សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​មណ្ឌលគិរី ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ ចាស់ជរា កំព្រា​គ្មាន​ទីពឹង​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​មណ្ឌលគិរី ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ ចាស់ជរា កំព្រា​គ្មាន​ទីពឹង​

​ប្រជាពលរដ្ឋ​ចាស់ជរា កំព្រា​គ្មាន​ទីពឹង​ចំនួន ៦​គ្រួសារ ស្ថិតនៅ​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ទទួល បាន​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​មណ្ឌលគិរី ដែល​ដឹកនាំ​ដោយ​លោកស្រី ទូច ដា​រ៉ា អនុប្រធាន​សាខា​កាកបាទក្រហមកម្ពុជា លោក​ឡុង វិបុល នាយក​សាខា​កាកបាទ​ក្រហម កាលពីរ សៀ​ល ថ្ងៃទី​២៧ វិច្ឆិកា ២០១៤​។​

​លោក​ឡុង វិបុល នាយក​សាខា​កាកបាទ​ក្រហម និង​លោកស្រី ទូច ដា​រ៉ា អនុប្រធាន​សាខា​កាក បាទ​ក្រហម​កម្ពុជា បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ជាពិសេស  សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន  ដែល​ជានិច្ចកាល  សម្តេច​តែងតែ​យកចិត្តទុកដាក់​សួរ​សុខ ទុក្ខ​ប្រជាពលរដ្ឋ​ទូទៅ ក៏ដូចជា​ប្រជាពលរដ្ឋ​ទី​ទល់​ក្រ ចាស់ជរា កំព្រា​គ្មាន​ទីពឹង ។​

​ជាក់ស្តែង​អំណោយ​ដ៏ ថ្លៃថ្លា​នេះ សម្តេច​តែងតែ​ប្រគល់​អំណោយ ទៅឲ្យ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត ដើម្បី​ចែក​ជូន​ដល់ ដៃ​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ខាត់ ហើយ​ថ្វីត្បិតតែ​អំណោយ​ទាំងនេះ​មាន​ចំនួន​តិចតួច មិន​សមស្រប​តាម      តម្រូវក្តី នេះ​ក៏​អាច​ជួយ​ដល់​ប្រជាពលរដ្ឋ​បាន​មួយ​កម្រិត​ដែរ  ហើយ​តាម​ប្រសាសន៍​របស់​សម្តេច គឺ​មិន ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​ស្លាប់​អត់​អាហារ​នោះទេ ។ លោក​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅពេល មាន​ជម្ងឺ​ត្រូវ​ប្រញាប់ប្រញាល់​ទៅ​មណ្ឌល​សុខភាព​ឲ្យបាន​ទាន់ពេ​ល​វេលា ហើយ​ត្រូវ​ចេះ រស់នៅ​ស្អាត ហូប​ស្អាត និង​ផឹក​ស្អាត ជាពិសេស ពេលដេក​យប់​ប្រលប់ត្រូវ បន្លត់​ភ្លើង ក៏ដូចជា​ទាន  ឫ​ធូ​ក ដែល​យើង ដុត ព្រោះ​វា​អាច​បង្ករ​គ្រោះ​អគ្គិភ័យ​ផ្សេងៗ​ដែល​ស្មាន​មិន​ដល់​។

​អំណោយ​ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​មណ្ឌលគិរី ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចាស់ជរា កំព្រា​គ្មាន​ទីពឹង​ចំនួន ៦​គ្រួសារ​នាពេលនោះ គឺ​ក្នុង​មួយ​គ្រួសារ​ទទួលបាន សារុង ១ ក្រមា ១ មុង ១ ភួយ ១ កន្ទេល ១ តង់ ១ ទឹក​ស៊ី​អ៊ិវ​ចំនួន ៣​ដប ទឹកត្រី​ចំនួន ៣​ដប ប្រេង​ឆា ២​ដប មី ១​កេះ អង្ករ ២៥​គីឡូក្រាម និង​ថវិកា​ចំនួន ៥០,០០០​រៀល​ផង​ដែរ ៕

2014_12_02b 2014_12_02b (1) 2014_12_02b (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី