សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខួប​អនុស្សាវរីយ៍ លើក​ទី​៣៦​ថ្ងៃ​បង្កើត​រណ​សិស្ស សង្គ្រោះ​ជាតិ​កម្ពុជា​

ខួប​អនុស្សាវរីយ៍ លើក​ទី​៣៦​ថ្ងៃ​បង្កើត​រណ​សិស្ស សង្គ្រោះ​ជាតិ​កម្ពុជា​

ថ្ងៃ​នេះ​ពិតជា​ថ្ងៃ​ដ៏​មហា​ឡា​រិក អធិកអធម និង​ពោរពេញ​ទៅ​ដោយ​ក្តី​សោមនស្ស​រីករាយ​ជៅ​អនេក ដែល​យើងទាំងអស់គ្នា​ ​បាន​មកជួបជុំ ប្រារព្វ​ធ្វើ​កិច្ច​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៦ ទិវា​កំណើត​រណ​សិស្ស ២​ធ្នូ ជា​ប្រវត្តិសាស្ត្រ​ដែល​បាន​រំដោះ និង​​សង្គ្រោះ​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​ឱ្យ​រស់រានមានជីវិត​ឡើងវិញ រួច​ចាក​ផុត​លើ​គ្រោះមហន្តរាយ និង​ការកាប់សម្លាប់ នៃ របប​ ​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក ប៉ុល ពល​។​

​នេះ​ជា​សុន្ទរកថា​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ប្រធានរដ្ឋសភា និង​ជា​ ប្រធាន​ក្រុមប្រឹក្សា​ជាតិ រណ​សិស្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា អាន​ដោយ​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត​ ​មាន​ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍ លើក​ទី​៣៦ ទិវា​កំណើត រណ​សិស្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា កាលពី​ថ្ងៃ​ទី ខែ​ធ្នូ នៅ​មហោស្រប​​ស្ទឹង​ សង្កែ ក្រោម​ការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​ព្រះសង្ឃ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​ ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។​

​ឯកឧត្តម​បាន​បន្តទៀតថា ផ្អែកលើ​មូលដ្ឋាន​នេះហើយ ដែល​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​យើង នៅ​ចងចាំ​ បាន​ថា រណ​សិស្ស​២​ធ្នូ គឺ​ជៅ​បុព្វ​ការី ដ៏​មាន​មហា​គុណូបក្តារៈ​ចំពោះ​ជាតិ និង​ប្រជាជន​កម្ពុជា ស្រប​និង​ទិស​ស្លោក​ជា​សច្ចធម៌  ​ប្រវត្តិសាស្ត្រ​ថា​មាន​ថ្ងៃ​២​ធ្នូ ទើប​មាន​ថ្ងៃ​៧​មករា មាន​ថ្ងៃ​៧​មករា ទើប​មាន​អ្វីៗ​ដូច​សព្វថ្ងៃនេះ​។ យើងទាំងអស់គ្នា​សូម​ប្រកាស​ជា​ ​ឱឡារិក​បន្ថែមទៀតថា រណ​សិស្ស​២​ធ្នូ មិន​ត្រឹមតែ​សង្គ្រោះ​យើងទាំងអស់គ្នា​ឱ្យ​ផុត​ពី​គ្រោះមហន្តរាយ​នៃ​របប​ប្រល័យ​ពូជសាសន៍​​ប៉ុណ្ណោះ​ទេ ប៉ុន្តែរ​ណ​សិស្ស​២​ធ្នូ នៅ​បាន​ជួយ​សង្គ្រោះ​កសាង និង​អភិវឌ្ឍន៍​សង្គម​ជាតិ នៅ​គ្រប់ទិសទី ធ្វើ​ឱ្យ​មាតុភូមិ​កម្ពុជា មានការ​ ​កែប្រែ​ មុខមាត់​ថ្មី​ជា​បន្តបន្ទាប់ ។​

​ថ្ងៃ​២​ធ្នូ ឆ្នាំ​១៩៧៨ រណ​សិស្ស​សង្គ្រោះ​ជាតិ​កម្ពុជា បច្ចុប្បន្ន​ដូរ​ឈ្មោះថា រណ​សិស្ស​សាមគ្គី អ​ភ​វិ​ឌ្ឍ​ន៍​មាតុភូមិ​កម្ពុជា ដែលជា​ អង្គការ​ចាត់តាំង​មហាជន​មួយ​ឈានមុខ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសទ្ធិ​ឡើង​ក្នុង​តំបន់​រំដោះ នា​ភូមិ​ជើង​ឃ្លូ ស្រុក​ស្នួល​ ​ខេត្ត​ក្រចេះ ប្រជាជន​គ្រប់​ទិស​ទី​បាន​ក្រោកឈរ​រួម​គ្នា​ជា​កំលាំង មហា​សាមគ្គី​ជាតិ វាយ​ផ្តួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ រហូត​​បាន​ជ័យជំនះ ៧ មករា ១៩៧៩ ។​

​បច្ចុប្បន្ន​ប្រជាជន​កម្ពុជា រស់នៅ​យ៉ាង​សុខុដុមរមនា ក្នុង​សន្តិភាព សេរីភាព និង​សន្តិសុខ ដ៏​ប្រសើរ​ហើយ​កំពង់​រួម​សាមគ្គី​ឈាន​ទៅ​មុខ លើ​មាគា៍​នៃ​ការអភិវឌ្ឍន៍ ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​សមិទ្ធិផល​នានា ដែល​សម្រេច​បាន​កន្លង​មក​។ ពិសេស​ជោគជ័យ​​លើ​គ្រប់​វិស័យ​ក្នុង​ឆ្នាំ​២០១៤​នេះ បាន​ពង្រឹង​ថែម​ទៀត​នូវ​មូលដ្ឋាន​គ្រឹះ សម្រាប់​បន្ត​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​​របស់​ប្រជាជន​។ ជោគជ័យ​និង​ក្តីសប្បាយរីករាយ ដែល​យើង​ទទួលបាន​នៅ​ថ្ងៃនេះ គឺ​មាន​ប្រភព​ពី​ស្មារតី​២​ធ្នូ និង​ជ័យជំនះ ៧​មករា​ ​ដែល​បាន​បំភ្លឺ​បង្ហាញផ្លូវ​យើង​ជា​និច្ច ក្នុង​រយៈពេល ៣៦​ឆ្នាំកន្លងមក​។ បច្ចុប្បន្ន​យើង​អាច​មើលឃើញ​ផ្ទាល់​ភ្នែក​នូវ​សមិទ្ធិផល​លើ​គ្រប់​ ​វិស័យ​ដ៏​ច្រើន​ស្អេកស្កះ នៅ​គ្រប់​វិស័យ​ទី​ដែល​កើតចេញ​ពី​ការប្រឹងប្រែង​របស់​យើង​ទាំងអស់​គ្នា​នេះ ៕​

2014_12_04a (3) 2014_12_04a (2) 2014_12_04a 2014_12_04a (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី