សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចូល​ឆ្នាំ​មាន់​លោក​ឃ្លាំង​ហួត​ជួប​រឿង​ស៊យ​អ្នកនាង​ច​ន​ចន្ទ័​លក្ខិណា​ជួប​រឿង​ហេង​?

​ចូល​ឆ្នាំ​មាន់​លោក​ឃ្លាំង​ហួត​ជួប​រឿង​ស៊យ​អ្នកនាង​ច​ន​ចន្ទ័​លក្ខិណា​ជួប​រឿង​ហេង​?

ភ្នំពេញ ៖ ករណី​លោក​ឃ្លាំង​ហួត​អភិបាលខណ្ឌ​ជ្រោយចង្វារ​ទិញ​ស្បែកជើង​តម្លៃ​មួយ​ពាន់​ដុល្លារ​អាមេរិក ឲ្យ​អ្នកនាង​ចនចន្ទ​លក្ខិ​ណា ដែល​គេ​ដឹងថា ជា​ប្រពន្ធ​មិនទាន់​រៀបការ​របស់លោក ហេង ឡុង ទុក​ដូចជា​ការដូ​ឆ្នាំមាន់​២០១៧​នេះ បាន​ធ្វើឲ្យ​មាន​ការចាប់អារ​ម្មណ៍​នៅ​ក្នុង​បណ្តាញ​សង្គម ។ បន្ទាប់ពី​ទទួលរង​ការរិះគន់​ចាស់ដៃ​ពី​អ្នកលេង​ហ្វេ​សប៊ុក ។​

​ក្រោយពី​កើត​រឿង​នេះ លោក ឃ្លាំង ហួត បាន​ចេញ​មុខ​បកស្រាយ​តាម​បណ្តាញ​ហ្វេ​សប៊ុក ដោយ​បាន​ចាត់ទុកថា រឿងនេះ ជា​រឿង​ស៊យ​ធំ​មួយ សម្រាប់​រូបលោក​ក្នុង​ឆ្នាំ​ថ្មី និង​បាន​ស្នើ​ដល់​អ្នកព័ត៌មាន​មើល​តម្លៃ​លុយ​ឲ្យបាន​ច្បាស់​ផង​។​«​ដល់ក​ហើយ​ខ្ញុំ ប្ដី​ច​ន​ច័ន្ទ ផ្ដាំ​ទិញ​ស្បែកជើង ផ្ញើ​ប្រពន្ធ​ជា​កាដូរ​ចូលឆ្នាំ​ខ្មែរ តម្លៃ​ក្នុង​វិក័យប័ត្រ គឺ​លុយ​អារ៉ាប់​មិនមែន​ដុល្លា​ទេ យួរ​ស្បែកជើង​មក ហត់​ចង់​ងាប់ បែរ​ជា​គេ​រិះគន់​ខ្ញុំ​គ្មាន​ប្រណី​។

​ប្ដី​ចេញ​លុយ ប្រពន្ធ​អ្នក​ពាក់ ខ្ញុំ​អ្នក​ទិញ ហើយ​យួរ​មកឲ្យ គឺ​ត្រូវបាន​មតិ​មួយចំនួន​រិះគន់​ខ្ញុំ​។ មុន និង post មើល​ផង​លោក​អឺយ​លោក ងាប់​គេ​ងាប់​អែង​អស់ហើយ​។ ចាត់ទុក​ជា​ស៊យ​សំរាប់ ឆ្នាំ​ចាស់​ទៅ​ចុះ​»​។

​តាម​ការបកស្រាយ​នេះ​មានន័យថា​លោក ឃ្លាំង ហួត មិន​បាន​ចំណាយលុយ​ផ្ទាល់ខ្លួន ដើម្បី​ទិញ​របស់​មានតម្លៃ គឺ​ស្បែកជើង​មួយគូ​នេះ ឲ្យ​តារា​សម្ដែង ច​ន ច័ន្ទ​លក្ខិណា នោះ​ទេ​គ្រាន់តេ​ជា​អ្ន​យកាន់​ឲ្យ ពោល​គឺជា​លុយ​របស់​ប្ដី ច​ន ច័ន្ទ​លក្ខិណា គឺ​លោក ហេង ឡុង ជា​អ្នក​ផ្ញើ និង​ផ្ដាំ​ឲ្យ​លោក ឃ្លាំង ហួត ទិញ​ឲ្យស្រប​ពេលដែល​លោក​អភិបាល​ខណ្ឌ​រូបនេះ ទៅលេង​នៅ​ប្រទេស​អា​រាប់ និង​ក្នុង​ទីក្រុង​ឌួ​បៃ​។

