សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រី​ច្រកព្រុំដែន​អូរ​ស្មាច់ ចោទប្រកាន់​គ្នា​រឿង​ពុករលួយ​!

​មន្ត្រី​ច្រកព្រុំដែន​អូរ​ស្មាច់ ចោទប្រកាន់​គ្នា​រឿង​ពុករលួយ​!

ឧត្តរមានជ័យ​៖​ខេត្ត​ឧត្ដរមានជ័យ មាន​ច្រកព្រុំដែន​អន្តរជាតិ​បី​បើក​ឲ្យ​ឆ្លងកាត់​ចេញ​ចូល ប្រទេស​ថៃ​។ ០១ ច្រក​ជាំ​ស្រ​ង៉ាំ ក្នុង​ស្រុក​អន្លង់វែង ០២​ច្រក​អូ​ស្មាច់ ក្នុង​ក្រុង​សំរោង ០៣​ច្រក​ជប់ គរ គី​ក្នុង​ស្រុក​បន្ទាយ​អំពិល ។ តែ​ច្រក​អូរ​ស្មាច់​ជា​ច្រក​ព្រុំដែន​ដែល​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ច្រើន គួ​សំ​ជាងគេ ដោយសារ​ផ្លូវ​នេះ ជំរាល​ទេ​មិន​មាន​ចំណោត ធ្វើឲ្យ​អ្នក​រកស៊ី ក៏​ដូចជា​ឡាន​ដឹក​ទំនិញ​ធំៗ ធ្វើចរាច​រណ៏បាន​ស្រួល​ក៏​ដូចជា​ប្រជាពល​រដ្ឋ​ចេញ​ចូល​រកស៊ី​ទៅ​ព្យាបាល​ជម្ងឺ​ផង​ដែរ​។​ចំណុច​នេះ​វា​ក៏​ជា​ប្រភព​ចំណូល​ខុស​ច្បាប់​សម្រាប់​មន្ត្រី​តាម​ស្ថាបន្ថ័​ដែល​ឈរជើង​នៅ​ច្រក​ព្រុំដែន​អូរ​ស្មា​ច់នេះ​ផងដែរ​។

​ជាក់ស្តែង​ថ្មីៗ​នេះ សារព័ត៌មាន​យើង​បាន​ទួល​ពត៏មាន​ពី​មន្ត្រី ច្រក​អូរ​ស្មាច់​ដែល​សុំ​មិន​ចេញ​ឈ្មោះ​ឲ្យដឹងថា ៖ គ្រាន់តែ​ឡាន​ដឹក​ដំឡូង​មី ចូល​ដី​ថៃ​នៅ​ក្នុង ខែ​មករា​មាន ជាង​២០០០​គ្រឿង ខែ​ក​ម្ភះ​ជាង​២០០០​គ្រឿង ។ តែ​អ្វី​ដែល​គួ​ឲ្យ​ចាប់អារម្មណ៏​នោះ​ម្ចាស់​ឡាន ត្រូវ​ជួយ​ចេញ​ថ្លៃ​បាយ ដល់​មន្ត្រី​ប៉ុស្ដិ​ច្រក​អូរ​ស្មាច់​ចំនួន ០៣​ស្ថាបន័​ចំនួន​៣០០​បាត​ប្រាក់​ថៃ​។​ក្នុងនោះ ០១​ការិយាល័យ​គយ​និង​រដ្ឋាករ​របស់លោក លោក​គួន​សុភាព​១០០​បាត​ប្រាក់​ថស ។ ០២ មន្ត្រី​កាំកុងត្រូល​របស់លោក លោក​ពេជ្រ​ភារម្យ​១០០​បាត ០៣​ស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ លោក​ផន​គឹម កន មួយ​ប៉ុស្ដិ មួយ​ឡាន មួយ​១០០ បាត​ជា​កំហិត​។​តែ​ទូរលេខ​នេះ​ហាក់​នៅ​មាន ភាព​លាក់លៀម​ស៊ីដាច់​គ្នា​។​ព្រោះ​កាលពី ដើមខែ​មីនា​ឆ្នាំ​២០១៧ លោក​សាន្ដ​ស៊ិន​រី កូនចៅ លោក ផន​គឹម​កន​បាន មក​កត់​ចំនួន​ក្បាល​ឡាន​ដឹក​ដំឡូង​គឺ​ឃើញ​មាន ជាង​៤០០០​គ្រឿង ធ្វើឲ្យ​លោក​សាន្ដ​ស៊ិ​នរី ហួសចិត្ត​ឈឺក្បាល​មិន​នឹកស្មានថា គេ​កុហក​ស៊ីដាច់​បែបនេះ​សោះ​។ តែ​អ្វី​ដែល​លោក​សាន្ដ​ស៊ិន​រី​ឈរ ជើង​មិន​និង​នោះ​គឺ ប៉ុស្ដឹ​ស្នាក់ការ​ត្រួតពិនិត្យ ទទួលបាន​ប្រាក់​ថ្លៃ​បាយ មួយ​ឡាន ២០០​បាត ខ​ណះ​ប៉ុស្ដឺ កាំកុងត្រូល និង​ប៉ុស្ដិ​គយ ទទួល​ប្រាក់​ថ្លៃ​បាយ​ពី​ឡាន ដំឡូង​មួយ​ឡាន ៤០០​បាទ​ប្រាក់​ថៃ កន្លះ​ខែ​ទូរ​ទាត់​ប្រាក់​មួយ​ដង​មិនមែន​១០០​បាត​មួយ​ឡាន​នោះ​ទេ​។​

