សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមាជិក​គណបក្ស​ហ្វ៊ុនហ្វ៊ុនស៊ិនប៉ិច និង​សង្គ្រោះ​ជាតិ ក្រោយ​ពី​អស់ផំនឿ​លើ​ថ្នាក់ដឹកនាំ របស់​ខ្លួន​បាន​ចូល​មក​គណបក្ស​ប្រជាជន​កម្ពុជា​

​សមាជិក​គណបក្ស​ហ្វ៊ុនហ្វ៊ុនស៊ិនប៉ិច និង​សង្គ្រោះ​ជាតិ ក្រោយ​ពី​អស់ផំនឿ​លើ​ថ្នាក់ដឹកនាំ របស់​ខ្លួន​បាន​ចូល​មក​គណបក្ស​ប្រជាជន​កម្ពុជា​

​ខេត្ដ​រតនគិរី ៖​សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​សង្គ្រោះ​ជាតិ​ចំនួន ១២​រូប នៅ​សង្កាត់​យក្ស​ឡោម បាន​ចុះ​ចូល​មក​រួបរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ពី​ពួកគាត់​លែងមាន​ជំនឿ​លើ​ថ្នាក់ដឹកនាំ​តទៅទៀត​។ ការ​ចុះចូល​របស់​សមាជិក​គណបក្ស​ទាំងពី​នេះ គឺ​ត្រូវបាន​គណបក្ស​ប្រជាជន​ធ្វើ​ពិធី​ទទួល​នៅ​ព្រឹក​ថ្ងៃទី ២០ មេសា​នេះ នៅក្រោម​ម្លប់ឈើ​ដ៏​ត្រជាក់​ក្នុង​រមណីយដ្ឋាន​បឹង​យក្ស​ឡោម ក្នុង​សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្ដ​រតនគិរី ។ ការចុះ​ចូល​សមាជិក​ថ្មី​ចំនួន ១២ រូបនេះ គឺ​នៅ​បន្ទាប់​ពី​ពលរដ្ឋ​ជិត ២០០០ នាក់​ស្មើនឹង​ជាង ៤០០ គ្រួសារ​នៅ​ភូមិ​គងធំ ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ បាន​ចូល​មក​គណបក្ស​ប្រជាជន​ដូចគ្នានេះដែរ កាលពី​ថ្ងៃ​ទី ០៨ ខែ​មេសា កន្លងទៅនេះ​។ សមាជិក​ទាំង ១២ រូបនោះ គឺ ១០ រូប​មកពី​គណបក្ស​ហ្វ៊ុន​ហ្វ៊ុនស៊ិនប៉ិច និង 2 រូប​ទៀត មកពី​គណបក្ស​សង្គ្រោះ​ជាតិ​។

​នៅក្នុង​ពិធី​ទទួល​នោះ ពួកគេ​បាន​សម្ដែង​ការខកចិត្ត​ចំពោះ​គណបក្ស​ដែល​គេ​បាន​ចូល​ដែល​ការ​ចូល​គណបក្ស​ប្រជាជន​នេះ បាន​សំអាង​ថា ជា​គណបក្ស​ដែល​សន្យា​ហើយ​ធ្វើ មិន​ដូច​គណបក្ស​ដែល​ពួកគាត់ លង់ខ្លួន គឺ​មិន​មានកា​អភិវឌ្ឍន៍​អ្វី​ទាល់តែសោះ ។

​អនុប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​រតនគិរី ឯកឧត្ដម ណាប់ ប៊ុនហេង មានប្រសាសន៍ថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​នាយ​យក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​និង​កំពុង​ខិតខំ​ខ្លាំង​អំពី​ការថែរក្សា​សន្តិភាព ដែល​បានមកពី​ការលំបាក​។ សន្តិភាព​ពេញលេញ​នៅ​កម្ពុជា ទើបតែ​កើតមាន​១៩៩៨ ដែ​លុបបំបាត់​ចោលបាន​ទាំងស្រុង​នូវ​របប​យោធា និង​នយោបាយ​របស់​ខ្មែរក្រហម ហើយ​បាន​ធ្វើ​សមាហរណកម្ម ក្នុង​សមាគមន៍​ជាតិ មានមុខមាត់​ស្មើភាព ដោយ​មិន​ចាត់ទុក​ជា​សត្រូវ​ទេ ហើយ​បច្ចុប្បន្ន​ក៏​ដូចគ្នា​ដែរ គ្រប់​គណបក្ស​ទាំងអស់ មិន​ត្រូវ​ប្រកាន់​និន្នាការ​គណបក្ស​ណា​ទេ ឲ្យតែ​ចូល​មក​រួបរួម​ជាមួ​យ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ស្មោះស្ម័គ្រ រឺ​មិន​ប្រឆាំង​ដោយ​បិទ​ភ្នែក​តទៅទៀត គឺ​ខិតខំ​ទាំងអស់​គ្នា​អភិវឌ្ឍន៍​ភូមិ ឃុំ តាម​គោលនយោបាយ​អភិវឌ្ឍន៍​របស់​គណបក្ស​កម្ពុជា​ដែល​មាន​ស្រាប់​។

​កម្ពុជា​មក​ដល់ពេលនេះ គឺ​ត្រូវ​គេ​ឃើញថា​ប្រជាជន​នៅ​ទូទាំង​ប្រទេស​បាន​ទទួល​ស្គាល់​ថា ការដឹកនាំ​របស់​នាយ​យក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​បាន​ធ្វើឲ្យ​ប្រទេស​បាន​សុខសាន្ត សប្បាយរីករាយ ការរីកចម្រើន​កាន់តែ​ខ្លាំង​ឡើង​គ្រប់​វិស័យ​ជាមួយ​និង​មាន​នូវ​ទំនើប​ភាវូបនីយកម្ម ។​ល​។

​ជាក់ស្ដែង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​នេះ ក្រុម​យ​វុជន ស្ថាប័ន​ប្រដាប់អាវុធ ជាពិសេស ប្រជាពលរដ្ឋ​បាន​គាំទ្រ​សម្ដេច​តាមរយៈ​ភាពសប្បាយ​រីករាយ​ដែល​មាន​មនុស្ស​រាប់សែន​នាក់​ចូលរួម​ជាមួយ​សម្ដេច​នោះ​៕
​យឹម សារិទ្ធិ​

Filed in: ព័ត៌មានជាតិ