សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប៉េអឹម​ស្រុក​ត្រពាំង​ប្រាស​សាទ​៣​នាក់​ពទ្ធ័​វ៉ៃ​ក្រមុំ​កម្លោះ​មួយគូ​

ប៉េអឹម​ស្រុក​ត្រពាំង​ប្រាស​សាទ​៣​នាក់​ពទ្ធ័​វ៉ៃ​ក្រមុំ​កម្លោះ​មួយគូ​

ឧត្តរមានជ័យ ៖ មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ ចំនួន​៣​នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​២​នាក់ បាន​ចោទប្រកាន់​ថា បាន​ចាប់​វាយដំ​ទៅលើ​ពួក​គាត់​ឲ្យ​រងរបួស​បែក​មុខ​បែក​មាត់ កាលពី​ម៉ោង​៣​រសៀល នា​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៧​ពេល​កមពុង​ជិះ​ម៉ូតូ​ឌុប​គ្នា នៅ​ចំណុច​លើ​ផ្លូវជាតិ​ទល់មុខ​មណ្ឌល​សុខភាព​ស្រុក ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ។ ជនបង្ក​ទាំង ៣​នាក់ រួមមាន ទី​១​ឈ្មោះ សោម សុផល ទី​២​ឈ្មោះ ហៀ​ង សុភាព និង​ទី​៣​ឈ្មោះ លី ។ អ្នក​ទាំង​៣ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ​។

​ជនរងគ្រោះ​ទី​១​ឈ្មោះ សន បូរ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ទី​២​ឈ្មោះ អឿន ស្រី​ល័ក្ខ ភេទ​ស្រី អាយុ​១៩​ឆ្នាំ​។ អ្នក​ទាំង​២​ជា​គូ​ដណ្តឹង​នឹង​គ្នា មាន​ទីលំនៅ​ភូមិ​ឃុំ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​។ តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ថា មុនពេល​កើតហេតុ រូបគេ​ទាំង​២ បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​សំដៅ​ទៅ​ផ្សារ មាន​ទិសដៅ​ពី​កើត​មក​លិច​។ លុះដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង បំពាក់​ស៊ី​រ៉ែ​ន និង​មាន​ស្លាក​សម្គាល់​ជា​ស្ថាប័ន​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ ជិះ​មក​ក្បែរ ហើយ​ចុះ​មក​វាយ​ពួកគេ​ឲ្យ​រងរបួស​បែក​មុខមាត់​តែម្តង ហើយ​ក៏​បើក​រថយន្ត​ចេញទៅ​។

​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើ លោក គង់ តារា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រសាទ បាន​ហាម​តាម​ទូរ​សព្ទ​ថា រឿងនេះ មិនបាច់​ផ្សាយ​ទេ ព្រោះ​រូបលោក​ក៏​មិនដឹង​មូលហេតុ​ច្បាស់លាស់​ដែរ ដោយសារ​លោក​រវល់​នៅ​ក្រុង​ភ្នំពេញ​នៅ​ឡើយ​។​

​ជនរងគ្រោះ​ដែល​សុខៗ​ត្រូវ​គេ​មក​វ៉ៃ​ពក​មុខមាត់​កំពុង​ដង្ហោយ​រក​យុត្តិធម៌​ពី​មន្ត្រី​មាន​សមត្ថកិច្ច​។ កំពង់​ចាំ​មើល​ថា តើ​ជន​បង្កហេតុ​អាច​គេចខ្លួន​ពី​សំណាញ់​ច្បាប់​ឬ​យ៉ាងណា​?​។
​សូម​បញ្ជាក់​ដែរ​ថា​៖​មន្ត្រី​នៃ​អង្គភាព​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្តរមានជ័យ​ធ្លាប់​កើតមាន​រឿងអាស្រូវ​ជាំច្រើន​ករណីយ​មកហើ​យ​ដូចជា​បាញ់បោះ​សេរី​ចាប់វាយ​ដក​ហូូត​សម្ភារៈ របស់​អ្នកកាសែត​ជាដើម​។

 

Filed in: ព័ត៌មានជាតិ