សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈើ​ប្រណីត​ច្រើន​សន្ធឹកសន្ធាប់ ក្រោម​បញ្ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ត្រូវ​បង្ក្រាប​និង​បញ្ជូន​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​

ឈើ​ប្រណីត​ច្រើន​សន្ធឹកសន្ធាប់ ក្រោម​បញ្ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ត្រូវ​បង្ក្រាប​និង​បញ្ជូន​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​

រតនគិរី ៖ ឈើ​ប្រណីត​ដ៏​ច្រើន​សន្ធឹកសន្ធាប់ បាន​ត្រូវ​ព្រះរាជអាជ្ញារង ក្រោម​បញ្ជា​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដឹកនាំ​កម្លាំងចំរុះ ចុះបង្ក្រាប​ដល់​ទីតាំង​លាក់ទុក មាន​ចំនួន​2​កន្លែង​ក្នុង​ក្រុង​បាន​លុង​។​

​ហេតុការណ៍​ចុះបង្ក្រាប​នេះ ធ្វើឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង និង​មួយ​កន្លែង​ទៀត នៅក្នុង​ភូមិ​អូរ​រមៀត សង្កាត់​ឡា​បាន​សៀក ។​

​ការចុះ​បង្ក្រាប​នោះ​ដែរ​គេ​ឃើញ​មាន កម្លាំង​អធិការ​ក្រុង​បាន​លុង កងរាជអាវុធហត្ថ​ក្រុង ប៉ូលិស​ប៉ុស្តិ៍​បឹង​កន្សែង និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ  ដែល​ដឹកនាំ​ដោយ​លោក​រ៉ា បូរ៉ាន​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី​។ ចំណែក​ទីតាំង​បង្ក្រាប​មួយកន្លែង​ទៀត ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង ហាក់ ហ៊​ន និង​ក្រុម​កំលាំង​ប្រ​អាវុធ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដូចគ្នា​ផងដែរ​។​

​បើ​តាម​សមត្ថិ​ច្ច​ចុះ​បង្ក្រាប​នេះ​បាន​អោយ​អ្នក​សារពត៌មាន​ដឹងថា ដោយ​មាន​ការបញ្ជា​ពី​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត និង​កម្លាំង​ស៊ើបអង្កេត​ផ្ទះ​ស្តុក​ឈើ​នេះ​ជា​យូរ​មក​ហើយ ទើប​ព្រឹក​ថ្ងៃនេះ​កម្លាំងចម្រុះ​បាន​ចុះ​ឡោម​ព័ទ្ធ និង​ឆែកឆេរ​ប្រទះ​ឃើញ​ឈើប្រណិត​ជាច្រើន​ដុំ​នៅ​ដីឡូត៍​ផ្ទះ​នោះ​តែម្តង តែ​មិនឃើញ​ម្ចាស់​ឈើ និង​ម្ចាស់ផ្ទះ​នោះទេ ឃើញ​តែ​កម្មករ​៣-៤​នាក់​ប៉ុណ្ណោះ​កំពុងតែ​អារ​ជ្រៀក​ឈើ​ក្រ​ញ៉ូង បេង និង​នាងនួន ដែល​បំរុង​លើកដាក់​លើ​ឡាន​សាំ​យ៉ុង លុច្ស​ស៊ីស ត្រៀម​ដឹកយក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។

​សមត្ថកិច្ច​បាន​បន្ថែម​ទៀតថា កម្លាំង​របស់​លោក​បាន​រឹបអូស​ឡាន​៣​គ្រឿង លុច្ស​ស៊ីស សាំ​យ៉ុង និង​តា​កូម៉ា​មួយ​បាំង​កន្លះ និង​មនុស្ស​៤​នាក់  ព្រមទាំង​ឈើប្រណិត​ជា​ច្រើនរឺ​ម៉ក​ម៉ូតូ​។

​វត្ថុតាង​ទាំងនេះ​បាន​ដឹក​ជញ្ជូន​មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត រងចាំ​ម្ចាស់ផ្ទះ ឫ​ក៏​ម្ចាស់​ឈើ​ចូលខ្លួន​មក​ដោះស្រាយ​តាម​ច្បាប់​ព្រៃឈើ ។​

​ការចុះ​បង្ក្រាប​ឈើ​ប្រណីត​នេះ គឺ​ចាត់​ថា​ជា​កាដូ​សំ​រាប់​ឆ្នាំ​ថ្មី ដែល​វា​ជា​សញ្ញា​ប្រាប់ថា អ្នកជំនួញ​បទល្មើស​ព្រៃឈើ​ត្រូវតែ​បញ្ឈប់​រាល់​ការរត់ពន្ធ​ឈើ​ឆ្លងដែន​ដោយ​ខុសច្បាប់​តទៅទៀត ហើយ​នៅពេល​ដែល​សមត្ថកិច្ច​វែកមុខ​ម្ចាស់​បទ​ល្មើស​នោះ ក៏​នឹង​ត្រូវ​រង​នូវ​ការផាកពិន័យ ឬ​អាច​ឈាន​ដល់​ជាប់​ពន្ធនាគារ​ផង​ទៀត​៕
​ដោយៈ យឹម សារិទ្ធិ​

Filed in: ព័ត៌មានជាតិ