សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គំនរ​សំរាម មុខ​ផ្សារ​បាន​លុង ក្លាយ​ជា​ដង្កូវ​ជាច្រើន​ដែល​ក្រុមហ៊ុន​(​គីម ជ្រា​) របស់លោក ជា គួង ស្តុប ទុក​បំផ្លាញ​សុខភាព​ប្រជា​ពលរដ្ធ​ពេញ​ខេត្ត​រតនគិរី​

គំនរ​សំរាម មុខ​ផ្សារ​បាន​លុង ក្លាយ​ជា​ដង្កូវ​ជាច្រើន​ដែល​ក្រុមហ៊ុន​(​គីម ជ្រា​) របស់លោក ជា គួង ស្តុប ទុក​បំផ្លាញ​សុខភាព​ប្រជា​ពលរដ្ធ​ពេញ​ខេត្ត​រតនគិរី​

ខេត្ត​រតនគិរី ៖ គិត​ចាប់តាំងពី​ថ្ងៃ​ទី​10 រហូតមក​ទល់​និង​ថ្ងៃទី​23 ខែ មេសា ឆ្នាំ 2017 គឺ​មាន​រយៈពេល ១៣ ថ្ងៃ​មក​ហើយ គំនូ​គ​សំរាម​ទុក​បណ្តោះអាសន្ន​នៅលើ​ផ្ទៃដី​(40×50​ម៉ែត្រ​)​ស្មើ  និង ២០ ម៉ែត្រការ៉េ​នៅត្រង់ចំណុច ក្នុង​ចំណត​ប៊េន​ឡាន តាម​បណ្តា​ក្រុង​ស្រុក​ទាំង ០៩ និង​នៅ (​ចំ​ពីមុខ​ផ្សារ​បាន​លុង​) កំពុង ដង្ហោយ​ហៅ ក្រុមហ៊ុន គីម ជ្រា មាន​លោក ជា គួង ជា​អ្នកទទួលខុសត្រូវ ដឹកនាំ​កម្មករ​ដឹកជញ្ជូន​ចេញ​ទៅ​ទីលាន​ចាក​សំរាម ។ តែ​ផ្ទុយទៅវិញ រហូតមកទល់​ពេលនេះ ក្រុមហ៊ុន​ម៉ៅការ​សំរាម​នេះ ពុំ​ទាន់​ឃើញ​លេចមុខ​មក​ប្រម៉ែប្រមូល​យក​ចេញ​នៅ​ឡើយ​នោះ​ទេ​។

​ធ្វើអោយ​គំនរ​សំរាម​កាន់តែ​ខ្ពស់​ប៉ុន​កូន​ភ្នំ  ណែនណាន់ តាន់តាប់ ពេញ​ចំណត​ប៊េន​ឡាន ហើយ​ឡាន​ឈ្នួល​មក​ពី​តាម​បណ្តា​ក្រុង​ស្រុក​ទាំង​09 រក​កន្លែង​ចត​ពុំបាន​។ ជាហេតុ​ធ្វើអោយ​ពួកគាត់​ម៉ួរ​ម៉ៅ​ក្តៅក្រហាយ​ជេរ​ផ្ទេ​ច និង​ដាក់​បណ្តាសារ​ពាក្យអសុរស​ធ្វើ​ការរិះគន់​ធ្ងន់ៗ​ទៅ​លើ​ក្រុមហ៊ុន​ប្រមូល​សំរាម​។

​ជាពិសេស​អាជីវករ​លក់​ដូរដែល​មាន​តូប​លក់​ក្បែរ​គំនរ​សំរាម ពួកគាត់​ត្រូវ​បង្ខំចិត្ត​បិតតូប​លក់​មួយរយៈ​សិន ដោយសារ​ការ​ទ្រាំ​ហិតក្លិន​គំ​រ៉ុង​ខ្មោច​សំរាម​ទាំងនេះ​ពុំបាន ។ ក៏​សម្រេចចិត្ត​បោះបង់​តូប​លែង​មាន​ទឹកចិត្ត​ចង់​លក់ដូរ​បន្ត​ទៅ​ទៀត ទោះបី​ខាត​ចំណេញ​ប៉ុនណា​ក៍លែង​ត្រូវការ​ជាងនេះទៅទៀត ភ្ញៀវ​ទេសចរណ៍​ជាតិ  និង​អន្តរជាតិ  ដែល​មក​ធ្វើដំណើរ​ទស្សនា​កំសាន្ត​ក្នុង​ទឹកដី​ខេត្ត​មួយ​នេះ ពួក​គាត់​ខំ​លើក​សរសើរ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា​៖ ទីក្រុង​បាន​លុង​ស្រស់ស្អាត  ផ្លូវ​ផ្លោះ សួនច្បារ​ចម្រុះ​ព័ណ​ផ្កា លំអរ ភ្លើង​ពណ៌​តាម​ដងផ្លូវ​សាធារណៈ ។ តែ​អកុសល ទីក្រុង​បាន​លុង​ពេញ​ទៅ​ដោយ​ក្លិន​កំរ៉ុង​ខ្មោច សំរាម​ជះ​ពេញ​ទីក្រុង គំនរ​សំរាម​ក្លាយ​ជា​មហាសាគរ ដង្កូវ​នៅ​ចំ​ពី​ខាង​មុខ​ផ្សារ​បាន​លុង​តែម្តង ធ្វើអោយ បាត់បង់​សោភ័ណ្ឌភាព​មុខមាត់​ខេត្ត​និង បរិស្ថាន​រលីង​ទាំងស្រុង​។  ដោយសារ​ជន​អគតិ ដែល​ថ្នាក់​ខេត្ត​ខំ​ពឹងពាក់​ជា​មុខ​ជា​មាត់ ម៉ៅ​ការប្រមូល​សំរាម បាន​ប្រាស់ចាក់​ពី​ឧត្តមគតិ កិច្ចសន្យា របស់ខ្លួន ទៅវិញ គេ​បែរជា​គិតតែ​ផលប្រយោជន៍​ខ្លួនឯង​។​ដូច​ជា​ការទៀមទា​សំណង​បំណុល​ឥតឈប់ឈរ​ទៅវិញ ។ នេះ​ជា​កង្វល់​របស់​ថ្នាក់ដឹកនាំ ។​

​សូម​បញ្ចាក់​ថា ៖ ជុំវិញ​បញ្ហា​សំរាម​មុខ​ផ្សារ​ខាងលើ លោក  ងិន ណែ​ល អភិបាល​គណៈ​អភិបាលក្រុង​បាន​លុង បាន​អោយ​សារព័ត៌មាន ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ ២០១៧​នេះ​ថា ៖ ក្រោយពី​បាន​ជ្រាប​នូវ​ពាក្យបណ្តឹង​ពី​ក្រុមហ៊ុន​គ្រប់គ្រង ផ្សារ​រួច​មក​លោក ក៏​បាន​ធ្វើលិខិត​អន្តរាគមន៍​បន្តទៅ​លោក​អភិបាលខេត្ត​រតនគិរី​រួចហើយ តែ​លទ្ធផល​យ៉ាង ណា​នោះ  គឺ​សម្រេច​លើ​លោក ព្រះរាជអាជ្ញា​និង​លោក​អភិបាលខេត្ត​ប៉ុណ្ណោះ ។
​ដោយ ៖ ចាប​សំអាន​

 

Filed in: ព័ត៌មានជាតិ