សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពិធី ប្រជុំជួរ​របស់​កងកម្លាំង​មន្ត្រីនគរបា​ល​ក្រុងស្រុក​ទាំង​9​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​

ពិធី ប្រជុំជួរ​របស់​កងកម្លាំង​មន្ត្រីនគរបា​ល​ក្រុងស្រុក​ទាំង​9​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​

​ខេត្ត​រតនគិរី ៖   នា​ព្រឹក​ថ្ងៃទី​12​ខែ​មេសា​ឆ្នាំ​2017​វេលា ម៉ោង​8,00​នាទី ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​បាន​បើក​ពិធី​ប្រជុំ​ជួរ ដល់​កងកម្លាំង​មន្ត្រីនគរបាល​ទូរ​ទាំង​ក្រុង​ស្រុក​ទាំង​9 ដើម្បី​ពង្រឹង​អភិបាលកិច្ច និង​កែ​តម្រង់​ផ្នែក​រដ្ធបាល​សាធារណៈ ជំរុញ​ការ​អភិ​វឌ្ឈន៍​របស់​រាជរដ្ធាភិបាល ។ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី  ងួន គឿន ស្នងការដ្ធាន​នគរបា​ល​ខេត្តរតនគិរី​។ ដោយ​មាន​ការចូលរួម​ពី លោក ស្នងការរង    លោក​អធិការ  អធិការរង  និង​មន្ត្រីនគរបាល​ក្រុង​ស្រុក​​ទាំង 9​។​

​លោក​ឧត្តមសេនីយ៍  ងួន  គឿន​បាន​មានប្រសាសន៍​ផ្តាំផ្ញើ  បែងចែក​មុខងារ​និង​តួរ​នាទី   ការពារ​សណ្តាប់ធ្នាប់​សា​ធារ​ណះ​ជូន​ប្រជាពលរដ្ធ នា​អំឡុង​ពេល​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខាងមុខនេះ​បាន​ប្រព្រិត្តិទៅ​ដោយ​ភាពរលូន បញ្ជៀ​ស​នូវឧ​ប​ទ្ធ​វហេតុ​ផ្សេងៗ​។

​លោកស្នងការ​បន្តថា​៖ ការ​បែងចែក​កម្លាំង​ទិសដៅ​ចុះ​បំពេញការងារ​មាន​បួន​ចំណុច​សំខាន់ៗ ដូចខាងក្រោម​៖
​ទី​១:  កម្លាំង​ការពារ​សណ្តាប់ធ្នាប់​សា​ធា​រណះ : ត្រូវ​បែងចែក​កម្លាំង​ចុះ​តាម​គោលដៅ​និមួយៗ  តាម​គ្រប់​ច្រក់ ផ្លូវ និង​តាម​គេហដ្ធាន​បងប្អូន​ប្រជាពលរដ្ធ​ដែល​ពួកគាត់​បិទទ្វា​ចោល​(​ចំណាក់ស្រុក​) ចាកចេញ​ទៅ​ស្រុកកំណើត​។ រីឯ​កងកម្លាំង​យាម​តាម​ដងផ្លូវ​(​នគរបាល​ចរាចរណ៍​) ត្រូវ​បាញ់​ល្បឿន​ទោច​ចក្រយានយន្ត​គ្រប់​ប្រភេទ និង
​ដើរ​រើស​ដុំថ្ម កំណាត់​ឈើ ។​ល​។ ព្រមទាំង​ធ្វើ​ការត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ដូច​ធម្មត្តា​ផងដែរ​។​

​ទី​២:  កងកម្លាំង​ការពារ​អគ្គីភ័យ ត្រូវ​ត្រៀម​លក្ខណះ​រថយន្ត​អគ្គីភ័​យ​គ្រប់​២៤​ម៉ោង ត្រូវ​ត្រួតពិនិត្យ​ប្រេង  ទឹក​ក្នុង​ស៊ីទែន ជួយ​ពន្លត់​ទាន់ពេលវេលា ខ​ណះមាន​អគ្គីភ័យ​កើតមានឡើង​ជា​យក្ខ​ថ​ហេតុ​។​

ទី​៣:  កងកម្លាំង​ផ្នែក​ព្រហ្មទ័ណ្ឌ ត្រូវ​ចុះ​ផ្សារភ្ជាប់ សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ  ធ្វើការ​ស្រាវជ្រាវ​បទល្មើស​ផ្សេងៗ ការពារ​និង​ទប់ស្កាត់​អោយទាន់​ពេលវេលា​នូវ​អំពើហឹង្សា ដែល​ផុសចេញ​ពី​ល្បែងស៊ីសង ប្រើប្រាស់​គ្រឿងញៀន​គ្រប់​ប្រភេទ​។​ល​។​

​ដោយឡែក កងកម្លាំង​នូវតាម​បណ្តា​ក្រុង​ស្រុក​ទាំង​9 លោកស្នងការ​បាន​សង្កត់ធ្ងន់​ថា​៖  គឺ មាន​ភារកិច្ច​យ៉ាង​សា​រះ​សំខាន់បំផុត ត្រូវ​សហការ​ជាមួយ​កងកម្លាំង​ប្រជា​ការពារ​ភូមិ និង​កងរាជអាវុធហត្ថ​ស្រុក ចុះ​ដើរ​ល្បាត  ធ្វើការ​អំពាវនាវ តាម​គ្រប់​មធ្យោបាយ​នូវ​សារាច​រណ៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ធាភិបាល និង​បិទ​លេខ​ទូរស័ព្ទ​លោក​អធិការ  អធិការរង នៅតាម​លំនៅដ្ធាន​បងប្អូន​ប្រជាពលរដ្ធ​ទៅ​តាម​បណ្តា​ស្រុក​និមួយៗ​។​

​ជា​ចុងក្រោយ លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​ខេត្ត​បាន​សង្កត់ធ្ងន់ថា  ៖​គ្រប់​កងកម្លាំង​នគរបាល​ទាំងអស់​ក្នុង​ពេល​ចុះ​បំពេញ​​កាតព្វកិច្ច​ការងា​រហាម​សេព​គ្រឿង​ស្រវឹង ត្រូវ​រក្សា​សណ្តាប់ធ្នាប់ សិលធ័ម សុ​ជីវ​ធ័ម ក្រម​វិជ្ជា​ជី​វះ​​កងកម្លាំង​បំរើ​ផលប្រយោជន៍​ប្រជា​ពលរដ្ធ​និង​រាជរដ្ធាភិបាល   ហើយក៍​ធ្វើ​ការហាមឃាត់​សុំច្បាប់​ពី​កងកម្លាំង​ក្នុង​អំឡុងពេល​បុណ្យចូលឆ្នាំ​ថ្មី​រយះពេល​បី​ថ្ងៃ​ខាងមុខនេះ ៕

 

Filed in: ព័ត៌មានជាតិ