សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជន​ល្មោភកាម​ម្នាក់ ឡើងផ្ទះ​អភិបាលរងក្រុង​ក្រចេះ ប៉ង​ចាប់រំលោភ ត្រូវ​សមត្ថកិច្ច​វាយខ្នោះ​បញ្ជូនទៅ​តុលាការខេត្ត​

ជន​ល្មោភកាម​ម្នាក់ ឡើងផ្ទះ​អភិបាលរងក្រុង​ក្រចេះ ប៉ង​ចាប់រំលោភ ត្រូវ​សមត្ថកិច្ច​វាយខ្នោះ​បញ្ជូនទៅ​តុលាការខេត្ត​

​ក្រចេះ ៖ បុរស​ម្នាក់ ជា​ជន​ល្មោភកាម ក្រោយពី​បាន​ធ្វើ​សកម្មភាព​ប៉ុនប៉ង​ចាប់​រំលោភ​ទៅ​លើ​ស្ដ្រី​ម្នាក់ ដែល​ជា​អភិបាលរង​ក្រុង​ក្រចេះ ប៉ុន្តែ​មិន​បាន​សម្រេច ត្រូវបាន​កម្លាំង​អធិការដ្ឋាន​ស្រុក​ចិត្រ​បុរី ចាប់​ឃាត​ខ្លួន​និង​បញ្ជូនទៅ​តុលាកា​ខេត្ត​ក្រចេះ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៧​នេះ ។​

​សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ​មាន​ឈ្មោះ ជួប ថៃ អាយុ ២៩​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​តា​លុស ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ មាន​មុខរបរ​មិន​ពិតប្រាកដ ។​

​សមត្ថកិច្ច​បន្តថា មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ឡើង​លើ​ផ្ទះ​ស្ដ្រី​រងគ្រោះ នៅវេលា​ម៉ោង​រំលង​អធ្រាត​ឈានចូល​ថ្ងៃ​ទី​១៣ ខែ​មេសា​ឆ្នាំ​២០១៧ នៅ​ចំណុច​នៅ​ភូមិ​តា​លុស ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ដោយ​ជនសង្ស័យ​ដៃ​មាន​កាន់​កាំបិត ហើយ​រុញ​ទ្វារ​បន្ទប់ បំរុង​ចូល​ដេក​ជាមួយ​ជនរងគ្រោះ ។ ប៉ុន្តែ​ត្រូវបាន​ជន​រងគ្រោះ​ឃើញ​ទាន់​ក៏​នាំ​កូន​រត់​ចុះ​មក​ដី ហើយ​ក៏​ស្រែកហៅ​អ្នកស្រុក​អោយ​ជួយ និង​តេ​ទូរសព្ទ័​ប្ដឹង​នគរបា​ល​ប៉ុស្តិ៍​រដ្ឋបាល​បុស​លាវ នគរបាល​ប៉ុស្តិ៍​ក៏​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍ រួច​នាំ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ចិត្រ​បុរី ដើម្បី​ធ្វើ​ការសាកសួរ​ឆ្លើយ និង​កសាង​កំណត់ហេតុ ។​

​ក្រោយ​ពេល​សមត្ថកិច្ច​សួរចម្លើយ ជនសង្ស័យ​ឈ្មោះ ជួប ថៃ បាន​សារភាព​ថា ខ្លួន​ពិតជា​មាន​បំណង់​ចាប់រំលោភ​ស្ដ្រី​រងគ្រោះ​នោះ​ពិតមែន ។

​សមត្ថកិច្ច​ក៏​បាន​កសាង​សំនុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ក្រចេះ កាត់ទោស​ទៅ​តាម​ច្បាប់

Filed in: សន្តិសុខសង្គម