រាជធានីភ្នំពេញ៖នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសធ្ងន់៥នាក់ និងរបួសស្រាល៥នាក់។
នេះបើយោងតាមរបាយការណ៍នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៧គ្រឿង រថយន្ដធុនតូចចំនួន៣គ្រឿង និងអ្នកថ្មើរជើងម្នាក់។ មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន២លើក, មិនគោរពសិទ្ធិ១លើក, ស្រវឹង១លើក, បត់គ្រោះថ្នាក់១លើក និងប្រជែង១លើក៕