សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកឧត្តម ហោ សារុន អញ្ជើញ​ជា​អធិបតី សិក្ខាសាលា​បញ្ដុះបណ្ដាល​ស្ដីពី ការបង្ការ ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​អេដស៍​ក្នុង​វិស័យ​ទេ​សចណ៍​

​ឯកឧត្តម ហោ សារុន អញ្ជើញ​ជា​អធិបតី សិក្ខាសាលា​បញ្ដុះបណ្ដាល​ស្ដីពី ការបង្ការ ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​អេដស៍​ក្នុង​វិស័យ​ទេ​សចណ៍​

ក្រចេះ​៖ ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិកា​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ អញ្ជើញ​ជា​គណអធិបតី​បើក​សិក្ខាសាលា​បណ្ដុះបណ្ដាល​ស្ដីពី ការបង្ការ ទប់ស្កាត់ ការរីករាយ​ដាល​នៃ​ជំងឺអេដស៍​ក្នុង​វិស័យ​ទេសចរណ៍ ជូន​ដល់​ផ្នែក​ឯកជន​ដែល​បម្រើការ​នៅក្នុង​វិស័យ​ទេសចរណ៍ នា​ព្រឹក​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ ហ៊​រ ប៊ុន្នី ខេត្ត​ក្រចេះ ។​

​លោក រុន ភា​រ៉ា ប្រធាន​មន្ទីរ​ទេ​សរណ៍​ខេត្ត​ក្រចេះ បានឲ្យដឹងថា រាជរដ្ឋាភិបាល បានចាត់ទុក​វិស័យ​ទេសចរណ៍ ជា​មាស​បៃតង និង​ជា​វិស័យ​អាទិភាព​ដ៏​សំខាន់​មួយ​ក្នុង​ការចូលរួម​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​-​សង្គម ដោយ​បាន​នាំមក​នូវ​ចំណូល​ជូន​ជាតិ ផ្ដល់​ឱកាស​ការងារ និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ដើរតួនាទី​យ៉ាង​សំខាន់​ចូលរួម​ទ្រទ្រង់​ដល់​ការធ្វើសមាហរណកម្ម​តំបន់ និង​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​ប្រកបដោយ​ប្រសិទ្ធភាព ។​

​លោក បាន​បន្តថា រម្មណីយដ្ឋាន​ទេសចរណ៍​សំខាន់ៗ​ក្នុង​ខេត្ត​ក្រចេះ មាន​ចំនួន ១៧​កន្លែង​ក្នុងនោះ រម្មណីយដ្ឋាន​ធម្មជាតិ ១០​កន្លែង រម្មណីយដ្ឋាន​ប្រវត្តិសាស្ត្រ ៦​កន្លែង និងរ​ម្មណី​យដ្ឋា​ន​កែ​ច្នៃ​មួយ​កន្លែង សណ្ឋាគារ​មាន​១៣​កន្លែង មាន​៥៤១​បន្ទុប់ ផ្ទះសំណាក់​៤៣​កន្លែង មាន​៣៦០​បន្ទុប់ ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន​មាន​ចំនួន​៣៩​កន្លែង ម៉ាស្សា​សុខភាព​មាន ៨​កន្លង ។​

​លោក រុន ភា​រ៉ា បាន​បន្ថែមថា នៅ​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មាន​សរុប​ចំនួន​១០៤៨៩០​នាក់ ប្រៀបធៀប និង​ឆ្នាំ​មុន​២០១៦ មាន​ចំនួន​១០៣៥៣៣​នាក់ កើនឡើង​ចំនួន​១៣៥៧​នាក់ ស្មើរ​និង​១.៣១% ។​

​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​វគ្គ​សិក្ខាសាលា​ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការ បាន​ថ្លែងឲ្យដឹងថា អេដស៍​ជា​បញ្ហា​ប្រឈម​មួយ ក្នុង​ចំណោម​បញ្ហា​ប្រឈម​នានា ដែល​ធ្វើឲ្យ​រាជរដ្ឋាភិបាលត្រូវ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការលុបបំបាត់​ជំងឺ​នេះ​ឲ្យបាន​តាម​រយៈ​ការកំណត់​នៅ​គោលដៅ​សូន្យ​បី គឺ គ្មាន​ការឆ្លង​ជំងឺអេដស៍​ថ្មី គ្មាន​ការរើសអើង​ទៅលើ​អ្នក​ផ្ទុក​មេរោគ​អេដស៍​និង​អ្នក​ជំងឺអេដស៍ និង​គ្មាន​ការស្លាប់​ដោយសារ​អេដស៍ នៅ​ត្រឹម​ឆ្នាំ​២០២៥ ដោយ​ត្រៀម​នៅ​គោលដៅ ៩០-៩០-៩០ នៅ​ឆ្នាំ​២០២០ និង​គោលដៅ​៩៥-៩៥-៩៥ នៅ​ឆ្នាំ​២០២៥ ។​

​ឯកឧត្តម មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការចូលរួម​ក្នុង​សិក្ខាសាលា​បណ្ដុះបណ្ដាល​ពី​សំណាក់​លោក លោកស្រី​ជា​ប្រតិបត្តិ​ករ និង​លោក លោកស្រី​ដែល​ជា​អ្នកធ្វើការ​ក្នុង​សេវាកម្ម​កម្សាន្ត​ទេសចរណ៍ នាពេលនេះ គឺជា​កម្លាំងចលករ​ដ៏​មាន​ប្រសិទ្ធិភាព​មួយ​បន្ថែម​ទៀត ក្នុង​ការ​ចូល​រួមចំណែក​ធ្វើឲ្យ​សម្រេច​បាន​នូវ​គោលដៅ​របស់​រាជរដ្ឋាភិបាល ៕

Filed in: ព័ត៌មានជាតិ