សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បុក​រះ​បើ​កុំ​តែ​បាន​ដើមឈើ​ជួយ​កុំ​អី​ដល់ក​!

បុក​រះ​បើ​កុំ​តែ​បាន​ដើមឈើ​ជួយ​កុំ​អី​ដល់ក​!

ខេត្ត​កណ្តាល ៖ គ្រោះថ្នាក់​ចរាចរណ៍រ​មួយ​បាន​កើតឡើង​វាង​រថយន្ត និង ម៉ូតូ​*​កាលពី​វេលា​ម៉ោង 06:30​នាទី​ថ្ងៃ​ទី​១២​មេសា​ឆ្នាំ​២០១៧​បើ​កុំ​តែ​បាន​ដើមឈើ​ជួយ​ម្លេះ​បែប​ធ្ងន់​មិន​ខាន ។​

​បើ​តាម​សមត្តកិច្ច​បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​នៅលើ​កំណាត់ ផ្លូវជាតិ​លេខ​២  ចន្លោះ​km.24- 25 ភូមិ​ប៊ុណ្ណា ឃុំ​ព្រះពុទ្ធ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល បង្កឡើង​ដោយ​រថយន្ត ហីយ៉ាន់ដាយ​(​ដឹក​ដែក​) ពណ៌ ស្លា​ទុំ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A 0233 អ្នកបើកបរ​ឈ្មោះ វង្ស សីហា ភេទ ប្រុស អាយុ 24 ឆ្នាំ រស់នៅ​ភូមិ កំពង់​អំពិល ឃុំ​បូរី​ជលសា ស្រុក បូរី​ជលសារ ខេត្តតាកែវ​(​រង​របួសស្រាល​) ។​រថយន្ត​នេះ​ពេល​មកដល់​ចំណុច​កើតហេតុ​ខាងលើ​អ្នកបើកបរ​ងងុយដេក​បាន​បុក​រថយន្ត​ចំនួន 01 គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌ ខៀវ ពាក់​ស្លាក​លេខ​3B 0744  អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ ។

​ដោយសារ​រថយន្ត​បង្ក​មិនទាន់​អស់​ល្បឿន​ក៏​បាន​មក​បុក​ម៉ូតូ​ចំនួន 01​គ្រឿង​ទៀត​ម៉ាក ស្កុប​ពី ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1AM 0675 បើក​ទើប​ឈប់​ដោយ​សារ​មាន​ដើមឈើ​ជួយ​ទប់​។​អ្នកបើកបរ​ម៉ូតូ​ស្កូ​ពី​ឈ្មោះ គុល សុធាវី  ភេទ ស្រី អាយុ 22 ឆ្នាំ រស់នៅ​ភូមិ អណ្តូង​សំរិត ឃុំ ភ្នា​ប្រជុំ ស្រុក​កោះដាច់ ខេត្តតាកែវ​បណ្តាលឲ្យ​រងរបួស​ធ្ងន់​។​មាន​អ្នករួមដំណើរ​ម៉ូតូ​ស្គុ​ពី​មាន 02​នាក់​៖
1-​ឈ្មោះ សិន ញី ភេទ ស្រី អាយុ 45 ឆ្នាំ ត្រូវជា​ម្តាយ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​(​រងរបួស​ធ្ងន់​)
2- កូន​របស់​អ្នកបើកបរ អាយុ 11​ខែ (​មិន​ស្គាល់​ឈ្មោះ​) រង​របួសស្រាល​។​បច្ចុប្បន្ន​:  ជនរងគ្រោះ​បព្ចា​នទៅ​មន្ទីរពេទ្យ​ភ្នំពេញ​។ វត្ថុតាង​ដែល​សមត្តកិច្ច​នាំយក​មក​រក្សាទុក​មា​ន​រថយន្ត​ទាំង​02​គ្រឿង និង​ម៉ូតូ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក ៕

 

Filed in: គ្រោះថ្នាក់ចរាចរណ៍