​ចំណុច​នេះ​បើ​តាម​ប្រភពព័តិមាន​បានឲ្យដឹងថា ៖ មន្ត្រី​ច្រក​ស្មាច់​ឆ្លើយ​បកស្រាយ ថា​ក្រុមហ៊ុន​សុខា​ហាយ​នៅក្នុង ខែ​ក​ម្ភះ​ដឹក​ដំឡូង​ចេញ ១៨០២​គ្រឿង​។​ចឹង​បើ យក​តួលេខ មក​គុណ​វា​មិន​ត្រូវ​ទេ ពី​ព្រោះ​អី​មាន​ក្រុមហ៊ុន សុខា​ហាយ នាំ​ក្បាល​ឡាន​ដោយមាន លោក​ឡុង​សុ​គុន្ធ​ស្នងការរង​នគរបាល​ខេត្ត ឧត្ដរមានជ័យ​គាត់ តែងតែ​យកឈ្មោះ​អ្នកធំ​មក​កាង ។​លោក​ឡុង​សុ​គុន្ធ​នេះ​មិន​បាន​បង់​ប្រាក់​ថ្លៃ​បាយ​ឲ្យ ប៉ុស្ដឺ​ណាមួយ​បាត​ឡើយ​? ។​

​ករណី​មន្ត្រី​ច្រកព្រុំដែន​អូ​ស្មាច់​ប្រព្រឹត្ត​អំពើពុករលួយ​ខាងលើនេះ សារព័ត៌មាន​យើង​បាន​សុំ​លោក សាន្ដ​ស៊ិន រី​ពន្យល់​តាម​ទូរ​សព្ទ័ ។ ពេល​សួរថា​ហេតុ​អី​បានជា កន្លែង​លោក បាន​ថ្លៃ​បាយ​ពី​ឡាន​ដំឡូង​មួយ​ឡាន​តែ ២០០​បាទ​ឯ ប៉ុស្ដិ​ផ្សេង​គេ​បាន ៤០០​បាត លោក​សាន្ដ​ស៊ិន​រី ឆ្លើយ​ថា​រឿង​បែប​ណឹង ខ្ញុំ​មិន​អាច​ប្រាប់​បានទេ​រួច​ក៏​ចុច​ផ្តាច់​ទូរ​សព្ទ ។
​សារព័ត៌មាន​យើង​សួរ​លោក​ពេជ្រ​ភា​រម្យតាម​ទូរសព្ទ័​ទៀត ។ ពេល​សួរថា លោក ឡុង សុ​គុន្ធ ស្នងការរង​នគរបាល​ខេត្ត​ដែល​កាង​ឡាន​ដឹក​ដំឡូង​មាន បាន​ជូន​ថ្លៃ​បាយ​លោក​ទេ​?​។ លោក ពេជ្រ ភារម្យ មេ​កាំកុងត្រូល​ច្រក​ឆ្លើយ​របៀប​គំរាមថា​៖ កុំ​ចេះតែ​សួរ មុន​និង​សួរ​យក​ពត៏មាន​ឲ្យ​ច្បាស់​សិន ចាំ​សួរ មិន​មាន​អ្នករកស៊ី​ដឹក​ដំឡូង​ណាមួយ​បង់​ប្រាក់​ឲ្យ​លោក​មួ​យ​រៀល​ឡើ យ​ហើយ​បើ​ដឹង​ឈ្មោះ​ណា ឲ្យប្រាក់​ប្រាប់​ឲ្យដឹង​ផង រួច​ក៏​ចុច​ផ្តាច់​លែង​និយាយ ។

