រតនគីរី ៖ កាលពីវេលាម៉ោងប្រហែល ០៩ និង ០០នាទី ព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៧ កម្លាំងរបស់ ដែនជម្រក ស្រុកលំផាត់ បានសហការណ៍ ជាមួយកម្លាំងនៃអធិការដ្ឋាន ន ប ស្រុកលំផាត់ ចុះស្រាវជ្រាវ ករណីឈូសឆាយដីយករ៉ែមាស នៅចំណុចអូររវ៉ាក់ ស្ថិតក្នុងភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី និងបានឃាត់ខ្លួនអ្នកបង្ក បទល្មើសចំនួន០៦នាក់ ក្នុងករណើមានជនជាតិចិនចំនួន ០៥នាក់ ប្រុស ០៥ នាក់ ស្រី ០នាក់ ជនជាតិ ខ្មែរចំនួន ០១នាក់ បញ្ជូនទៅអធិការដ្ឋាន ន ប ស្រុកលំផាត់។ ចំណែកឯ រថយន្តLEXUSE RX 300 និង AX មួយគ្រឿង រក្សាទុកនៅប៉ុស្តិ៍ ដែនជម្រក អូររវ៉ាក់។
វិធានការសមត្ថកិច្ចជំនាញបាននាំខ្លួនជនប្រព្រឹត្តបទបល្មើសមកកាន់អធិការដ្ឋាននគរបាលស្រុកលំផាត់ដើម្បីចាត់ការតាមនិតិវិធី។ក្រោយពីការបង្ក្រាបសកម្មភាពឈូសឆាយដីរ៉ែមាសខុសច្បាប់នេះកម្លាំងសមត្តកិច្ចបានបន្តដាក់កម្លាំងល្បាត និងការពារតាមគោលដៅដែលបានកំណត់ជាប្រចាំដើម្បិរង់ចាំបទបញ្ជារអនុវត្តន៦បន្ត។