សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជុំ​សាមញ្ញលើក​ទី ៧ អាណត្តិ​ទី​២ ក្រុមប្រឹក្សា​ខេត្ត​

​ប្រជុំ​សាមញ្ញលើក​ទី ៧ អាណត្តិ​ទី​២ ក្រុមប្រឹក្សា​ខេត្ត​

កិច្ចប្រជុំ​សាមញ្ញោ​លីក​ទី​៧ អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី ០១ ខែ​ធ្នូ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុក វង្ស ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ហើយ​ក៏​មាន​វត្តមាន ឯកឧត្តម​លោក លោកស្រី ជា​អភិបាល អភិបាលរង​ខេត្ត អញ្ជើញ​ចូលរួម​ផងដែរ​។​

​កិច្ចប្រជុំ​បាន​អនុម័ត​សេចក្តីព្រាង របៀបវារៈ​កិច្ចប្រជុំ​សាមញ្ញោ​លីក​ទី ៧ ក៏​ដូចជា​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​​កិច្ចប្រជុំ​សាមញ្ញោ​លីក​ទី​៦ កាលពី​ថ្ងៃ​ទី ៣០ ខែតុលា ឆ្នាំ​២០១៤ ហើយក៏​បាន​ស្តាប់​របាយការណ៍ សកម្មភាព​ការងារ​របស់ គណៈ​កម្មា​
​ធិ​ការ ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ប្រចាំ​ខែ​វិច្ឆិការ ឆ្នាំ​២០១៤ ដែល​រាយការណ៍​ដោយ​លោក​ជុំទាវ អ៊ីវ តារា ប្រធាន ​គ​,​ក​,​ស​,​ក ខេត្ត ព្រំ​ទាំង​បាន​ពិនិត្យ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង របាយការណ៍​ប្រចាំត្រីមាស​ទី​៣ គឺ​ខែ​កក្ត​ដា សីហា កញ្ញា​
​ឆ្នាំ​២០១៤ និង​សេចក្តីព្រាង របាយការណ៍ ខែតុលា ឆ្នាំ​២០១៤ របស់​រដ្ឋបាល​ខេត្ត រាយការណ៍​ដោយ​លោក ឌី ពៀ​ច នាយក​ទី​ចាត់​​ការ​សាលាខេត្ត និង​ពិនិត្យ​ពិភាក្សា​ផ្តល់យោបល់ លើ​ឯកសារ នៃ​កិច្ចដំណើរការ ក្នុង​ការរៀបចំ​វេទិកា ផ្សព្វផ្សាយ​ពិគ្រោះ យោបល់​​របស់​ក្រុមប្រឹក្សា​ខេត្ត សម្រាប់​ឆ្នាំ​២០១៤ រាយការណ៍​ដោយ​លោក សឿ​ម ប៊ុន​រិទ្ធី នាយក​រដ្ឋបាល​សាលាខេត្ត​។ ទ​មក​កិច្ចប្រជុំ បាន​​បញ្ចេញ​យោបល់ លើក​ជា​សំណួរចម្លើយ យ៉ាង​ផុលផុស ក្នុង​គោលដៅ​ជម្រុញ គ្រប់​សកម្មភាព​នៃ​ការអភិវឌ្ឍន៍ លើ​គ្រប់​វិស័យ​ក្នុង​​ខេត្ត ឱ្យ​កាន់តែ​រីកចំរើន​មួយ​ក​ម្រឹត​ថែមទៀត​។​

​ឯកឧត្តម អ៊ុ វង្ស បាន​ថ្លែងអំណរគុណ ដល់​ក្រុមប្រឹក្សា​ខេត្ត ពិសេស​ឯកឧត្តម អភិបាល អភិបាលរង​ខេត្ត ដែល​បាន​សហការ​​យ៉ាង​ល្អ ក្នុង​ការអភិវឌ្ឍន៍ សម្រេចបាន​លទ្ធផល​ជា​បន្តបន្ទាប់ ពិសេស ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ធ្វើឱ្យ​​គ្រប់​សកម្មភាព នៃ​បទល្មើស​មាន​ការថយចុះ ធានា​បាន​សន្តិសុខ សណ្តាប់ធ្នាប់ ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ និង​កាន់តែ​មាន​​ជំនឿ​មកលើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​យើង មួយ​កំរិត​ថែមទៀត ៕​

 

2014_12_02a (4) 2014_12_02a

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី