សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់​បាន​មុខសញ្ញា​ចែកចាយ​នូវ​សារធាតុ​ញៀន​ដ៍​ធំ​ជាង​គេ​នៅ​ស្រុក​កំពង់ត្រឡាច​,​តែ​មាន​អ្នក​អន្តរាគមន៍ ចង់​ឱ្យ​ដោះលែង​

​ចាប់​បាន​មុខសញ្ញា​ចែកចាយ​នូវ​សារធាតុ​ញៀន​ដ៍​ធំ​ជាង​គេ​នៅ​ស្រុក​កំពង់ត្រឡាច​,​តែ​មាន​អ្នក​អន្តរាគមន៍ ចង់​ឱ្យ​ដោះលែង​

កំពង់ឆ្នាំង​៖ មុខសញ្ញា​ចែកចាយ​នូវ​សា​ធាតុ​ញៀន​ដ៏​ធំ​ជាង​គេ​បំផុត នៅក្នុង​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ត្រូវ សមត្ថកិច្ច​នគរបាល​ជំនាញ​បង្ក្រាបបាន​ហើយ​កាលពី​វេលា​ម៉ោង ៤​និង​២៣​នាទី ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៧ នៅ​ចំណុច ដី​វាល​ម្តុំ​អណ្តូង​ខ្ទុំ ភូមិ​តា​ជេស ឃុំ​តា​ជេស ស្រុក​កំពង់ ត្រឡាច ខេត្តំពង់ឆ្នាំង​។ សមត្ថកិច្ច​ឃាត់​បាន រួមទាំង វត្ថុតាង មានដូចជា  ម្សៅ​ក្រាម​សរ​ថ្លា​ចំនួន ២​កញ្ចប់ ធំ​១​កញ្ចប់ តូច​១​កញ្ចប់ ទូរស័ព្ទ ៤​គ្រឿង ម៉ាក (​ណូគា​)២​គ្រឿង , (​សាំ​ស៊ុង )​សេរី​ទំ​ទេីប ២​គ្រឿង ,​លុយ​បាត ៣០០០​បាត​, លុយ​ខ្មែរ​ជាង​១០​មុឺន​រៀល , ម៉ូតូ ឌ្រី​ម សង់ សេរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ​មួយគ្រឿង​។​

​ជនសង្ស័យ មាន ឈ្មោះ សុខ សុខុម ភេទ​ប្រុស អាយុ​៣១ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ ឃុំ​កើ​ហេតុ​ខាងលើ​។​ជនសង្ស័យ មុខសញា​ចែកចាយ រូបនេះ ត្រូវជា​គ្មួយ លោក មេភូមិ តា​ជេស​ផងដែរ​។

​ក្រោយពី​សមត្ថកិច្ច​នគ​រ​បាល ជំនាញ​ខេត្ត និង ស្រុក កំពង់ត្រឡាច ឃាត់ខ្លួន​បាន​ភ្លាមៗ ប្រភព​បាន​លួចខ្សឹប​ប្រាប់​សារព័ត៍មាន​យើង​ឱ្យ​ដឹងថា មាន ការ​អន្ត​រ៉ា​គ្គមន៍ យ៉ាងច្រើន ពី​សំ​ណាស់ អស់​លោកធំៗ​( ផ្កាយ លោក​ខែ ) តាម​ទូរស័ព្ទ​មក​កាន់​សមត្ថកិច្ច ។

​តែ​សមត្ថកិច្ច​ជំនាញ ស្រុក​កំពង់​ត្រឡាច​បាន​ធ្វើការ​កសាង​សុំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ និង​វត្ថុតាង ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​។​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​បាន​រស់នៅ​ក្នុង​ភូមិ​តា​ជេស ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ដែល​តែងតែ​ព្រួយ​បារ​ម្មណ៍​កន្លងមក ដែល​កូនៗ របស់​ពួកគាត់ ខូចខ្លួន​ដោយសារ​ជនសង្ស័យ​រូបនេះ ដើរ​ពង្វក់ ដោយ​សារធាតុ​ញៀន ។​ពួកគាត់ សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ដែល​ពេល​ឃើញ​សមត្ថកិច្ច​ជំនាញ ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​បាន តែ​ដល់​ឮ ថា​មាន អស់​លោកធំៗ​(​ផ្កាយ លោក ខែ ) មក​អន្ត​រ៉ា​គ្គមន៍ ចង់​ដោះស្រាយ យក​ជនសង្ស័យ ចេញ​ពី​សំណាញ់​ច្បាប់ បែបនេះ ពួកគាត់ ចង់ ដាច់ខ្យល់​ស្លាប់​ហ្ម៉ង​!៕​

 

Filed in: ព័ត៌មានជាតិ