សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឧកញ៉ា​លក្ស័មិន​បាន​បើក​សិប្បកម្ម​កែច្នៃ​ឈើ​នៅ​ព្រុំដែន​ក្នុង​ឃុំ​ត្រពាំង​ស្រែ​ខេត្តក្រចេះ​ទេ​តែ​កំពុង​សំរុក​ដឹកឈើ ចូល​យួន​!

ឧកញ៉ា​លក្ស័មិន​បាន​បើក​សិប្បកម្ម​កែច្នៃ​ឈើ​នៅ​ព្រុំដែន​ក្នុង​ឃុំ​ត្រពាំង​ស្រែ​ខេត្តក្រចេះ​ទេ​តែ​កំពុង​សំរុក​ដឹកឈើ ចូល​យួន​!

ខេត្ត​ក្រចេះ ៖ ដូច​ការ​គិតទុ​កចឹងមែន ឧកញ៉ា​អ៊ឹង​តាន់​វីរៈ​ហៅ​ឧកញ៉ា​ល​ក្ស័ ដែល​ជា​ដេញថ្លៃ​បាន​ឈើ​ដែល​នាយ​ឧត្តមសេនីយ៍​សៅ​សុខាប​ង្ក្រា​បបាន កាលពី​ឆ្នាំ​២០១៦ ហើយ​ត្រូវបាន​ក្រសួង​កសិកម្ម​អនុញា​ត្ត​ឲ្យ​បើ​សិប្បកម្ម​កែច្នៃ​ឈើ​នៅ​ព្រុំដែន​ក្នុង​ភូមិ​ត្រពាំង​ស្រែ​ឃុំ​ពីរ​ធ្នូ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​បាន​និង​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​លក់​នៅ​ស្រុក​យួន​តាម ច្រកព្រុំដែន​វ៉ា​លឺ ។​

​ចាប់តាំងពី​ចុង ខែវិច្ឆិកា​ឆ្នាំ​២០១៦ សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ទាំងនោះ​បាន​ដឹក​ចេញពី​ក្រុមហ៊ុន​ហ៊ុន​ប៊ិញ​ហ្វឿក​១​តាម​រយៈ​រថយន្ត​យី​ឌុប​ភ្លៅ​ប្រាំ​ចេញ​ឆ្ពោះ​ទៅកាន់​ទីតាំង​កែឆ្នៃ​ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​ក្រោមលេស​លិខិត​អនុញ្ញាតិ​របស់​រាជរដ្ឋាភិបាល​អោយ​ធ្វើ​ការកែឆ្នៃ​ឈើប្រណិត​បំរើ​ក្នុង​ស្រុក​(​ស៊ិក​)​។ នេះ​បើ​តាម​ការ​ប្រាប់​អោយដឹង​ពី​លោក វង សុខ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី ។

​កាលនោះ លោក វង សុខ​សិរី​បញ្ជាក់ថា ៖ យោង​ទៅតាម​លិខិតអនុញ្ញាត​ផ្តល់​សិទ្ធិ​ទៅអោយ​ក្រុមហ៊ុន​ឈើប្រណិត​ទាំងនោះ ត្រូវបាន​ដាក់​គោលដៅ​អោយ​យក​ទៅ​កែច្នៃ​នៅក្នុង​ទីតាំង​ភូមិ​ត្រពាំង​ស្រែ​តែប៉ុណ្ណោះ​បើ​ខុស​កន្លែង​និង​បង្ក្រាប ។ មាន​សេចក្តីរាយការណ៍​ថា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​លោក វេង សុខុន បាន​ចេញ​សេចក្ដីប្រកាស​ស្ដីពី​ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Lim Royal Joint Stock Company Limited បង្កើត​រោង​ម៉ាស៊ីន​កែច្នៃ​ឈើ និង​ផលិត​គ្រឿងសង្ហារិម​ជា​បណ្ដោះអាសន្ន​មួយកន្លែង​ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​លើ​ផ្ទៃដី​ទំហំ​៨​ហិកតារ​ដោយ​មាន​រយៈពេល​១​ឆ្នាំ​ខណៈ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន គ្រោង​នឹង​ពិភាក្សា​ជាមួយ​ក្រសួង​កសិកម្ម លើ​ការ​មិន​អនុញ្ញាត​ឲ្យមាន​អាជីវ​កម្ម​ឈើ​នៅ​ក្នុង​តំបន់​ដី​សម្បទាន​។

​តែ​ប្រការ​គួ​ឲ្យ​កត់សម្គាល់​គឺ​ទីតាំង​ខាងលើ​នេះ​មិន​ទាន់​មាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​អី​នោះ​ទេ​តែ​ផ្ទុយទៅវិញ​ក្រុមហ៊ុន​ឧកញ៉ា​អ៊ឹង​តាន់​វីរៈ​បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ទៅ​គរ​ស្តុក​ទុក​ហើយ​ស្រេច​ទៅហើយ​ក្រោម​លេស​ថា​ខ្លាច​ភ្លើង​ឆេះ​(​ស៊ិក​)​។​ប៉ុន្តែ​ឥឡូវ​ឈើ​ដែល​ឧកញ៉ា​អ៊ឹង​តាន់​វីរៈ​ហៅ​ឧកញ៉ា​លក្ស័​ដឹកជញ្ជូន​យក​ទៅ​ស្តុក​បានសម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​ខុស​ច្បាប់​តាម​ច្រកព្រុំដែន​វ៉ា​លឺ​តែ​គ្មាន​សមត្តកិច្ច​ណា​យក​ភ្នែក​មើលទេ​ព្រោះ​បាន​លាភសក្ការៈ​ទៅហើយ​។

