មួយ​មក​) ដែល​គន្លង​នីមួយៗ មាន​ទទឹង ៣,៥០​ម៉ែត្រ និង ផ្លូវ​សម្រាប់​ថ្មើរជើង ដែល​មាន​ទទឹង ២,៥០​ម៉ែត្រ អម​ដោយ​បង្កាន់ដៃ​ទទឹង ០,២៥​ម៉ៃ​ត្រសង​ខាង​។​

​បើ​តាម​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវ និង​ស្ពាន​នេះ ត្រូវបាន​សាងសង់​ម្នាក់​ពាក់កណ្តាល ពោល​ភាគី​កម្ពុជា សាងសង់​ផ្លូវ​ត​ភ្ជាប់​ពី​គល់ស្ពាន ដល់​ផ្លូវ​ជាតិ​លេខ​២១ ប្រវែង​សរុប ២,៦៧៤​ម៉ែត្រ ទទឹង ១២​ម៉ែត្រ រួម​ទាំង​សង់ស្ពាន​ឆ្លង​ព្រែក​តូចៗ ចំនួន ០២​កន្លែង និង សង់​លូ​មូល ៥​កន្លែង រីឯ​ភាគី​វៀតណាម សាងសង់​ផ្លូវ​ត​ភ្ជាប់​ស្ពាន ដែល​មាន​ប្រវែង​សរុប ២.៧០០​ម៉ែត្រ និង​ទទឹង ១២​ម៉ែត្រ​។​

​ការសាងសង់​នេះ​ចំណាយ​ថវិកា​សរុប ៣៦.៥៦​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​កម្ពុជា ចំណាយ​ជិត ១៦​លាន​ដុល្លារ​អាមេរិក​។ រីឯ​ភាគី​វៀតណាម ចំណាយ​ជិត ១៨​លាន​ដុល្លារ​អាមេរិក​។ ការសាងសង់​ប្រើ​រយៈពេល ២៧​ខែ ចាប់ពី​ខែ​ធ្នូ ឆ្នាំ​២០១៤ និង​បាន​បញ្ចប់ នៅ​ខែ​មេសា ឆ្នាំ​២០១៧​នេះ​៕

 

Filed in: ព័ត៌មានជាតិ