​ស្តាប់​ទៅ​ម្យ៉ាងដែរ តែ​បើ​តាមរយៈ​ការ តារា​ម៉ូឌែ​ល​និង​សម្ដែងនាង ច​ន ច័ន្ទ​លក្ខិណា​ដែល​បង្ហោះ​ក្នុង​ហ្វេ​សប៊ុក​ដូច​ជា​ចង់​បញ្ជាក់​ថា ស្បែកជើង​មួយគូ ដែល​មាន​តម្លៃ​ជាង​១​ពាន់​ដុល្លារ (៣៧០០​លុយ​អារ៉ាប់ ឬ 3700 AED) នេះ គឺ​លោក​អភិបាលខណ្ឌ​ជ្រោយចង្វារ ឃ្លាំង ហួត ជា​អ្នកទិញ​ឲ្យទៅ​វិញ​។​«​ចូល​ឆ្នាំ​ហើយ​ហេងៗ​ហ្ម​ង មិន​ដែល​ប៉ង មិន​ដែល​ស្រ​ម៉ៃ​ថា នឹង​បាន​ប្រើ​វា​ទេ ស្រឡាញ់​ណាស់​តែ​មិន​ហ៊ាន​ប្រាថ្នា ហើយក៏​មិន​ហ៊ាន​ចំណាយ​លុយ​លើ​របស់​ថ្លៃ​ដែរ​!! អរគុណ​បងប្រុស Khliang Huot (​ឃ្លាំង ហួត​) ដែល​បាន​ឲ្យ​កាដូរ​ឆ្នាំ​ថ្មី​មក​ប្អូនស្រី ហេតុតែ​ចង់ឲ្យ​ប្អូនស្រី​មាន​របស់ brand ប្រើ ដើម្បី​ឲ្យចូល​ចំណោម​គេ បងខំ​ទិញ​ពី​បរទេស​មក​ឲ្យ​ប្អូន អរគុណ​ចំពោះ​ទឹកចិត្ត​ដ៏​ល្អ​របស់​បងប្រុស ខ្ញុំ​ដឹង​ថា មនុស្ស​ប្រុស​ពិបាក និង​មិន​ចូលចិត្ត​ទិញ​របស់​មនុស្ស​ស្រី តែ​បង​ទិញ​ឲ្យ​ប្អូន ហើយ​ត្រូវចិត្ត​ប្អូន​ទៀត អត់​មាន​សួរ​ប្អូន​ទេ តែ​បង​រើស​ពណ៌​ឲ្យ​ប្អូន យ៉ាង​ពេញចិត្ត​ស្តូក​តែម្តង ពណ៌​នេះ គឺ​មិន​រើស​សម្លៀកបំពាក់ ហើយ​ប្រើ​បាន​គ្រប់​កម្មវិធី​..!»​។

​នាង​បាន​បន្ត​សារ​ទៀត​ថា «​អរគុណ​ខ្លាំង​ណាស់​បង នូវ​ទឹកចិត្ត​មួយ​នេះ ខ្ញុំ​នឹង​ចងចាំ​មិន​ភ្លេច ហើយក៏​មិន​ហ៊ាន​ប្រើ​ទេ ខ្លាច​ខូច ព្រោះ​មិន​ដែល​ហ៊ាន​ទិញ​ស្បែកជើង​ថ្លៃ​ទេ ខ្លាច​ខូច ហើយ​ស្តាយ hashashas ចង់​និយាយ​ថា គេង​មើល​ម៉ា​យប់​ហើយ រហូត​ដាក់​តាម​ឡាន​មើល​តាម​ផ្លូវ​ទៀត បង​ឡុង​បង្អាប់​ថា អូន​ឯង​ទុក​មើល ឬ​ទុក​ពាក់ ឃើញ​តែ​អង្អែល និង​កាន់​មើល​រហូត hashashas អត់​ហ៊ាន​ពាក់​ទេ បើ​ខូច​ស្តាយ​ណាស់ ព្រោះ​វា​ស្អាត​ពេក !!!! ហេតុតែ​គ្នា​មិន​ដែល​មាន​ស្បែកជើង​ថ្លៃ​ពាក់​..!»​។

