សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​ប្រដេញ​គោយន្ត​ដឹកឈើ​រត់​ចូល​ឃ្លាំង​ដំឡូង និង​បង្ក្រាបបាន​នៅ​ចំការ​ច​ន្ទី​

សមត្ថកិច្ច​ប្រដេញ​គោយន្ត​ដឹកឈើ​រត់​ចូល​ឃ្លាំង​ដំឡូង និង​បង្ក្រាបបាន​នៅ​ចំការ​ច​ន្ទី​

ខេត្ត​រតនគិរី ៖ គោយន្ត​ដឹក​ឈើ​មួយគ្រឿង ត្រូវ​សមត្ថកិច្ច​ចាប់ ក្រោយ​ពី​បើក​ចូល​កន្លែង​ឃ្លាំង​ដំឡូង ហើយ​ត្រូវ​ម្ចាស់​ឃ្លាំង​ដេញចេញ រួច​បើក​ចូល​ព្រៃ​ចន្ទី​ខាងក្រោយ​ភូមិ​។​

​គោយន្ត​ដឹក​ឈើ​នោះ ត្រូវ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋ​ខេត្ត និង កងរាជអាវុធហត្ថ​ខេត្ត ចាប់​នៅ​វេលា​មោ់ង​ប្រមាណ​9​យប់ ថ្ងៃទី​17 ខែ​មេសា​នេះ នៅ​ចំណុច​ភូមិ​តា​អ​ង​2 ឃុំ​តា​អ​ង ស្រុក​កូន​មុំ ខេត្ត​រតនគិរី​។ ឈើ​ទាំង​អស់​នៅលើ​គោយន្ត ត្រូវ​គេ​ឃើញ​មាន​ចំនួន​17​កំណាត់ មាន​វែង​និង​ខ្លី ដែល​សមត្ថកិច្ច​ប្រាប់ថា ជា​ប្រភេទ​ឈើ​សុក្រ​ម​។​

​នៅ​ព្រឹក​ថ្ងៃទី​18 ខែ​មេសា​នេះ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានប្រគល់​ឈើ​ទាំង​នោះ អោយ​សមត្ថកិច្ច​ជំនាញ​ព្រៃឈើ​រួចហើយ​។​

​គេ​សង្កេតឃើញថា ក្រោយ​ពី​គោយន្ត​បាន​ត្រូវ​គេ​ឃើញ​បើក​ចូល​ឃ្លាំង​ដំឡូង​នោះ កូន​ម្ចាស់​ឃ្លាំង​បាន​ព្យាយាម បញ្ជា​អោយ​តៃកុង​គោយន្ត​នោះ​បើក​ចេញ​ទៅ​ក្រៅ​វិញ ទើប​តៃកុង​គោយន្ត បើក​ចូល​ទៅ​ខាងក្រោយ​ភូមិ​ដោយ​បើកបរ​បិទ​ភ្លើង​ផង ទៅសម្ងំ​ពួន​នៅក្នុង​ព្រៃ​ចន្ទី រួច​គេចខ្លួន បន្សល់​វត្ថុតាង​ចោល​ទីនោះ​។​

​ប្រភព​បាន​បង្ហាញ​ការសង្ស័យថា ឃ្លាំង​ដំឡូង​ដែល​គោយន្ត​ដឹកឈើ​ចូល នៅក្បែរ​ទី​បង្ក្រាប​នោះ ត្រូវ​គេ​សង្ស័យថា ជា​ឃ្លាំង​ដឹក​ដំឡូង​លួច​បង្កប់​ឈើ ជា​យូរ​ឆ្នាំ​មកហើយ ប៉ុន្តែ​មិន​ដែល​មាន​អ្នកណា​ដឹង​ទេ ទើបតែ​នៅ​យប់​ថ្ងៃ​ទី​១៧ ខែ​មេសា​នេះ ស្រាប់តែ​ត្រូវ​គេ​ប្រទះឃើញ ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​បង្ក្រាប​តែម្តងទៅ ៕
​ដោយ ៖ យឹម សារិទ្ធិ​

Filed in: ព័ត៌មានជាតិ