​សេចក្ដីរាយការណ៍​យ៉ាងច្បាស់​មួយ​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​សម្ពូច​ឃុំ​ឃ្សឹ​ម​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​បានឲ្យដឹងថា​៖​ជា​រាងរាល់ថ្ងៃ​ពួក​គេ​សង្កេតឃើញ​មាន​ឡាន​ប្រភេទ​យី​ឌុប​ប្រាំ​ផ្លូវ​រាប់​សិប​គ្រឿង​ជា​របស​កម្ម​សិទ្ធ​លោក​ឧកញ៉ា​លក្ខ័ស​ម្រុក​ដឹកជញ្ជូន​ឈើហុប​ទាំងមូល​ចេញពី​ក្រុមហ៊ុនខ្មែរ​អង្គរនឹ​ង​ក្រុមហ៊ុន​ដៃ​ថា​ង​ទាំងថ្ងៃទាំងយប់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​7A​ឆ្ទោះទៅ​ចំណុចសជិត​ព្រំប្រទល់​វៀតណាម​ក្នុងភូមិ​វេវ​ឃុំ​ពីរ​ធ្នូ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​រាប់សិប​ឡាន​មិនដឹង​ថា​ស្រប​ច្បាប់​ឬ​យ៉ាងណា​នោះទេ​។

​ករណីយ៍​នេះ លោក វង សុខ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​បែរជា​និយាយប្រាប់​កាសែត​ថា​៖​ឲ្យ​ដឹក​ចេញ​តែ​ឈើ​មុខកាត់​តូចៗ​ឯ​ឈើ​មុខ​ធំ​ត្រូវ​ទុក​កែច្នៃ​(​ស៊ិក​) ។ ការពិត​ច្បាប់​នាំ​ឈើ​ចេញ​គឺ​មានតែ​តាម​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ឬ​ផែ​ភ្នំពេញ​តែប៉ុណ្ណោះ​។​ជាងនេះទៅទៀត​ការនាំ​ឈើ​ចេញ​ដោយ​មិន​មាន​ការកែច្នៃ​ចេញ​ទៅ​ស្រុក​យួន​ត្រូវបាន​រាជរដ្ឋាភិបាល​បញ្ឈប់​លែងឲ្យ​មាន​ទៅហើយ ។ ចឹង​បើដូច​សម្តី​លោក​វង់សុខ​សេរីនិយាយ​គឺ​ខុសច្បាប់​វា​ជា​ការឃុបឃឺត​គ្នា​ប្រព្រឹត្ត​អំពោះពុករលួយ​! ។

​សូមបញ្ជាក់​ថា ៖ កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦​កន្លងមក ប្រមុខ​រាជរដ្ឋាភិបាលតេជោ​ហ៊ុន​សែន​បាន​បង្កើត​គណកម្មកា​ចំរុះ​មួយ​ដើម្បី​បង្ក្រាប់​បទល្មើស​ព្រៃឈើ​នៅ​តាម​បណ្តា​ខេត្ត​ភូមិភាគ​ឥ​សាន្ត​ជាប់​ព្រដ​ឪុំ​ដែ​នយួន​ដឹក ដោយ​លោកនាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ។​ជា​លទ្ធផល​រឹបអូស​បាន​ឈើ​ប្រណីត​ប្រមាណ​៧​ម៉ឺន​ម៉ែត​គីប​តែ​អត់​ចាប់បាន​ក្បាល​ឈ្មួញ​ដែល​ជា​ឧក្រឹដ្ឋជន​ព្រៃឈើ​ណា​ម្នាក់​មក​ផ្តន្ទាទោស​ឡើយ​។

​ឈើ​ប្រមាណ ៧ ម៉ឺន​ម៉ែត​គូប​នោះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដាក់​ដេញថ្លៃ​ចំនួ​១២​លាន​ដុល្លារ​អាមេរិក ។ ទោះជា​យ៉ាងណា​ករណី​ដេញថ្លៃ​ឈើ​នេះ អត់​ឮ​ខាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រកាស​ឲ្យដឹង​ពី​នីតិវិធិ​ដេញ​ហើយ​មាន​មាន​អ្នកណា​ចូលរួម​ខ្លះ​និង​បាន​លុយ​ប៉ុន្មាន​នោះឡើយ​។

​ឥឡូវនេះ ស្រាប់តែ​ឃើញ​មាន​ឡាន​ឧកញ៉ា​ល​ក្ស័ ដឹកជញ្ជូន​ចេញ​ដោយ​ចំហរ​ដែល​មេព្រៃ​ប្រាប់ថា​ឈើ​ដេញថ្លៃ​បាន ។ មាន​ប្រភព​ខ្លះ​និយាយថា ឧកញ៉ា​លក្ស័​ដេញ​ក្នុងតម្លៃ​តែ​៧​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​បង់​ចូល​រដ្ឋ​។​ឯ​៥​លាន​ដុល្លារ​ទៀត​គឺ​សម្រាប់​សេវា​រត់ការ​? ។ មិនអាច​សុំ​ការបកស្រាយ​ពី​លោក​ឧកញ៉ា​លក្ស័​និង​សមត្តកិច្ច​ពាក់ពន្ធ​បាន​នៅឡើយ​តែ​សង្ឃឹមថា​នឹង​មាន​ការពន្យល់​អំពី​មូលហេតុ​ដែល​ឧក​ញ៉​នាំចេញ​ឈើ​ប្រណីត​ទៅ​ស្រុក​យួន​យ៉ាងសកម្ម​នោះ​៕

 

Filed in: ព័ត៌មានជាតិ