​ក្រោយពេល​ព័ត៌មាន​នេះ​បាន​ចុះផ្សាយ​រួច អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​ដែល​ជា​ប្រធាន​សមាគម​សិល្បៈ​ស្មគ្រ័ចិត្ត ក្តៅស្លឹកត្រចៀក​យ៉ាងខ្លាំង ដោយសារ​ចាត់ទុកថា​ជា​ការចុះផ្សាយ​មិន​ពិត​។ តារា​ស្រី​រូបនេះ​បាន​សរសេរថា​៖​ចំពោះ បងៗ រៀន​សរសេ​រព័ត​មាន​អោយមាន​វិជ្ជា​ជី​វះ​ក្នុង​ខ្លួន​ផង បើ​ខ្លួន​មិន​ស្គាល់​រូបិយប័ណ្ណ​របស់​ប្រទេស​ណា​ផង​តើ​សរសេ​រព័ត​មាន​អោយ​អ្នកណា​ជឿ ? ឬ​ក៏​ដឹង​ធ្វើ​មិនដឹង​ហើយ​កេងចំណេញ​ទាំង​បំពាន ? វិជ្ជា​ជី​វះ​អ្នក​លាប​ពណ៍​ពី​ស​ទៅ​ខ្មៅ​ធ្វើ​អោយ​មនុស្ស​វឹកវរ ខ្ញុំ​អរគុណ​ដែល​ជួយ​ផ្សព្វផ្សាយ តែ​ខ្ញុំ​អត់​ចង់អោយ​ផ្សព្វផ្សាយ​ពី​អ្វី​ដែល​ធ្វើអោយ​ប៉ះពាល់​អ្នក​ដទៃ​ឡើយ ខ្ញុំ​សុំអោយ​បងៗ​សា​ព័ត​មាន​ជួយ​ផ្សព្វផ្សាយ​ការងារ​សង្គម​របស់​ស​មាគ​ម​មិត្ត​សិល្បៈ​របស់​ខ្ញុំ​ផង
​តែ​បងៗ​ខ្លះ​រឿង​ការងារ​សង្គម​មិន​សូវ​អើពើ​ផ្សព្វផ្សាយ​អោយ​ទូលំទូលាយ​ទេ ខ្លះ​ធ្វើ​មិនដឹង ធ្វើ​មិន​ឃើញ ទោះ​ខ្ញុំ​បង្ហោះ​រហូត​ចង់​ធ្លាយ Acc របស់​ខ្ញុំ​ក៏​បងៗ​ខ្លះ​មិន​ជួយ​ផ្សាយ​ផង តែ​បើ​រឿង​ទាញ​ប្រយោជន៍​អ្វី​ម្យ៉ាង​គឺ​បង​លឿន​ណាស់ សរសេរ​ដោយ​មិនបាច់​ពឹង ធ្វើ​បែប​នេះ​គឺ​ធ្វើអោយ​មនុស្ស​កាន់តែ​ខ្លាច​អ្វីៗ​ជុំវិញ​ខ្លួន​រហូត​ក្លាយទៅជា​សម្ពាធ​មួយ​ក្នុងការ​រាប់អាន និង ប្រាស្រ័យ​ទាក់ទង​គ្នា​៕

​ស្រី​ស្អាត​ច្រើន​តែ​ហេង​ចឹង ! តែ​ម្រាប់​លោក ឃ្លាំង ហួត បើ​គេ​មិនទាន់​ភ្លេច​ទេ​កាលពី​អំឡុង​ឆ្នាំ​៩០​ប្លាយ​កាល​នៅ​ជា​អភិបាល​ខណ្ឌ​ទួលគោក​ក៏​ធ្លាប់​ផ្ទុះ​រឿងអាស្រូវ​ស្រី​ញី​ជាមួយ​អ្នកស្រី​ម៉ៅ​សុច​ន្ធី​ដែល​ជា​តារាចម្រៀង​និង​សម្តែង​ម្តង​ផងដែរ ។ ចឹង​បាន​ថា​បុរស​ខ្លាំង​ខាង​ទំនាក់ទំនង​នយោបាយ​ជាមួយ​ពួក​អាវ​ក្រហម​តែ​បែ​ជា​ជួប​រឿង​ស៊យ​ជាមួយ​ស្រី​ញី​ទៅវិញ​៕

Filed in: ព័ត៌មានជាតិ