សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ចោមចៅ​ព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ

​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ចោមចៅ​ព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ

រាជធានី​ភ្នំពេញ ៖ រយៈពេល​២​ខែ​កន្លងទៅ​នេះ​បទល្មើស​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ភូមិសាស្ត្រ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ភ័យខ្លាច​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​ការបង្ក្រាប របស់​សមត្ថកិច្ច​នៅមានកម្រិត ដូចជា​ករណី​ប្លន់​ប្រដាប់អាវុធ ករណី បាញ់បោះ​អនាធិបតេយ្យ ចោរឆក់​តាម​ដងផ្លូវ ចោរ​កាច់​សោក​ម៉ូតូ និង​ចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​យក​ទ្រព្យសម្បត្តិ បាន​កើតឡើង​ជា​បន្តបន្ទាប់​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​។​

​ប្រជាពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល រស់នៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រាប់​អោយដឹងថា នៅ​ជិត​ផ្ទះ​របស់​គាត់​មាន​ក្រុមក្មេងស្ទាវ​ជំ​ទងៗ​ទាំងប្រុស​ទាំងស្រី បាន​ប្រមូលផ្តុំ​គ្នា​សម្ងំ​ប្រើប្រាស់​គ្រឿងញៀន និង​ជួញដូរ​គ្រឿងញៀន នៅក្នុង​បន្ទប់​ជួល ហើយ​គាត់​បាន​លួច​រាយការណ៍​ទៅ​សមត្ថកិច្ច​២-៣​ដង​ដែរ តែ​ហាក់ដូចជា​អត់​ប្រយោជន៍​ទាល់តែសោះ​។

​ទន្ទឹម​នឹង​នេះ​ប្រជាពលរដ្ឋ​នៅតែ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម ហើយ​អំពាវនាវ​ឲ្យ​លោក អនុសេនីយទោ សៅ សារិទ្ធ ស្តីទី​ប៉ុស្តិ៍នគរបាល​ចោមចៅ  និង អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក យឹម សារ៉ាន់ សូមមេត្តា​យកចិត្តទុកដាក់ ក្នុង​ការអនុវត្ត​គោល នយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។ ក្នុងនោះ​ការបង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ ការបង្ក្រាប​បទ ល្មើស​ចែកចាយ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន និង​អំពើ​ចោរកម្ម​លួច​ប្លន់ គឺជា​បញ្ហា​ចាំបាច់​បំផុត​៕

Filed in: ព័ត៌មានជាតិ