​សារព័ត៌មាន​យើង​សួរ​លោក គួន សុភាព មេ​គយ​ច្រក​វិញ​តាម​ទូរ​សព្ទ័ ។ ពេល​សួ​ថា តើ​លោក​ឡុង​សុ​គុន្ធ​មាន​បាន​ជូន​ថ្លៃ​បាយ​ទេ​? លោក​ភាព​ឆ្លើយថា គយ​ខំ​បំពេញ​បែប​បត់​ធ្វើឯកសារ​ជួន​ឈ្មួញ​ដឹក​ដំឡូង អ្នកណា​ឲ្យប្រាក់​ថ្លៃ​បាយ ឫ​មិន​ឲ្យ​លោក​មិន​ថា​អី​ទេ សំខាន់​សំរួល ដើម្បី​ប្រជាពលរដ្ឋ​លក់​ដំឡូង​បាន​ថ្លៃ​(​ស៊ិក​) ។ តែ​លោក​គយ​ក៏​ទទួលស្គាល់​ថា ក្រុមហ៊ុន សុខា​ហាយ យ៉ាប់​ជាងគេ (​អា​រឿង​លុយ​ថ្លៃ​បាយ​នោះ​ដែរ​) ។

​សារព័ត៌មាន​យើង​បាន​សួរ​លោក ផន គឹម​កន តាម​ទូរ​សព្ទ័ លោក​បាន​ឆ្លើយ​ថា​ឲ្យ​សួរ​ជំនាញ​ទៅ​គយ ឲ្យដឹង​យ៉ាងណាខ្ញុំ ក៏​ចឹងដែរ ។​

​ទាក់ទង​និង​ករណី​លោក ឡុង សុ​គុន្ធ ស្នងការរង​នគរបាល​ខេត្តឧត្តមានជ័យរក​ស៊ី​កាងឡាង​ដឹក​ដំឡូង​ចូល​ដី​ថៃ​នេះ​ពេល​សួរ​តាម​ទូរ​សព្ទ័​ថា ៖ ហេតុ​អី​បានជា​លោក​មិនឲ្យ​ប្រាក់​ថ្លៃ​បាយ ដល់​ប៉ុស្ដឹ គយ កាំកុងត្រូល និង​ច្រក លោក​សុ​គុន្ធ​ឆ្លើយ​ម៉ា​បាវ​មក​ថា​៖ បើ​ពូក​អ​ស់ណឹង​អត់បាយ​ស៊ី​នៅ​រក​ងាប់​អី​។

