រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់(ស្រីម្នាក់) របួសធ្ងន់១៥នាក់(ស្រី៤នាក់) និងរបួសស្រាល១៦នាក់(ស្រី២នាក់) ។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១២គ្រឿង រថយន្ដធុនតូចចំនួន៥គ្រឿង រថយន្ដធុនធំ១គ្រឿង។ មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក, មិនគោរពសិទ្ធ១លើក, មិនប្រកាន់ស្ដាំ១លើក, ស្រវឹង២លើក, កត្តាយានយន្ដ១លើក, និងប្រជែង១លើក៕