សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលករ​ខ្មែរ​ដេក​ពេញ​ព្រៃ​តាម​ព្រំដែន​បម្រុង​ឆ្លង​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​

ពលករ​ខ្មែរ​ដេក​ពេញ​ព្រៃ​តាម​ព្រំដែន​បម្រុង​ឆ្លង​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​

​ខេត្ត​បន្ទាយមានជ័យ ​៖ ​ពលករ​ចំណាកស្រុក​រាប់រយ​នាក់​ក្នុង​មួយ​ថ្ងៃៗ បាន​ស្ទះ​ដំណើរ​តាម​មាត់​ច្រករបៀង​មួយចំនួន​ក្នុង​ស្រុក​អូរជ្រៅ ដើម្បី​ឆ្លង​ដែន​ចូល​ទៅ​ដី​ថៃ ហើយ​បាន​នាំគ្នា​ដេក​រដូករណែល​ក្នុងព្រៃ​អត់បាយ​ក្រហាយ​ទឹក​ខ្លះ​មាន​ទាំង​កូនតូច​ដេក​ហាល ទឹក​សន្សើម ទឹកភ្លៀង​មើលទៅ​គួរ​ឲ្យ​សង្វែគ​ណាស់​។​

​បើ​តាម​ការសាកសួរ​ទៅ​ពលករ​ខាងលើ​គឺ​៩០​ភាគរយ​អះអាងថា ធ្លាប់​មាន​ការងារ​ធ្វើ​តាម​បណ្តា​ខេត្ត​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ​ពួកគេ​វិលត្រឡប់​មក​កម្ពុជា​មុន​ពិធី​បុណ្យចូលឆ្នាំថ្មី ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​មន្ទីរ​ការងារ ដែល​ស្នើ​សុំ​ដោយ​ថៅកែ​របស់​ពួកគេ​ទេ ទើប​វិលត្រឡប់​ចូល​តាម​ច្រករបៀង​នានា​តាម​បន្ទាត់​ព្រំដែន ដោយ​លួចលាក់​បែបនេះ ទៅដល់​កន្លែង​ធ្វើការ​ថៅកែ​គេ​នឹង​ទទួលយ​កឲ្យធ្វើការ​។​

​ក្រុម​ពលករ​មួយចំនួន​និយាយ​ថា មក​ដល់​ព្រំដែន​២​ទៅ​៣​យប់​ហើយ​អត់​មាន​ទឹក​ងូត​ទេ ត្រូវ​ក្រុម​មេខ្យល់​ដាក់​ឲ្យ​ដេក រង់ចាំ​រថយន្ត​ថៃ​មក​ទទួល​ខណៈ​ពលករ​ខ្លះ​និយាយថា ដំបូង​បាន​ទៅ​ច្រកព្រំដែន​ក្នុង​ខេត្ត​បាត់ដំបង ជា​កន្លែង​ដែល​ពួក​គេ​ឆ្លង​ដែន​មកពី​ដី​ថៃ ។ លុះ​ក្រោយ​បញ្ចប់​ពិធី​បុណ្យចូលឆ្នាំថ្មី ត្រឡប់​ទៅ​តាម​ច្រករបៀង​ដដែល​នេះ​បែរជា​គេ​ហាមឃាត់ ទើប​នាំគ្នា​សម្រុក​មករក​ច្រករបៀង​ក្នុង​ស្រុក​អូរជ្រៅ​វិញ​ម្តង​ក្រែង​ស្រួល​ជាង ។​

​ការ​ចេញ​ដំណើរ​ចូល​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ត្រូវបាន​កំណត់​លើ​មេខ្យល់​មាន​វគ្គ​មាន​លេខ​រៀង​ម្តង​៤០​នាក់ តម្រូវ​តាម​រថយន្ត​ថៃ ដោយ​មនុស្ស​ដើរ​តែ​ខ្លួន​កាត់​ព្រៃ​ទម្រាំ​រថយន្ត​មក​ដឹក ព្រមទាំង​មាន​រថយន្ត pick up ខ្មែរ​ដឹក​កាបូប ឬ​អីវ៉ាន់​ទៅតាម​ក្រោយ ។ ក្រុម​ពលករ​ខ្លះ​ថា ពួកគេ​ចំណាយ​ម្នាក់​២.៣០០​បាត ឯ​ខ្លះ​ថា​៣.០០០​បាត តាម​គោលដៅ​ជិត​ឫ​ឆ្ងាយ​។ អ្នក​មាន​កន្លែងដេក​ត្រឹមត្រូវ​ហាក់​ស្ងប់ស្ងាត់ ប៉ុន្តែ​សម្រាប់​អ្នក​ដេក​តាម​ក្រោម​ដើមឈើ និង​ហាលសន្សើម​មាន​ទាំង​កូន​តូច​ទៅ​ជាមួយ​ផង​ចាំ​នៅ​បរិវេណ​ឈរជើង​របស់​យោធា​ខ្មែរ​ជាប់​ខ្សែ​ព្រំដែន ។ គ្រប់​គ្នា​រអ៊ូរទាំ​ថា ពិតជា​ពិបាក​ណាស់​ហើយ​ថា បើ​នៅ​តែ​មិន​មាន​រថយន្ត​មក​ដឹក​ទេ ពួក​គេ​អះអាង​ថា នឹង​ត្រឡប់​ទៅ​ស្រុក​វិញ​ហើយ​។​

​ជុំវិញ​ករណី​ខាងលើ​ក្រុម​យោធា​និយាយថា ពិបាក​ក្នុង​ការទប់ស្កាត់​ណាស់ ដោយសារ​មួយ​រយៈ​ចុងក្រោយ​នេះ​សមត្ថកិច្ច​ថៃ​ពង្រឹង​ទប់ស្កាត់​ពលករ​ឆ្លងដែន​ខុសច្បាប់ ចូល​ទៅ​ទឹកដី​របស់គេ ម្យ៉ាង​ក្រុម​ពលករ ត្រូវ​ក្រុម​មេខ្យល់​ដឹក​ទៅ​ដាក់​ចោល​តាម​បន្ទាត់​ព្រំដែន ទើប​មាន​ពលករ​កកស្ទះ​នៅ​តាម​ច្រករបៀង​យ៉ាង​ដូច្នេះ​។​

​ចំពោះ​បញ្ហា​នេះ​ហាក់​បាន​ក្លាយទៅជា​ការឆ្លង​ដែន​ធម្មតា​ទៅហើយ សម្រាប់​ពលករ​ចំណាកស្រុក​ខ្មែរ​ដែល​តែង​សម្រុកចូល ទៅ​ប្រទេស​ថៃ​វិញ​នៅក្រោយ​ពិធី​បុណ្យចូលឆ្នាំថ្មី ។​មើលឃើញ​ជាក់ស្តែង​ពិតជា​ល្ហេមល្ហាម​មែនហើយ ដែល​ពួកគេ​ប្រថុយ​គ្រោះថ្នាក់​បែប​នេះ ។​

​នៅ​ស្រុក​ខ្មែរ​យើង​មាន​ការដ្ឋាន​សំណង់​ច្រើនណាស់ រក​ពលករ​ធ្វើការ​មិន​បាន​គ្រប់គ្រាន់​ទេ ទីណា​ក៏​ខ្វះ​កម្លាំង​ពលកម្ម​ដែរ មិន​គួរ​ធ្វើ​កម្ម​បែបនេះ​សោះ​រីឯ​ប្រាក់កម្រៃ​ក៏​សមរម្យ​គួរសម​ផងដែរ​៕

Filed in: ព័ត៌មានជាតិ