​លោក​បំបាត់​អំពើពុករលួយ ដើម្បី​ទិញ​ដំឡូង​ប្រជាពលរដ្ឋ​បាន​ថ្លៃ​លោក​ជា​អ្នក​រត់ការ​ឯកសា​របំ​បែបបទ ឲ្យ​ក្រុមហ៊ុន​យុវជន​សុខា​ហាយ បង់ពន្ធ​ជូន​រដ្ឋ​អស់ហើយ​។ មាន​គយ និង​អន្ត​ប្រវេ​ស​ន៏ គេ​មិន​ទារ​ប្រាក់​ថ្លៃ​បាយ​ទេ តែប៉ុស្ដឹ​កុងត្រូល និង​ច្រក ទ្វារ​ប្រាក់​ពី​គាត់​មួយ​ឡាន​២០០​បាទ​ប្រាក់​ថៃ​។ លោក​ឲ្យ​មួយ​ឡាន​៥០​បាទ តែ​គេ​មិន​យក​ដោយ​គេ​ថា​
​ថា​ខ្ញុំ​ឡុង​សុ​គុន្ធ ឲ្យ​តិចពេ​កដល់​ចឹង លោក​ក៏​មិន​ឲ្យ​តា​ម្រ៉​ង​ទៅ​។​

​លោក​សុ​គុន្ធ​បន្តថា ក្រុម​សុខា​ហាយ ទិញ​ដំឡូង​ថ្លៃ​ជាងគេ ពីរ​បី​ខែ​មុន​នៅ​ឃុំ​លំ​ទង ស្រុក​អន្លង់វែង អ្នក​យក​ដំឡូង​មក​លក់​បាន​ឆ្នោត ផ្សងសំណាង ត្រូវ​ម៉ូតូ ៤​ឫ​៥​គ្រឿង​និង​សម្ភា​រះ​ប្រើប្រាស់​ជា​ច្រើន​ទៀត​និង​ធ្វើ​ផ្លូវ​ជូន​ពលរដ្ឋ លោក​មិនឲ្យ​ប្រាក់​ថ្លៃ​បាយ ពួក​អ​ស់ណឹង ទេ​យក​ប្រាក់ ជួយ​ប្រជាពលរដ្ឋ​ប្រសើ​ជាង​។​បើ​តាម​លោក​សុគន្ធ​ច្រក​អូរ​ស្មាច់​មាន​១២​គ្រុមហ៊ុន​ដឹកជញ្ជូន​ដំឡូង​ឆ្លងកាត់​។

​សារព័ត៌មាន​យើង​សួ​លោក​អ៊ុន ក្រុមហ៊ុន​អង្គរ ច័ន​វេលដ៏​ត្រេដ ពេល​សួ​ថា​តើ​លោក ឲ្យប្រាក់​ថ្លៃ​បាយ ដល់​ប៉ុស្ដឹ គយ ច្រក កាំកុងត្រូល មួយ​ឡាន​អស់​ប៉ុន្មាន​ដែរ លោក​ឆ្លើយ​ថា​មិន​ដឹង​ហើយ​ក៏ បិទ​ទូរ​សព្ទ័​ទៅដោយ​ប្រាប់ថា ចាំ​សួរ​អ្នករត់​ការបង់ប្រាក់​សិន ក្រោយ​មក​តេ​យ៉ាងណាស្រ​ច​តែ​គាត់​មិន​ខ្ចី​លើក​។

​ខាងលើនេះ គ្រាន់តែ​ជា​ព​តិមាន​ត្រួសៗ​ស្តី​ពី​អំពើ​ពុករលួយ​ដែល​បង្កឡើង​ដោយ​មន្ត្រី​៣​ស្ថាបន័​នៅ​ច្រកទ្វារ​អូរ​ស្មាច់​លើតែឡាន​ដឹក​ដំឡូង​តែប៉ុណ្ណោះ​ដើម្បី​ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជ្រាប​ជាព​តិមាន​ចង់​បង្ក្រាបទ​ឬ​អត់​ស្រ​ច​ចិត្ត​ទៅ​ចុះ​។​ឯ​នៅ​ច្រកទ្វារ​ព្រុំដែន​ពីរ​កន្លែង​ទៀត​ក៏​មាន​សេចក្តីរាយការណ៍​ថា​មិន​ខុស​គ្នា​ដែរ​ទេ​អា​រឿង​គាបសង្កត់​អ្នករកស៊ី​និង​ប្រជាពលរដ្ឋ​ឆ្លង​ដែន​នោះ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់