សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជា​ពលរដ្ធ​ជាង បួន​រយ​នាក់ ក្នុង​ឃុំ លុង​ឃុង​

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជា​ពលរដ្ធ​ជាង  បួន​រយ​នាក់   ក្នុង​ឃុំ លុង​ឃុង​

ខេត្ត​រតនគិរី ៖ ដើម្បី​លើក​កំពស់​និង​ផ្តល់​សេវា សុខភាព​ទូទៅ​ជូន​ប្រជា​ពលរដ្ធ​ឥតគិតថ្លៃ​ចំនួន​បួនភូមិ​។​
​ក្រុមការងារ​ថ្នាក់​ខេត្ត​ដែល​ដឹកនាំ​ដោយ​៖ ឯកឧត្តម​លី​.​ធុជ ទេ​សដ៍រដ្ធមន្ត្រី ។ អមដំណើរ​ដោយ ឯកឧត្តម គិត​ទ្រី អភិបាលរង​ខេត្ត​រតនគិរី ព្រមទាំង​អស់លោក លោកស្រី​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត ។ ដឹកនាំ​គ្រូពេទ្យ​ចុះ​ជួយ​ផ្តល់​សេវា​សា​ធា​រណះ​ជូន​ដល់​ប្រជា​ពលរដ្ធ​រស់​នៅ​ដាច់ស្រយ៉ាល  ពិនិត្យ​..​សុខភាព  ចាក់​ថ្នាំ​និង​ផ្តល់​ថ្នាំសង្កូវ​ជូន​ពួកគាត់​គ្រប់រូប​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ នា​ព្រឹក​ថ្ងៃទី​២១​ខែ​មេសា​ឆ្នាំ​២០១៧ នៅ​(​សាលាឃុំ​លុង​ឃុង ) ស្ថិតក្នុង​ភូមិ​លុង​ឃុង  ឃុំ​លុង​ឃុង  ស្រុក​បរ​កែវ  ខេត្ត​រតនគិរី​។​

​ថ្លែង​ក្នុង​វេទិការ​សា​ធា​រណះ ឯកឧត្តម លី ធុជ ទេ​សដ៍រដ្ធមន្ត្រី​បាន​ពាំនាំ​នូវ​ការ​នឹករលឹក ពី​សំណាក់​សម្តេច​តេជោ​សែន   និង​សម្តេច​គតិ​ព្រិទ្ធិ​បណ្ឌិត ប៊ុនរ៉ាន្នី  ហ៊ុន​សែន ដែល​សម្តេច​បាន​យកចិត្តទុកដាក់​ខ្ពស់​ពី​បញ្ហា​សុខភាព​ប្រជា​ពលរដ្ធ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា   ។​

​ប្រជាពលរដ្ឋ​ទាំង​បួន​ភូមិ ប្រមាណ​ជាង​បួន​រយ​នាក់​បាន​សំដែង​នូវ​ការអបអរសាទរ  រីករាយ  រាក់ទាក់ ស្វាគមន៍ ផ្តោត​ទៅលើ​ក្រុម​ការងារ​ថ្នាក់​ខេត្ត​ដែល​ខំ​ចំណាយ​ពេលវេលា​ដ៍​មានតម្លៃ​ចុះមក​ជួយ​ផ្តល់​សេវា​សុខភាព​ជូន​ពួក​គាត់​ដោយ​ឥតគិតថ្លៃ​នា​ឪ​កាស​នេះ​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ សំណះសំណាល​ជាមួយ​បងប្អូន​ប្រជាពល​រដ្ឋ​យ៉ាង​ក្បោះក្បាយ​ថា ៖ គ្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល សម្តេច​តេជោ សែន ជាង​៣០​ឆ្នាំ​កន្លងមកនេះ  ជា​ពលរដ្ធ​យើង​បាន​មើលឃើញ​ពី​ស្នាដៃ សមិទ្ធផល​នានា ផុះ​រីកចម្រើនល​គ្រប់​វិស័យ​ធំៗ​រួមមាន​៖  ផ្លូវថ្នល់ ស្ពាន​ឆ្លង សាលារៀន មន្ទីរពេទ្យ​ព្យាបាល វ៉ា​រី​អគ្គីសន្នី និង​វត្ត​អា​រ៉ា​ម ព្រមទាំង​ហេ​ដ្ឋា​រចនា​រូបវ័ន្ត​។​ល​។ ជាពិសេស ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ឈរ​លើ​លំដាប់​រីកចម្រើន​ធូរធារ មាន​ដីស្រែ ចំការ ផ្ទះ ម៉ូតូ​និង ឡាន​ជិះ​សឹង​គ្រប់​លំនៅដ្ឋាន រហូតមក​ទល់​ពេលបច្ចុប្បន្ន សុំ​បងប្អូន​ឈប់​ជឿរ​ឃោសនា របស់​គណបក្សប្រឆាំង ដែល​ញ៉ុះ​ញ៉​ង់​សន្យា​ខ្យល់ បោកប្រាស់ ធ្វើអោយ​ចលាចល់ ។​ល​។​

​ឯកឧត្តម​ទេ​សដ៍រដ្ធមន្ត្រី​បាន​បន្តថា​៖  នៅ​ថ្ង​ទី​០៤ ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ សុំ​បងប្អូន​ប្រជា​ពលរដ្ធ​ទាំ​អស់​គ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ក្នុង​លំដាប់​លេខ ២ អោយបាន​គ្រប់ៗ​រូប ដើម្បី​សន្តិភាព ស្ថេរភាព​នយោបាយ​បន្តទៅ​ទៀត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​តំណាង​លោក​គ្រូពេទ្យ​ស្ម័គ្រចិត្ត  លោក ថា ប៊ុន​ថាក់  អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី បាន​អោយ​ក្រុម​អ្នក​សារព័តិ​មានដឹងថា​៖  លោក​សប្បាយចិត្ត​ខ្លាំងណាស់​បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ ចុះ​ជួយ​ផ្តល់​សេវា​សា​ធា​រណះ​ជូន​បងប្អូន​ប្រជា​ពលរដ្ធ​ដោយ​ឥតគិតថ្លៃ​នៅតាម​តំប​ន់​ដាច់​ស្រ​យ៉ាល  ដោយ​មើលឃើញ​ពី​ទុក្ខលំបាក់​ពី​ពួក​គាត់​រស់នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​។

​លោក​បន្តថា ៖ ជំងឺ​ដែល​កើតមាន​ចំពោះ​ពួកគាត់​ភាគច្រើន​ជា​ជំងឺ ក្រពះ​ពោះវៀន   គ្រុនចាញ់  និង​ជំងឺ​សើរ​ស្បែក ៕

Filed in: ព័ត៌មានជាតិ